» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2270 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098037 នាក់

ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍សាចញាតិថាបេះដូងគាំង


​ឧ​ត្ត​រ​មានជ័យ​៖ លោក​វរសេនីយ៍ឯក ឯម សុវណ្ណារ៉ា ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥ ស្ថិតក្នុង​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​a car po die 

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចំរើន ណេ​ត​ធា​វី​សំរេច ស្នងការរង និង​ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន ឱ្យដឹងថា លោក ឯម សុវណ្ណារ៉ា ស្នងការរង និង​ជា​ជំនួយការ​ស្នងការ​ទទួល​ការងារ​ដឹកនាំ ការិយាល័យ​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពិតជា​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ពិតមែន​។​​ឧ​ត្ត​ម​សេនីយ៍​ត្រី ចំរើន ណេ​ត​ធា​វី​សំរេច​បញ្ជាក់ថា​៖ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើករថយន្ត​ម៉ាក​អាល់​ផាត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2D-6675 មាន​គ្នា​៣​នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត លើផ្លូវ​ជាតិ​លេខ​៥៦ ចន្លោះ​គីឡូម៉ែត្រ​១១២-១១៣ លុះដល់​កន្លែងកើតហេតុ ជនរងគ្រោះ​បាន​គាំងបេះដូង​បាត់បង់​ស្មារតី បណ្តាលឱ្យ​រថយន្ត​ដែល​កំពុងបើក ទៅបុក​រថយន្ត​ខាងមុខ​១​គ្រឿង និង​ធ្វើឱ្យ​រថយន្ត​នោះ​ខ្ទាត​ទៅបុក​រថយន្ត ចត​ក្នុងផ្ទះ​២​គ្រឿង​ទៀត​ខាងស្តាំ​ដៃ ចំណែក​រថយន្ត​លោក​ស្នងការរង បាន​រេ​ចង្កូត​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខាងឆ្វេង​ដៃ​។​

​ទោះបីយ៉ាងណា គេ​ក៏​ពុំទាន់​ដឹង​ច្បាស់​ថា តើ​មកពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ ព្រោះ​អ្វីដែល​លោក​ស្នងការរង និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រាប់​គឺ គឺ​យោងតាម​ការបំភ្លឺ​របស់​គ្រួសារ​ជនរងគ្រោះ និង​មិត្ត​ភ័​ក្រ​ជនរងគ្រោះ​ដែល​រួម​ដំណើរ​ជាមួយ​តែប៉ុណ្ណោះ​។​​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​កំណប់ សង្កាត់​បន្សាយ​រ៉ា​ក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង និង​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​និតិ​វិធី​ច្បាប់​៕a car die police a car die police1 a car die police2 

​