» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1022 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120698 នាក់

សម្តេច​តេ​ជោ និង​នាយករដ្ឋមន្ត្រី​វៀតណាម បង្ហាញ​ការប្តេជ្ញា​ខ្ពស់​បន្ត​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ជំរុញ​សេដ្ឋកិច្ច


វៀតណាម​៖ តាមរយៈ​ជំនួប​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និង​លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម ភាគី​ទាំងពីរ​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបន្ត​រក្សា​ឱ្យបាន​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។ ជាពិសេស​បន្ត​ជួយ​គ្នា​ដើម្បី​ជំរុញ​ដល់​ការកសាង​សេដ្ឋកិច្ច ជំរុញ​កិច្ចអភិវឌ្ឍន៍​នាំមក​នូវ​ការរីកចម្រើន​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​a hun prim vn 

​ក្នុងឱកាស​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក ង្វៀង ភូ​ចុង អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​, នៅ​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​វៀតណាម​។​​ភាគី​វៀតណាម​បានបង្ហាញ​ក្ដីរំភើប​រីករាយ​យ៉ាងខ្លាំង ចំពោះ​មនោសញ្ចេតនា ដ៏​ជ្រាលជ្រៅ​បំផុត​របស់​សម្ដេច​តេ​ជោ ដែល​បាន​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ទាំង​ការគោរព​វិញ្ញាណក្ខន្ធ និង​បន្ត​ចូលរួម​ក្នុង​ពិធី​បញ្ចុះសព​លោក ង្វៀង ភូ​ចុង នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤​។ ភាគី​វៀតណាម សន្យា​បន្ត​រក្សា​នូវ​ប្រពៃណី​យ៉ាង​ល្អ ជាពិសេស​ការបន្ត​វប្បធម៌​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ជ្រាលជ្រៅ​រវាង​សម្ដេច​តេ​ជោ និង​លោក ង្វៀង ភូ​ចុង បាន​បន្សល់ទុក​សម្រាប់​ថ្នាក់ដឹកនាំ​ជា​នាយករដ្ឋមន្ត្រី​, ថ្នាក់ដឹកនាំ​ជា​ប្រធានរដ្ឋសភា , ថ្នាក់ដឹកនាំ​ជា​ប្រធានព្រឹទ្ធសភា ក៏ដូចជា​ប្រធាន​គណបក្ស​, អគ្គលេខាធិការ​គណបក្ស ហើយ​មិន​ត្រឹមតែ​កម្ពុជា និង​វៀតណាម​ទេ ក៏​សម្ដែង​នូវ​មិត្ត​ភាពល្អ​រវាង​កម្ពុជា វៀតណាម ឡាវ​ផងដែរ​។​

​ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​អំពី​ប្រពៃណី​នៃ​ការធ្វើការ​ជាមួយគ្នា ហើយ​ជាពិសេស ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា ដែល​បាន​គិតគូរ និង​សំដែង​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ឧត្តមបុរស​ជាតិ​របស់​មិត្ត​វៀតណាម ក៏ដូចជា​ការបាត់បង់​ទាំង​កម្ពុជា​ផងដែរ ចំពោះ​អ្វីដែល​លោក​អគ្គលេខាធិការ​បក្ស បាន​បន្សល់ទុក​នូវ​ការ​ពូន​ជ្រុំ នៃ​កិច្ចសហប្រតិបត្តិការ ដែលមាន​លក្ខណៈ​ស៊ីជម្រៅ និង​យូរអង្វែង និង​មិត្ត​ភាពជា​បងប្អូន​ល្អ ជា​អ្នកជិតខាង​ល្អ ក្នុង​អាណត្តិ​ដែល​លោក​អគ្គលេខាធិការ បានទទួល​ជា​មេដឹកនាំ​។​

​ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា ដោយ​ជូនពរ​គ្នា​ទៅវិញទៅមក នូវ​ទំនុកចិត្ត គឺជា​ការលះបង់ និង​ការ​សាមគ្គី​គ្នា​គ្រប់​ដំណាក់កាល ដើម្បី​ដណ្ដើមយក​ឯករាជ្យភាព​ក្នុង​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​ទាំងពីរ​អាណានិគមនិយម និង​ចក្រពត្តិនិយម ដូច្នេះហើយ​ភាគី​ទាំងពីរ នឹង​បន្ត​ពូន​ជ្រុំ​នូវ​មិត្តភាព​នេះ ឱ្យបាន​យូរអង្វែង​បន្តទៀត​។ ជាពិសេស​ថ្នាក់​នាយករដ្ឋមន្ត្រី តែងតែ​ជួបគ្នា​គ្រប់ពេលវេលា ទាំង​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទាំង​នាយករដ្ឋមន្ត្រី​ឡាវ និង​លោក ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម នៅ​គ្រប់​ទីតាំង និង​គ្រប់​វេទិកា​។​

​ភាគី​ទាំងពីរ ក៏បាន​ជូន​ជូនពរ​គ្នា​ទៅវិញទៅមក ចំពោះ​ការធ្វើ​យ៉ាងណា ឱ្យ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ទាំ​ង​អស់ មានការ​កើនឡើង ជាពិសេស​វៀតណាម នៅ​ឆ្នាំ​២០៣០ ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍ ហើយក៏​ជូនពរ​ឱ្យក្លាយ​ទៅជា​ប្រទេស​ដែល​ចូលទៅក្នុង​កម្រិត​មហា​សេដ្ឋកិច្ច​ទាំង​២០ របស់​ពិភពលោក​។ មិត្ត​វៀតណាម ក៏បាន​ជូនពរ​ឱ្យ​កម្ពុជា ទទួលបាន​ជោគជ័យ​ចំពោះ​ទស្សនៈវិស័យ​របស់​សម្ដេច​តេ​ជោ និង​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ជជែក​ពី​ការលើកស្ទួយ នឹង​លើកកម្ពស់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ការតភ្ជាប់​ខឿនសេដ្ឋកិច្ច ដើម្បី​ឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមាន​ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ ព្រោះ​អ្វីៗ​ទាំងអស់ នៃ​ការរីកចម្រើន គឺជា​ផលប្រយោជន៍​របស់​កម្ពុ​ជា និង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក នៃ​ការតភ្ជាប់​នូវ​ទីផ្សារ​ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​។​
​ភាគី​ទាំងពីរ ក៏បាន​យល់ស្រប​ចំពោះ​សំណើ​នៃ​ការគិតគូរ ក្នុង​ការយក​ប្រជាជន​ជា​ស្នូល ហើយ​ជាពិសេស ការ​តប​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ផ្នែក​អគ្គិសនី ដោយ​ខាង​ភាគី​មិត្ត​វៀតណាម ទទួលយក​សំណើ​របស់​សម្ដេច​តេ​ជោ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​បន្ត​ផ្គត់ផ្គង់​អគ្គិសនី​ដល់​កម្ពុជា ២៥០​មេ​ហ្គា​វ៉ា​ត់ ដែល​បន្ត​កិច្ចសន្យា​ចាប់ពី​ឆ្នាំ​២០២៥​បន្តទៀត ហើយ​ភាគី​វៀតណាម គឺ​ពេញចិត្ត​ក្នុងការ​ផ្គត់ផ្គង់​ឱ្យបាន​លើស​ចំនួន​នេះ​បន្ថែមទៀត​។ បើសិនជា​អាច គឺ​ភាគី​វៀតណាម នឹង​ផ្តល់​រហូតដល់ ៤០០​មេ​ហ្គា​វ៉ា​ត់ ឬក៏​លើស ៤០០​មេ​ហ្គា​វ៉ា​ត់ ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ឲ្យ​រីកចម្រើន​នៅក្នុង​ឧស្សាហកម្ម 4.0​។​

​ភាគី​ទាំងពីរ ក៏បានផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​គណបក្ស​ទាំងពីរ ក៏ដូចជា​រាជរដ្ឋាភិបាល បាន​បង្ករ​ឲ្យ​មាន​លក្ខណៈ​នៃ​ការបណ្ដុះបណ្ដាល និង​ផ្លាស់ប្ដូរ​យុវជន ដើម្បី​ស្គាល់គ្នា ទុកចិត្ត​គ្នា និង​ធ្វើការ​ដឹកនាំ​ប្រកបដោយ​សុ​ឆន្ទៈ ក្នុងន័យ​មិត្តភាព​យូរអង្វែង ដូច្នេះហើយ​ភាគី​ទាំងពីរ ក៏​នៅតែ​ចង់ចាំ​បំភ្លេច​ចំពោះ​គុណ​ណូ​បក្ការៈ​របស់លោក ង្វៀង ភូ​ចុង ដែល​បន្ត​ពូន​ជ្រុំ​ការកសាង​ធនធានមនុស្ស​សម្រាប់​គ្រប់​ជំនាន់​តទៅ ដើម្បី​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា វៀតណាម និង​ឡាវ ឱ្យបាន​ឋិតថេរ និង​គង់វង្ស​យូរអង្វែង​។​​ពាក់ព័ន្ធ​នឹង​ការតភ្ជាប់​ខឿនសេដ្ឋកិច្ច ភាគី​ទាំងពីរ នឹង​ជួយ​គ្នា​ក្នុង​លក្ខណៈ​សេដ្ឋកិច្ច​បំពេញ​គ្នា​ទៅវិញទៅមក ជាពិសេស​ភាគី​វៀតណាម ពេញចិត្ត​ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​កម្ពុជា ២៥០​មេ​ហ្គា​វ៉ា​ត់ ដែល​នឹងត្រូវ​ចុះហត្ថលេខា​បន្ត​ឆ្នាំ​២០២៥ ហើយ​អាច​នឹង​ផ្គត់ផ្គង់​ឱ្យដល់ ៤០០​មេ​ហ្គា​វ៉ា​ត់ ឬ​លើសពី​ហ្នឹង​ទៅទៀត​ទៅតាម​តម្រូវការ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​៕a hun prim vn1 

​