» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 636 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120312 នាក់

អនុប្រធាន​គណបក្ស​ប្រជាជន ថា គោលការណ៍​គណបក្ស គឺ​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​បន្តវេន

 


​ភ្នំពេញ​៖​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ​អនុប្រធាន​គណបក្ស​ប្រជាជន បាន​ថ្លែងថា ជាគោលការណ៍​របស់​គ​ណ​បក្ស​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ គឺ​ការ​ផ្ដល់ឱកាស និង​ការបណ្ដុះបណ្ដាល​សមត្ថភាព និង​ចំណេះដឹង​ដល់​មន្ត្រី​បន្តវេន​វ័យក្មេង​របស់ខ្លួន ជា​កិច្ចការ​ដ៏​សំខាន់​។​a say chhum 

​ក្នុងឱកាស​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស កម្រិត ២ ជំនា​ន់ទី​១៣ នា​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២៤ ដែល​រៀបចំ​ដោយ​គណៈ​ឃោសនាអប់រំ​នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន​៧​មករា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ គូសបញ្ជាក់ថា ការអប់រំ​បណ្តុះបណ្តាល​មន្ត្រី​ដឹកនាំ​របស់​គណបក្ស​នៅ​គ្រប់​ថ្នាក់ គ្រប់ផ្នែក ជាពិសេស​មន្ត្រី​បន្តវេន គឺជា​គោលការណ៍​ចម្បង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែបាន​ចាត់តាំង​អនុវត្ត​នៅក្នុង​គ្រប់​ដំណាក់កាល​នៃ​ការតស៊ូ​របស់​គណបក្ស​។

​សម្ដេច សាយ ឈុំ បាន​កត់សម្គាល់ថា វគ្គ​អប់រំ​នយោបាយ​នេះ គឺ​ស្ថិតក្នុង​បរិយាកាស​សប្បាយរីករាយ សាមគ្គី​ជិតស្និទ្ធ និង​សុទិដ្ឋិនិយម​ខ្ពស់ ស្រប​ពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា បាននិងកំពុង​កាន់អំណាច តាមរយៈ​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លងមកនេះ​។ សម្ដេច​បាន​ចាត់ទុកថា នេះ​ជា​កត្តា​អំណោយផល​បំផុត ដែល​អនុញ្ញាតឱ្យ​គណបក្ស​ប្រជាជន​ផ្ទេរ​ការដឹកនាំ​រាជរដ្ឋាភិបាល​ឱ្យទៅ​អ្នក​បន្តវេន​វ័យក្មេង ដែល​បាន​បណ្ដុះបណ្ដាល​យ៉ាង​ម៉ត់ចត់ និង​យ៉ាង​ត្រឹមត្រូវ​។

​តាម​ការបញ្ជាក់​របស់​សម្ដេច សាយ ឈុំ ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​(​ដែល​នាយករដ្ឋមន្ត្រី​និង​សមាជិក​រាជរដ្ឋាភិបាល​ជា​កូនចៅ​របស់​មន្ត្រី​ថ្នាក់ដឹកនាំ​ចាស់ៗ​) បាននិងកំពុង​ចាត់តាំង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ យ៉ាងសកម្ម និង​រស់​រវើក​ប្រកបដោយ​ផ្លែផ្កា​ជា​វិជ្ជមាន​លើ​គ្រប់​វិស័យ សំដៅ​ឆ្លើយតប​យ៉ាង​ស័ក្តិសម​ទៅនឹង​ទំនុក​ទុកចិត្ត​របស់​គណបក្ស​ប្រជាជន និង​ប្រទេសជាតិ​។​

​អនុប្រធាន​គណបក្សកាន់អំណាច ចាត់ទុក វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​កម្រិត​២ ជំនា​ន់ទី​១៣ នាពេលនេះ សំដៅ​លើកកម្ពស់​ការយ​ល់​ដឹង​បន្ថែមទៀត​ជូន​សិក្ខាកាម​គ្រប់រូប​អំពី​ទ្រឹស្ដី​គោលការណ៍ គោលនយោបាយ បទពិសោធន៍ និង​ការ​ប្រតិ​ប​ត្ដិ​ជាក់ស្ដែង ស្របតាម​សំណូមពរ​ការងារ​រប​ស់​គណបក្ស និង​សភាពការណ៍​របស់​ប្រទេសជាតិ​។ ទន្ទឹមនឹងនេះ វគ្គ​អប់រំ​នយោបាយ​នេះ ក៏​ជា​ឱកាស​ដ៏​មានតម្លៃ​របស់​មន្ត្រី​មកពី​គណបក្ស​នៃ​បណ្ដា​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត​ផ្សេងៗ​គ្នា បណ្តា​អង្គការ​មហាជន​របស់​គណបក្ស និង​បណ្ដា​ស្ថាប័ន​គណបក្ស​ជុំវិញ​ថ្នាក់កណ្តាល បាន​ស្គាល់គ្នា បាន​ផ្លាស់ប្តូរ​ការយល់ដឹង និង​បទពិសោធន៍​ការងារ​ជាមួយគ្នា​ផងដែរ​។​មានការ​កត់សម្គាល់ថា​ការបើក​វគ្គ​ឃោសនាអប់រំ​ម​ន្ត្រិ​គណបក្ស​ប្រជាជន​ដែលមាន​១៣​ជំនាន់​មកហើយ​នេះ​គឺ​បានរៀបចំ​ធ្វើឡើង​ក្នុងពេល​ដែលមាន​សកម្ម​ជន​ប្រឆាំង​និង​សកម្មជន​ហ្វេ​ស​ប៊ុ​កនៅ​ក្រៅប្រទេស​បើក​កកាយ​ពី​ប្រវត្តិ​បង្កើត​គណបក្ស​ប្រជាជន​ដែលមាន​លោក​ទូ​សាមុត​និង​សឺ​ង​ង៉ុ​ក​មិញជា​ប្រធាន​ដំបូង​គេ​។a say chhum1 

​