» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 781 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095696 នាក់

កម្ពុជា បដិសេធ ការចុះផ្សាយ​ទូរទស្សន៍​កូរ៉េ​ថា ពលរដ្ឋ​ខ្លួន​ត្រូវបាន​បង្ខាំង​ធ្វើការ​ខុសច្បាប់ និង​ចាប់ជំរិត​នៅ​កម្ពុជា​បន្ទាប់ពី​មានព​ត៍័​មាន​ចាប់​កប៉ាល​ដឹក​ធ្យូងថ្ម​


​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​បណ្ដាញ​ព័ត៌មាន នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤​នេះ បាន​ចេញមក​បដិសេធ​យ៉ាង​ដាច់អហង្កា​ចំពោះ​ការចុះផ្សាយ​របស់​ទូរទស្សន៍​កូរ៉េ​មួយ ដែល​បាន​ចោទប្រកាន់ថា ពលរដ្ឋ​របស់ខ្លួនរ​ង​គ្រោះ​ដោយ​អំពើ​បង្ខាំង​ធ្វើការ​ខុសច្បាប់ និង​ចាប់ជំរិត​នៅ​កម្ពុជា​។​a korea kid nap 

​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​អះអាងថា ក្រោយ​ឃើញ​ការចែក​ចាយ​របស់​សារព័ត៌មាន​កូរ៉េ ដោយ​អនុវត្តតាម​បទបញ្ជា​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​បន្ទាន់​ភ្លាម​។ នាយ​ឧ​ត្ត​ម​សេនីយ ស ថេត បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២៤​កន្លងទៅ មាន​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ទំនាក់ទំនង​មក​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ និង​បាន​អះអាងថា ប្ដី​របស់ខ្លួន​ធ្វើការ​នៅ​អគារ​អាយ​ខន ស្ថិតក្នុង​ខណ្ឌ​សែន​សុខ ដោយ​ទំនាក់ទំនង​មិនបាន​ឡើយ​។​

​សមត្ថកិច្ច​បាន​រកឃើញ និង​ប្រគល់​ជនជាតិ​កូរ៉េ​នោះ ទៅ​អគ្គនាយកដ្ឋាន​អន្ដោ​ប្រវេ​សន្ដ ដើម្បី​ធ្វើការ​សួរនាំ​បន្ដ​។ បន្ទាប់ពី​សួរនាំ ជនជាតិ​កូរ៉េ​ខាងលើ​បាន​អះអាងថា ខ្លួន​មិន​ត្រូវបាន​ចាប់ជំរិត ឬ​បង្ខាំង​ឲ្យ​ធ្វើការ​ដោយ​ខុសច្បាប់​អ្វី​ឡើយ​។​​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​បន្ថែមទៀតថា ក្រោយ​បញ្ចប់​ការសួរនាំ​តាម​នីតិវិធី នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២៤ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្ដោ​ប្រវេ​សន្ដ រួចហើយ​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជូន​ជនជាតិ​កូរ៉េ​ខាងលើ​ទៅកាន់​ប្រទេស​ដើម​វិញ​រួចរាល់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​សង្កត់ធ្ងន់ថា ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​កូរ៉េ​នោះ មិនមែនជា​ការពិត​នោះឡើយ ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្កា និង​ច្រានចោល​ទាំងស្រុង​។​

​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ មាន​សេចក្តីរាយការណ៍​របស់​វី​អូ​អេ​ជា​ភាសា​កូរ៉េ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​រឹបអូស​កប៉ាល់​ចិន​ដែល​ដឹក​ធ្យូងថ្ម​របស់​កូរ៉េខាងជើង​កាលពីដើម​ឆ្នាំនេះ​។​អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក សេង វណ្ណ​លី ប្រាប់​វី​អូ​អេ​ថា មួយរយៈ​កាល​ចុង​ក្រោយនេះ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​ទីក្រុង​ភ្នំពេញ​និង​រដ្ឋ​កុ​ម្មុយ​និ​ស្ត​កូរ៉េខាងជើង មានការ​ឃ្លាតឆ្ងាយ ដោយសារតែ​កម្ពុជា​ចង់បាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​កូរ៉េខាងត្បូង និង​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​។​

​លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​យើង​ឃើញថា ក្រោយ​អំពី​ការចរចា​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កូរ៉េខាងត្បូង​និង​កម្ពុជា​អី យើង​ឃើញថា ជំហរ​របស់​កម្ពុជា​ចំពោះ​កូរ៉េខាងជើង​រាង​មាន​ភាព​តឹងរ៉ឹង ជាពិសេស​ការគោរព​នូវ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង​ហ្នឹង​។ យើង​ឃើញថា កម្ពុជា​ហាក់​មានការ​អនុវត្តបាន​គ្រាន់បើ​ជាង​មុន​»​។​​អ្នកជំនាញ​រូបនេះ​បន្ថែមថា សេចក្តីរាយការណ៍​ដែលថា កម្ពុជា​រឹបអូស​កប៉ាល់​ដឹក​ធ្យូងថ្ម​កូរ៉េខាងជើង ទំនងជា​ការណ៍​ពិត ដែល​ឆ្លើយតប​ទៅនឹង​ជំនួប​របស់​ប្រធានព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ថ្មីៗ​នេះ ដែល​បានលើកឡើង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ទៅតាម​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​វី​អូ​អេ​បាន​ព្យាយាម​សុំ​ការ​ការអត្ថាធិប្បាយ​ពី​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​អ្នក​លើក​ទូរស័ព្ទ​បាន​និយាយថា​៖ «​អត់​មាន​ព័ត៌មាន​ផ្តល់ជូន​ទេ​។ អរគុណ ជម្រាបលា​»​។​​វី​អូ​អេ​ភាសា​កូរ៉េ​បាន​យោងតាម​ឯកសារ​នៃ​ក្រសួងយុត្តិធម៌​របស់​ក​ម្ពុ​ជា​ដែលថា ឆ្មាំ​សមុទ្រ​របស់​កម្ពុជា​បាន​រឹបអូស​យក​កប៉ាល់​ទង់​ជាតិចិន​ឈ្មោះ Hang Jun Lun និង​ធ្យូងថ្ម​កូរ៉េខាងជើង​ចំនួន ១២.០០០​តោន កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២៤​នេះ​។​

​សំណើ​រឹបអូស​កប៉ាល់ និង​ធ្យូងថ្ម ត្រូវបាន​អនុម័ត​ដោយ​ក្រសួងយុត្តិធម៌​កម្ពុជា កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ ហើយ​ទាំង​កប៉ាល់​និង​ធ្យូងថ្ម​នោះ​ត្រូវបាន​បង្កក​តាមរយៈ​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​។​
​វី​អូ​អេ​ភាសា​កូរ៉េ​បានលើកឡើង​ដោយ​យោងតាម​ក្រសួងយុត្តិធម៌​ថា ការ​រឹបអូស​បានធ្វើ​ឡើង​ស្របតាម​ច្បាប់​ស្តីពី​ការរីក​សាយភាយ​អាវុធ​ប្រល័យ​លោក​ឆ្នាំ ២០២០ របស់​រដ្ឋាភិបាល​កម្ពុ​ជា​។​

​សេចក្តីសម្រេច​លេខ ២៣៧១ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ហាមប្រាម​ការជួញដូរ​ធ្យូងថ្ម​របស់​កូរ៉េខាងជើង ហើយ​សេចក្តីសម្រេច ២២៧០ តម្រូវឱ្យ​ត្រួតពិនិត្យ​ទំនិញ​ដែល​ធ្វើដំណើរ​ទៅកាន់ ឬ​មាន​ប្រភព​មកពី​ប្រទេស​កូរ៉េខាងជើង​។​​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយដោយ​ប្រាប់​អ្នកយកព័ត៌មាន​វី​អូ​អេ​ថា លោក​លែង​ជា​អ្នកនាំពាក្យ​ក្រសួង​ទៀតហើយ ដោយបាន​ស្នើឱ្យ​ទាក់ទង​ទៅ​លោក សេង ឌី​ណា អ្នកនាំពាក្យ​ថ្មី​របស់​ក្រសួង ប៉ុន្តែ​លោក សេង ឌី​ណា បាន​ប្រាប់​វី​អូ​អេ​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​ទាក់ទង​ទៅ​លោក ជិន ម៉ា​លីន​វិញ ព្រោះ​លោក​កំពុង​ជាប់​បេសកកម្ម​។​​វី​អូ​អេ​ក៏​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក ជុំ សុន្ទរី បានដែរ​។​

​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់​លោក ឯក ប៊ុនលី ប្រាប់​វី​អូ​អេ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា សកម្មភាព​នាពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​ច្បាប់​អន្តរជាតិ ជាពិសេស​ទាក់ទង​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ UNSCR 2371 ដែល​ហាមប្រាម​ការជួញដូរ​ធ្យូងថ្ម ដែក និង​សំណ​ជាមួយ​កូរ៉េខាងជើង​។​

​នៅក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​កម្ពុជា​លោក ចាង យ៉ុង​ហ្គុ​ន​កាលពី​ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៤ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​សុំ​ការយោគយល់​ពី​កូរ៉េខាងជើង ដែល​កម្ពុជា​ត្រូវ​បង្ខំចិត្ត​អនុវត្ត​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ចំពោះ​ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង ខណៈ​ថា កម្ពុជា​គឺជា​រដ្ឋ​សមាជិក​របស់​អង្គការសហប្រជាជាតិ ហេតុនេះ កម្ពុជា​ត្រូវតែ​បង្ខំចិត្ត​អនុវត្តតាម​សេចក្តីសម្រេចចិត្ត​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ​នេះ​។​​លោក ហ៊ុន សែន បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​រូបនោះ​ថា ការដាក់ទណ្ឌកម្ម​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ប៉ះពាល់​ដល់​ប្រទេស​នានា​រួមទាំង​កម្ពុជា​ផងដែរ​៕a hun noth korea 
​