» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 368 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095283 នាក់

ខួប​១​ឆ្នាំ​ក្រសួង​ព័ត៌មាន បោះពុម្ព​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ២០,០០០​ច្បាប់ សម្រាប់​ចែកជូន​អ្នកសារព័ត៌មាន​ដោយ​ឥតគិតថ្លៃ​ក្នុងពេល​បណ្តាញ​សង្គម​មាន​ជាង​១០​លាន​នាក់​ប្រើ


​ភ្នំពេញ​៖ ក្រោយពី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២៤ ក្រសួង​ព័ត៌មាន​បាន​បោះពុម្ព​ធម្មនុញ្ញ​វិជ្ជាជីវៈ សារព័ត៌មាន​ចំនួន ២០,០០០​ច្បាប់ សម្រាប់​ចែកជូន​អ្នកសារព័ត៌មាន យកទៅ​អាន​និង​អនុវត្ត ក្នុង​គោលបំណង​តម្រង់ទិស​អ្នកសារព័ត៌មាន​កុំឱ្យ​ដើរ​ហួស​ដែន​កំណត់​នៃ​ច្បាប់ និង​សិទ្ធិ​ដែល​ខ្លួន​មាន និង​ដើម្បី​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន​។ ក្រសួង​ព័ត៌មាន​នឹង​ចែកជូន​កូនសៀវភៅ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​ដល់​អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​។​a net journalist 

​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រោម​ឱវាទ​បូកសរុប​ការងារ​ដឹកនាំ​ក្រសួង​ព័ត៌មាន​រយៈពេល ១​ឆ្នាំ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​, លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​លើកឡើងថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​ដែលជា​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធផល​ជាច្រើន​សម្រេចបាន​ដោយ​ក្រសួង​ព័ត៌មាន​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ នឹង​ជួយ​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន អ្នកធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​។ នេះ​ជា​លើក​ទី​១ ដែល​កម្ពុ​ជាមាន​ធម្មនុញ្ញ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកសារព័ត៌មាន ដើម្បី​អ្នកសារព័ត៌មាន និង​សម្រាប់​អ្នកសារព័ត៌មាន​។​

​លោក នេត្រ ភក្ត្រា បាន​បន្តថា «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​» នេះ មិនមែនជា​ក្រមសីលធម៌​ធម្មតា​នោះទេ ប៉ុន្តែ វា​ជា​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​សមាគម និង​អង្គភាព​សារព័ត៌មាន​អាច​យក​ជា​មូលដ្ឋាន​ក្នុងការ​ពង្រីក​និង​បង្កើតជា​ក្រមសីលធម៌​សម្រាប់​ការអនុវត្ត​សម្រាប់​សមាគម អង្គភាព​សារព័ត៌មាន​របស់ខ្លួន​។ ចំណុច​នេះ​ជា​មូលដ្ឋាន​រួម​ដែល​មិនអាច​នរណាម្នាក់​បកស្រាយ​ផ្សេង​ពីគ្នា​បាន​នោះទេ ប៉ុន្តែ ត្រូវ​ឈរ​នៅលើ​មូលដ្ឋាន​គោលការណ៍​រួម​តែមួយ​។​

​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ក្រសួង​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អ្នកអនុវត្ត​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ ជា​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា សម្រាប់​អង្គភាព​សារព័ត៌មាន សមាគម​សារព័ត៌មាន អ្នកធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍ និង​អង្គភាព​ផ្សេងៗ​ទៀត​។​

​កាលពី​ខែមករា​ឆ្នាំ​២០២៤​លោក​នេត្រ​ភក្ត្រា​រដ្ឋ​ម​ន្ត្រិ​បាន​ឲ្យ​ដឹងថា​៖ «​នៅ​កម្ពុជា មាន​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ ដែល​ក្នុងនោះ ក្នុងនោះ​មាន​អ្នកស្នើសុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន មាន​ចំនួន​ជិត ៤​ពាន់​នាក់​»​។​​តាម​លោក នេត្រ ភក្ត្រា​, បច្ចុប្បន្ននេះ ស្ថាប័ន​ព័ត៌មាន​ទាំង​បុរាណ និង​ទំនើប ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ជាង ២​ពាន់​អង្គភាព រួមមាន គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ ៩៣៨​អង្គភាព កាសែត​ចំនួន ៤៤៧​អង្គភាព សមាគម​សារព័ត៌មាន ៥២​អង្គភាព ទស្សនា​វ​ដ្តី ១៩៤​អង្គភាព ព្រឹត្តិបត្រ ២១​អង្គភាព រោង​ពុ​ម្ភ ១១៣​អង្គភាព សៀវភៅ​ចំនួន ២២​អង្គភាព ទីភ្នាក់ងារ​ព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង ២៧​អង្គភាព ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ២​អង្គភាព ស្ថានីយ​វិទ្យុ FM រាជធានី​ភ្នំពេញ និង​ខេត្ត ២៨៣​អង្គភាព និង​វិទ្យុ AM ភ្នំពេញ ចំនួន​១ ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ១៩​ស្ថានីយ៍ និង​ផ្សាយ​បន្ត ១៦៥​ស្ថានីយ៍​។ ស្ថានីយ៍ទូរទស្សន៍​ឌីជីថល ១២​ស្ថានីយ៍ និង​ទូរទស្សន៍​អន​ឡាញ ១០​ស្ថានីយ៍ ទូរទស្សន៍​ខ្សែកាប រាជធានី​ភ្នំពេញ និង​តាម​ខេត្ត ចំនួន ៤៤​ស្ថានីយ៍ និង​ទូរទស្សន៍​អាណា​ឡូ​ក ១៤៤​ស្ថានីយ៍ ប្រព័ន្ធ OOT ៨​ស្ថានីយ៍ និង​ប្រព័ន្ធ​ផ្កាយរណប ចំនួន​២​។​​សូមជម្រាបថា កន្លងមក លោក នេត្រ ភក្ត្រា បានប្រកាសថា ក្រសួង​ព័ត៌មាន ជា​ស្ថាប័ន​តែមួយគត់​ក្នុង​ការចេញ​កាត​សម្គាល់​អ្នកសារព័ត៌មាន​។​

​ក្រៅពី​បណ្តាញ​សារ​ពត៍​មាននៅ​ប្រទេស​កម្ពុជា មាន​បណ្តាញ​ទំនាក់ទំនង​សង្គម TikTok ប្រមាណ ១០​លាន​គណនី និង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មាន​ប្រមាណ ១៣​លាន​គណនី ដោយ​ការកើនឡើង​យ៉ាង​កំ​ហុគ​នៃ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ទទួលបាន​ព័ត៌មាន របស់​ប្រជាពលរដ្ឋ​។ នេះ​តាម លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៤​។​​លោក​រដ្ឋមន្ត្រី បាន​បកស្រាយ​ថា និន្នាការ​នៃ​ការកើនឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ពី​រូបភាព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​មក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​នេះ កើតចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​អ្នកកំណត់​ខ្លឹមសារ​ឱ្យ​សាធារណជន​ស្តាប់ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនា​វ​ដ្តី គឺ​ប្រជាពលរដ្ឋ​មិនមាន​ជម្រើស​អ្វី​ក្រៅពី​ទទួលយក​ព័ត៌មាន ប៉ុន្តែ នៅពេល​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ មាន​ជម្រើស​ពីរ ឬ​ជម្រើស​ច្រើន​។​

​ចំណុច​នេះ លោក​រដ្ឋមន្ត្រី សូម​លើកយក​ពីរ​ចំណុច​គឺ ប្រសិនបើជា​វិទ្យុ ទូរទស្សន៍ កាសែត អត់​មាន​ខ្លឹមសារ​មើល​ទេ នោះ​ប្រជាពលរដ្ឋ ត្រូវ​តម្រង់ទិស​ទៅរក​បណ្តាញ​ទំនាក់ទំនង​សង្គម​មាន Facebook ,TikTok​។ «​ខណៈ​បច្ចុប្បន្ននេះ បណ្តាញ​សង្គម Tiktok មាន​ប្រមាណ​ជាង ១០​លាន គណនី នៅ​កម្ពុជា​។ ចំណែក Facebook មាន​ប្រមាណ ១៣​លាន​គណនី​»​។​​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គណនី TikTok និង Facebook ១​គណនី ស្មើនឹង​អង្គភាព​សារព័ត៌មាន មួយអង្គ​ភាព​ដែរ ហើយ​ជួនកាល​អង្គភាព​ព័ត៌មាន​មួយ មិន​ស្មើនឹង​គណនី Facebook ១​គណនី ដែលមាន​ប្រជាប្រិយភាព ជាដើម​។​បើ​ចឹ​ង​ការបោះពុម្ព​ធម្មនុញ្ញ​វិជ្ជាជីវៈ សារព័ត៌មាន​ចំនួន ២០,០០០​ច្បាប់​មិនទាន់​គ្រប់គ្រាន់​ទេ​។​

​បើតាម​ក្រសួង​ពត៍​មាន​ឲ្យ​ដឹងថា​៖ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​» បាន​ផ្តើម​រៀបចំ​ចងក្រង​កាលពី​ខែមេសា ឆ្នាំ​២០២៤ ដោយមាន​ការចូលរួម​ផ្តល់​មតិយោបល់​ពី​អ្នកសារព័ត៌មាន អង្គភាព​សារព័ត៌មាន សមាគម​អ្នកសារព័ត៌មាន អង្គការ UNESCO និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​។ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​» នេះ មាន​កម្រាស់ ១៤​ទំព័រ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុ​ជា​បែង​ចែកជា ៤​ជំពូក​ធំៗ និង​មាន​៧​ផ្នែក​ក្នុង​ជំពូក​ទី​២ ដែល​និយាយ​ពី​គោលការណ៍​គ្រឹះ​ជា​មូលដ្ឋាន​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​ព័ត៌មាន​៕

​