» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 683 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095598 នាក់

ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី និមន្ត​ដល់​ស្រុក​ស្នួល​ខេត្តក្រចេះ ក្នុង​ដំណើរ​សួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​


​ក្រចេះ​៖ តាម​ការគ្រោងទុក នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២៤​នេះ ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី នឹង​និមន្ត​ទៅដល់​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​ដំណើរ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។a monk chanmony

​ផែនការ​នៃ​ដំណើរ​និមន្ត​ទស្សនកិច្ច និង​ជួប​ប្រជា​ពុទ្ធបរិស័ទ​តាម​ខ្សែបន្ទាត់​ព្រំដែន របស់​ព្រះ​ធម្ម​វនវាសី​បណ្ឌិត ចន្ទ មុនី គឺ​ទៅកាន់​ខេត្ត​ចំនួន​០៤ មាន​ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្តស្ទឹងត្រែង​ដែលជា​ខេត្ត​មានឈ្មោះ​ក្នុង​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​កម្ពុជា​វៀតណាម​ឡាវ​ដែល​បង្ក​ឲ្យ​ស្រុក​ខ្មែរ​ជ្រួលច្របល់​រហូត​មាន​ចាប់​មនុស្ស​ដាក់គុក​ច្រ​វ៉ា​ក់​។​ករណី​យ៍​នេះ​រាជ​រដ្ឋា​ភិ​បា​រដ្ឋសភា​បញ្ញា​វ​ន្ត័​ចេញមុខ​មក​អះអាងថា​វា​មិនបាន​កាត់​ដី​ឲ្យ​វៀតណាម​ដូច​ការលើកឡើង​ទេ​។​តែ​អ្នកប្រឆាំង​នៅតែ​មិន​ព្រមស្តាប់​ដោយ​សុំ​ឲ្យ​លុបចោល​កី​ច្ច​ព្រមព្រៀង​នោះ​វិញ​ព្រោះ​ព្រួយ​ថា​យូ​ឆ្នាំ​វៀតណាម​នឹង​គ្រប់​គ្រប់​យកតាម​រយៈ​បញ្ជូន​មនុស្ស​ឲ្យ​ធ្វើ​ង​ន្តោ​រ​ប្រវេសន៍​ចូល​ប​ង្កើ​កូនចៅ​។​

​ក្រៅពី​ការបកស្រាយ​និង​ប្រើ​កម្លាំងប្រដាប់អាវុធ​បង្ក្រាប​ក្រុម​ដែល​ចង់​ធ្វើ​កុប្បកម្ម ព្រះ​ធម្ម​វនវាសី ចន្ទ មុនី ចៅអធិការ​វត្ត​វត្ត​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម (​ហៅ​វត្ត​សុ​ត​) នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៤​នេះ ក៏បាន​ចេញមក​ពន្យល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ជឿជាក់​លើ​មេដឹកនាំ និង​រាជរដ្ឋាភិបាល​របស់ខ្លួន​ផងដែរ​។ ព្រះអង្គ​ចន្ទ មុនី មាន​សង្ឃដីកា​ថា កាលណា​ខ្មែរ​ជឿជាក់​លើ​មេដឹកនាំ​របស់ខ្លួន ប្រកបដោយ​មនសិការ​ជាតិ ស្តាប់​រកហេតុ​ផល​ឱ្យបាន​ត្រឹមត្រូវ​នោះ គឺជា​ពេលដែល​ខ្មែរ​ថ្កើងថ្កាន​។​

​ព្រះអង្គ​បាន​មាន​សង្ឃដីកា​រំលឹក​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ដែលនាំឱ្យ​ជាតិ​ធ្លាក់​ដុនដាប់ ដោយសារតែ​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​មេដឹកនាំ​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា ការ​ស្នេហា​ជាតិ មិន​ខុស​ទេ ប៉ុន្តែ​អ្វីដែល​ខុស គឺ​មិន​ជឿជាក់​លើ​រាជរដ្ឋាភិបាល​។ កាលណា​ខ្មែរ​ឈ្លោះ​គ្នា ផលចំណេញ​សុទ្ធតែ​ធ្លាក់​ទៅលើ​ប្រទេសជិតខាង​ទាំងអស់​។ កាលណា​ខ្មែរ​ជឿជាក់​លើ​មេដឹកនាំ​របស់ខ្លួន ប្រកបដោយ​មនសិការ​ជាតិ ស្តាប់​រកហេតុ​ផល​ឱ្យបាន​ត្រឹមត្រូវ​នោះ គឺជា​ពេលដែល​ខ្មែរ​ថ្កើងថ្កាន​។​

​ច្រើន​ទសវត្ស​មកហើយ ដែល​ខ្មែរ​មិន​ស្តាប់​គ្នា​ហើយ​ឈ្លោះប្រកែក​គ្នា​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ បាន​បង្កើត​មាន​ជម្លោះផ្ទៃក្នុង​រ៉ាំរ៉ៃ រហូតដល់​ខ្មែរ​និយាយ​ស្តាប់​ខ្មែរ​លែង​បាន​។​
​ពាក់ព័ន្ធ​នឹង​ការគ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម ឯនោះ​វិញ ព្រះអង្គ​មាន​សង្ឃដីកា​ថា ការធ្វើ​កុបកម្ម ឬ​បាតុកម្ម មិនមែនជា​ផ្លូវ​ដោះស្រាយ​ល្អ​នោះឡើយ ហើយ​ទង្វើ​នេះ​រឹតតែ​រុញ​ខ្លួនឯង ក៏ដូចជា​បងប្អូន​សាច់ឈាម​របស់​ខ្លួនឯង ចុះខ្សោយ​ទៅវិញ​ទេ​។​a monk chanmony1 
​