» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 833 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095748 នាក់

នៅ​ខេត្តបន្ទាយមានជ័យ មាន​មេខ្យល់​២​នាក់​ឈ្មោះ គង់ ជា និង​ឈ្មោះ ព្រាប សារុន ដើរ​បំផុស​ញុះញង់​ប្រជាពលរដ្ឋ អោយចូល​ទៅធ្វើ​ខ្ទម​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ស្រប ច្បាប់​របស់លោក លី អ៊ុត​នី


​ភ្នំពេញៈ ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ បានទទួល សេចក្តី​រាយ​ការ​ណី​ព្រមទាំង​ឯកសារ​ផ្លូវច្បាប់​ពាក់ព័ន្ធ​រឿង​រំលោភ​យក​ដីធ្លី​ស្របច្បាប់ ពី​ប្រជាពលរដ្ឋ​នៅឯ​ខេត្ត​បន្ទាយ មានជ័យ ។a ly utny

ដោយយោង​លើ​ឯក​សារបាន​បញ្ជាក់ថា ដី​នៅ​ចំណុច​បឹង ៧៥ ដែល​រាជរដ្ឋាភិបាល​បានសម្រេច​រួចហើយ តាមរយៈ​សេចក្តីជូនដំណឹង​លេខ​១៥៥៣ ស​.​ជ​.​ណ ចុះ​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ហត្ថ លេខា​ដោយ ឯកឧត្តម សេង លំនៅ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ។

ប៉ុ​ន្ត​មកដល់​បច្ចុប្បន្ន​នះ​ទីតាំង​ដី ស្ថិតនៅក្នុង​តំបន់​បឹង ៧៥ ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ​ដែលមាន មេខ្យល់​ញុះញង់​នៅ​ពីក្រោយ​បាន​នឹង​កំពុង​នាំគ្នា​សំរុក​ចូលទៅ ធ្វើ​ខ្ទម​ទន្ទ្រាន​កាន់កាប់​ដីធ្លី​យ៉ាង​អនាធិបតេយ្យ ។ ផ្អែក​តាម សេចក្តីរាយការណ៍ បានអោយដឹងថា មាន​មេខ្យល់​ឈ្មោះ ព្រាប សារុន ហៅ D3 និង​ឈ្មោះ គង់ ជា បាន​បំផុសបំផុល ញុះញង់​អោយ​ប្រជាពលរដ្ឋ​ចូលមក​ចាប់យក​ដី​នៅក្នុង​ចំណុច ខាងលើ ដោយ​ពួកគេ​ទាំង​២​នាក់​ជា​មេ​ចំណែក ។

ប្រភពព័ត៌មាន បាន​បញ្ជាក់ថា នៅ​ពី​ក្រោយខ្នង​បុគ្គល​២​នាក់​ខាង លើ​នេះ​ក៏មាន​មេខ្លោង​ម្នាក់ទៀត ជា​អ្នកចំណាយ​លុយកាក់ អោយធ្វើ សកម្មភាព​យ៉ាង​គឃ្លើន គឺ​ឈ្មោះ ហួត គង់ ជាម​ន្ត្រី PM ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា​: តាមរយៈ​ស​.​ជ​.​ណ លេខ​១៥៥៣ នេះ បានសម្រេច​ថា ដី​ទំហំ ៣៣០​ហិកតា ក្នុង​ចំណុច​បឹង ៧៥ បាន​ទៅលើ​លោក លី អ៊ុត​នី ២៨៨​ហិកតា និង​បាន​ទៅលើ​អតីត​យោធា​វរៈ ៦៧២ , ៦៧៣ ចំនួន ១០១ ហិកតា ដែល​សម័យ​កាលណោះ​លោក ព្រាប សារុន ដែលជា​អតីត​មេបញ្ជាការ​វរៈ​ក៏បាន​ចុះហត្ថលេខា​ទទួលស្គាល់​រួចហើយ​ដែរ តែ​ទីបំផុត​លោក ព្រាប សារុន ខ្លួនឯង​មក​រំលោភ​យក​ដី ពី​កូនចៅ​ខ្លួនឯង​វិញ ។

សូម​អាន​សេច​ក្ត្តី​សំរេច​លេខ​១៥៥៣ ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចខាងក្រោម​នេះ ។ ជុំវិញ​សេចក្តីរាយការណ៍ ចោទប្រកាន់​បុគ្គល​ឈ្មោះ ព្រាប សារុន និង​ឈ្មោះ គង់ ជា ព្រមទាំង​ឈ្មោះ ហួត ហួត គង់ ដែល​ពាក់ព័ន្ធ​ក្នុងករណី ជា​មេខ្យល់ និង មេខ្លោង បំផុស​ញុះញង់​ប្រជាពលរដ្ឋ​អោយចូល​ទៅ​រំលោភ​យក​ដីធ្លី របស់លោក លី អ៊ុត​នី ខាងលើនេះ ការិយាល័យ​និពន្ធ​យើង មិនអាច​ស្វែងរក​ការសុំ​បំភល្លឺ​បានទេ ។ ការិយាល័យ​និពន្ធ​យើង រង់ចាំ​ការបំភ្លឺ​ឆ្លើយតប​ពី​ភាគី​ពាក់ព័ន្ធ​ទាំង់អស់​រាល់​ម៉ោង​ធ្វើការ ។

សូម​រំលឹកថា ករណី​រោំ​លោភ​បំពាន​ដីធ្លី ដូចគ្នានេះដែរ ក៏បាន​កើតឡើង​នៅឯ​ខេត្ត​ព្រះសីហនុ​នា​ពល​កន្លងទៅ​ថ្មីៗ​នេះ រហូត​ឈានដល់​ប្រើ​អំពើហិង្សា និង វាយ​ទាត់​ធាក់ បាញ់ ប្រហារ​មកលើ​ប្រជាពលរដ្ឋ​បណ្តាលអោយមាន​របួស​ប្រជាពលរដ្ឋ ពី សំណាក់​កងកម្លាំង​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ខេត្ត​ព្រះសីហនុ ។

តែ​លទ្ធផល​ចុងក្រោយ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដកហូតយក​ដី មានទំនាស់​នោះ​ទុកជា​សម្បត្តិ​រដ្ឋ និង​ដកហូត​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​២​នាក់​ចេញ ហើយនឹង​លោក មេ បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ​ម្នាក់ ទៀត​ក៏​កំពុង​ប្រឈម​នឹង​ការដក​ចេញពី​តំណែង​ផងដែរ ។ ចឹ​ង​ទេ អស់លោក​ដែល​ពាក់ព័ន្ធ​ក្នុងករណី​រំលោភបំពាន យក​ដីធ្លី​របស់​អ្នកដទៃ​ដែលមាន​កម្ម​សិ​ទិ្ធ​ស្របច្បាប់ គួរតែ​ឈប់ និង​ដកខ្លួន​ចេញទៅ ៕ ដោយ : សុផល​a ly utny a ly utny1 a ly utny4 a ly utny5 a ly utny6 a ly utny1 a ly utny2 a ly utny3 
​