» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 788 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095703 នាក់

ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ​គេច ពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ សំរុក​ដឹក ជញ្ជូន​ទំនិញ​ផ្ទុក​សំពីងសំពោង​ផ្គើន​សមត្ថកិច្ច​ឈរជើង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ( ស្រងាំ​)


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : ដូច​ការ សន្និដ្ឋាន​របស់​មហាជន និង ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អន្លុង វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​មែន​អំពី ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​facebook និង គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ស្តីពី​ករណី សមត្ថកិច្ច​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ធ្វើ ការបង្ក្រាប​ក្រុម​រថយន្ត​តាក់ស៊ី​កែច្នៃ​ដឹកទំនិញ សំពីងសំពោង​ចំនួន​០២-០៣​គ្រឿង កាលពី​យប់​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ នៅក្នុង​ទឹកដី​ស្រុក អន្លុងវែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​បទបញ្ជា របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នង ការ​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​a custom jorm1 

សម​ត្ត​កិច្ច​បាន ធ្វើការ​ផាកពិន័យ និង ធ្វើ​កិច្ច សន្យា​អោយ​បញ្ឈប់​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ខុសច្បាប់​ដូច​គ្រាន់បើ​តែ​តាមពិត គ្រាន់តែ​ជា​ចំណាត់ការ​របៀប​ភ្លើង ចំបើង​មែន !​។​ព្រោះ​មិនទាន់បាន ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ក្រុម​ឈ្មួញ​បាននាំគ្នា​ផ្ទុកទំនិញ​លើ រថយន្ត​សំពីងសំពោង សំរុក​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​លើស​ដើម ផ្គើន​ឌឺ​ដាក់​សមត្ថ កិច្ច​តាម​គោលដៅ​យ៉ាង​រលូន គ្មាន​ឃើញ​ក្បាល​អា​ជ្រុ​ញ​ណា ឃាត់​ចាប់​ឡើយ​?​ឬ​មកពី​គ្មាន​បញ្ជា​ពី​មេ​? ។ ប្រភពព័ត៌មាន​ពី​ក្រុម​ឈ្មួញ​បានអោយ​អ្ម​ក​យក​ព័ត៌មាន​យើង​ដឹងថា : ពួកគេ​អាច​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​បាន​ដោយ​រលូន​បែប នេះ​ជា​យូរ​ឆ្នាំ​មកហើយ ព្រោះ គេ​បាន​បង់លុយ​ជាប្រចាំ​ខែ​-​ថ្ងៃ​អោយ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​គ្មាន​រំលង​ស្ថាប័ន​ណាមួយ​ទេ ។

ប្រភព​ដដែល បាន​បន្តថា : ការបង្ក្រាប​របស់ ប៉ូលីស​ស្រុក​អន្លង់វែង​កាលពី យប់​ថ្ងៃមុន​គ្រាន់តែ​ការបង្ក្រាប ដើម្បី​បង្អួត​យក​ស្នាដៃ​បង្ហាញ មេៗ​ថ្នាក់លើ​ថា​:​ពួកគេ​(​សមត្ថ កិច្ច​ខំប្រឹង​អនុវត្ត​ច្បាប់​ទាំងយប់ ទាំង​ថ្ងៃ​ដោយ​មិន​លើកលែង​ចំពោះ​រថយន្ត​ដឹកទំនិញ​សំពីង សំពោង ។ តែ​ការពិត គឺជា​អាក មាន់ ០១​ឬ​០២ ក្បាល បន្លាច​សត្វ​ស្វា ឬ​ល្បិច គោះ​ទឹក​បង្អើល​អោយ​ត្រី​ធំៗ​ចូល​ស៊ង តែ ប៉ុណ្ណោះ នេះ​គេ​ហៅថា ត្រី​ចង្វា ចិញ្ចឹម​ត្រី​ឆ្ដោ ។

សូមបញ្ជាក់ថា​:​សមត្ថកិច្ច​ឈរជើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លុងវែង ខេត្ត​ឧ​ត្ត​រ​មាន ជ័យ រួមមាន​:​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ជាំ ដែលមាន​លោក យូ សុធា​រិ​ទ្ធ ជា​មេប៉ូលីស​អន្តោប្រវេសន៍ , ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ មាន​លោក រ៉ែ​ម ផល្លា​វី ជា​ប្រធាន​ទីស្នាក់ការ​ច្រក , ការិយាល័យ​គយ និង រដ្ឋាករ មាន​លោក ឆ ណាក់ ជា​មេ​គយ ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ និង ការិយាល័យ ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​-​ថៃ ច្រកទ្វារ​អន្តរជាតិ​ជាំ ។ បើ​ផ្អែក​តាម​ការរាយការណ៍រ​បស់​ប្រជា​ពល រដ្ឋ​ដែល​រស់នៅក្នុង​តំបន់​អន្លង់វែង​ផ្ទាល់​គឺថា​ជា​រៀងរាល់ថ្ងៃ ការដឹកជញ្ជូន​ទំនិញ​សំពីងសំពោង​តាម​រថយន្ត​កែច្នៃ​មាន​រាប់រយ​គ្រឿង​ដូច​ហែ​កឋិន ។​

ដូច្នេះ​បើ​គ្មាន​ការត្រួតពិនិត្យ​ម៉ត់ ចត់​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​ទេ គឺ​បាត់បង់​ថវិកា​ពន្ធ​ចូល​រដ្ឋ មិនតិច​រយ​លាន​រៀល​ទេ​ក្នុង​១​ឆ្នាំៗ ។ ចាំមើលៗ​!​ៗ តើ​លោក​ផ្កាយ​ពីរ ខូវ លី ស្នងការ​នគរ​ខេត្ត និង លោក មាន ចាន់​យ៉ា​ដា អភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ត្រជាក់​ល្ហឹម ឬ ក៏​ក្តៅស្លឹកត្រចៀក​ចំពោះ សម្លេង​មហាជន​រិះគន់ អំពី ករណី ត្រី​ចង្វា ចិញ្ចឹម​ត្រី​ឆ្ដោ នេះ ? បើសិនជា​ថ្នាក់ដឹកនាំ​ខេត្ត ឧ​ត្ត​រ​មានជ័យ សម្ងំ​ឈ្ងៀម​ឈឹង ត្រជាក់​ល្ហឹម ធ្វើ​មិនដឹង មិន ឃើញ មិនឮ និង​មាន​ចំណាត់ ការ​ក្តៅគគុក​ទៅលើ​ក្រុម​រកស៊ី​ដឹកជញ្ជូន និង​ពួក​ប្រព្រឹត្ត​បទ ល្មើស​គ្រប់​ប្រភេទ ព្រមទាំង ក្រុម មន្ត្រី​សមត្ថកិច្ច​ខិលខូច​មួយចំនួន តូច​ដែល​ឃិ​ប​ឃិត​គ្នា​ជា​ប្រព័ន្ធ ចែក​ផលប្រយោជន៍​លាភ​សក្ការ​: គ្នា​តាម​ឋានានុក្រម​ទេ គឺ​វា​ពិតជា ដូច​ការរិះគន់​របស់​ប្រជាពលរដ្ឋ​មិនខានឡើយ​ទាន​ប្រោស !? ៕ ដោយ​: សុផល Tel: 012 953 824 / 088 55 34 100 / 016 953 222a custom jorm2 a custom jorm3 a custom jorm4 a custom jorm5 a custom jorm6 a custom jorm7 a custom jorm 

​