» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 639 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120315 នាក់

មេធាវី គី តិច​ង​អះអាង​ពី​ការមិន​ឲ្យ​ផ្សាយ​ផ្ទាល់​ជំនួស​ចៅក្រម​? កឹម​សុខា​នៅតែ​អះអាងថា​លោក​គ្មាន​ទោស​


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​នេះ ក្រោយពី​បញ្ចប់​សវ​នា​លើក​ទី​២​លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា ការមិន​ឲ្យ​ផ្សាយ​ផ្ទាល់ (Live) ព្រោះ​ចៅក្រម ត្រូវ​ពិចារណា និង​ពិនិត្យ​ទៅលើ​ច្បាប់​ជា​គោល​។​សំណុំរឿង របស់លោក កឹម សុខា ក៏ដូចជា​សំណុំរឿង របស់​បុគ្គល​ដទៃទៀត​ដែល មិនមាន​អ្វី​ពិសេស​ទេ​។​a court ky1 

​ការបកស្រាយ បានធ្វើ​ឡើង​ក្រោយ ពី​មានការ​ស្នើសុំ របស់​មហាជន​មួយចំនួន មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចង់​ឲ្យ​មានការ​ផ្សាយ​ផ្ទាល់ (Live) នៅក្នុង​សវនាការ ជំនុំជម្រះ​លើ​សំណុំរឿង «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» របស់លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក គី តិច បាន​ថ្លែងថា «​សួរថា​គួរ​ឲ្យ​ផ្សាយ​ផ្ទាល់ ទៅតាម Facebook ឬក៏​ឲ្យ​ទូរទស្សន៍​ជាតិ ទ​ទក គួរតែ​ផ្សាយ​បន្ដ​ផ្ទាល់​ដែរ ដោយសារ​គាត់​ថា សំណុំ​រឿងនេះ​ធំ ប៉ុន្ដែ​ការស្នើ​នេះ គឺ​បានន័យថា លើក​ហេតុផល តែមួយ​ជំ​ហៀ​ង ប៉ុន្ដែ​បើ​យើង​គិត អំពី​ផ្លូវច្បាប់​វិញ គឺ​វា​បានធ្វើ​ឲ្យ​ចៅក្រម​ពិបាក ក្នុងការ​សម្រេច​»​។​
«​ទី​១ យើង​ក្រ​ឡែក ទៅ​មើល​មាត្រា​ទី​៣១ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ជា​ច្បាប់កំពូល​របស់​ជាតិ បានចែង​បញ្ជាក់​ច្បាស់​ណាស់ ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ដូច្នេះ ការដែល​លើកឡើងថា សំណុំរឿង លោក កឹម សុខា ជា​សំណុំរឿង​ពិសេស អត់​មាន​ពិសេស​អី​ទេ​»​។​

«​ពីព្រោះ លោក កឹម សុខា ក៏​ជា​បុគ្គល​ម្នាក់ ជា​ជនជាប់ចោទ​ម្នាក់ ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ ដូច​គេ​ដែរ ចឹ​ង​ជនជាប់ចោទ​ដទៃទៀត ដែល​ធ្វើ​សវនាការ​កន្លងមក គាត់​ក៏​ជាម​នុស្ស គាត់​ក៏​ជា​ជនជាប់ចោទ គាត់​ក៏​ជា​ជន​ប្រ​ព្រឹ​ត្ដិ​បទល្មើស ដូច​លោក កឹម សុខា ដែរ ចឹ​ង​មិនអាច​ធ្វើការ បែងចែក​បានទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់លោក​មេធាវី គី តិច​។​

 លោក​មេធាវី គី តិច «​បាន​អះអាងថា បុគ្គល​គ្រប់រូប មាន​សិទ្ធិ​ស្មើគ្នា ចំពោះមុខ​ច្បាប់ ដូច្នេះ លោក កឹម សុខា និង​ជនជាប់ចោទ​ដទៃទៀត ក៏​ដូចគ្នា​ដែរ ចឹ​ង​សវនាការ​មុនៗ មិនដែល​ធ្វើការ​ផ្សាយ​ផ្ទាល់​នោះទេ ហើយ​បើសិនជា​ករណី លោក កឹម សុខា យើង​ឲ្យ​ផ្សាយ ករណី​លើក​ក្រោយ ជនជាប់ចោទ​ដទៃទៀត គ្រប់រូប ក៏មាន​សិទ្ធិ​ផ្សាយ​ដែរ​។ ចឹ​ង​ការសម្រេច​របស់​ចៅក្រម ត្រូវ​ពិចារណ និង​ពិនិត្យ​ទៅលើ​ច្បាប់​ជា​គោល​»​។​គេ​មិនដឹងថា​តើ​ហេតុអ្វី​បានជា​មេធាវី​ដើមចោទ​និយាយ​ជំនួស​តុលាការ​រឿង​ឲ្យ​ផ្សាយ​ឬ​មិន​ឲ្យ​ផ្សាយ​សាធារណៈ​ចឹ​ង​នោះទេ​?​។​

សូម​ជំរាបជូន​ថា សវនាការ​ថ្ងៃទី​មួយ សប្តាហ៍​ទី​២​នេះ នឹង​បន្តធ្វើ​នៅពេល​រសៀល​ថ្ងៃនេះ​បន្តទៀត ដោយ​ចាប់ផ្តើម​ពី​ការចាក់​បញ្ចាំង​វីដេអូ​ពេញ​មួយ​ម៉ោង​របស់លោក កឹម សុខា ដែល​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​បានចាត់ទុក​ថា ការពិត​នឹងត្រូវ​លាតត្រដាង​នៅ​រសៀល​ថ្ងៃនេះ​។​​សូម​បញ្ជាក់ដែរថា សវនាការ​កាត់ទោស​លោ​ក កឹម សុខា នៅ​ថ្ងៃ​ទីមួយ​សប្តាហ៍​ទី​២​នេះ បានធ្វើ​ឡើង​ដោយមាន​ការអនុញ្ញាត​ឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ចូលរួម​ស្តាប់​អង្គ​សវនាការ​នេះ​ផងដែរ បន្ទាប់ពី​មានការ​រិះគន់​កន្លងមក​។

​សូមជម្រាបថា ក្នុង​សវនាការ រយៈពេល​២​ថ្ងៃ កាលពី​ថ្ងៃទី​១៥-១៦ ខែមករា ឆ្នាំ​២០២០ កន្លងទៅនេះ តុលាការ បាន​ចោទសួរ​ដេញដោល​ទៅលើ​ជនជាប់ចោទ កឹម សុខា​។ ក្នុង​សវនាការ​នោះ លោក កឹម សុខា ក៏បាន​ទទួលស្គាល់ថា សំឡេង​រូប​នៅក្នុង​ឃ្លឹប ដែល​សារភាព​អំពី​ការទទួល​បញ្ជា​របស់​ប​រទេស គឺជា​សំឡេង រូប​របស់លោក​ពិតប្រាកដ​មែន​។​តែលើកនេះដែរមុនពេល​ចាកចេញ​ពី​គេហដ្ឋាន​មក​ចុ​ល​សវនាការ លោក កឹម សុខា បានផ្ដល់​បទ​សម្ភាស​ខ្លី​មួយ​ដោយ លោក​បញ្ជាក់​សាជាថ្មី​ថា ភស្តុតាង​ដាក់បន្ទុក​ទាញ​សេចក្ដីសន្និដ្ឋាន​ដើម្បី​ចោទប្រកាន់​រូបលោក មិន​គ្រប់គ្រាន់​នឹង​យកមក​ដាក់ទោស​រូបលោក​។ លោក​ក៏បាន​អះអាង​សាជាថ្មី​ថា លោក​គ្មាន​ទោស​នោះទេ​។​

«​ដោយសារ​ខ្ញុំ​មិន​ខ្លាច ដោយសារ​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស អានេះ​តាមច្បាប់ អត់​ត្រូវ​មក​សួរ​ទេ រឿង​ពីមុន​[​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០១០]​មក​ដែល​ច្បាប់​អត់​ទាន់​មាន​ផង​។ អត់​អាច​យកមក​ធ្វើ​បទ​ចោទ​ទេ អ៊ីចឹង​វា​ខុស​ទាំងអស់ ទាំង​ច្បាប់​ក៏​អត់ អា​ភស្តុតាង​ក៏​អត់ ប្រសិនណាបើ​ដោះស្រាយ​ដោយ​ច្បាប់ គឺ​ត្រូវតែ​ទម្លាក់ចោល​បទ​ចោទ​ខ្ញុំ​»​។​

​ក្រុម​មេធាវី​ការពារ​ក្ដី​បានដាក់​សំណុំ​ភស្ដុតាង​ទៅ​តុលាការ តាម​ការតម្រូវ ដោយមាន​វីដេអូ​ឃ្លី​ប​ដែលមាន​រយៈពេល​ប្រហែល​មួយ​ម៉ោង ដែល​លោក កឹម សុខា បាន​អះអាងថា​ជា​ខ្លឹមសារ​ដើម​។​វីដេអូ​នេះ​ជា​សំអាង ដើម្បី​ដោះ​បន្ទុក​ទៅនឹង​ខ្លឹមសារ​វីដេអូ​ភស្ដុតាង​ដាក់បន្ទុក លើកឡើង​ដោយ​ដើមបណ្ដឹង​រដ្ឋប្បវេណី ដែល​លោក​កឹម​សុខា​អះអាងថា​ជា​«​វីដេអូ​ក្លែងបន្លំ​កាត់​ជា​កង់ៗ​»​។​

​យ៉ាងណាក៏ដោយ​មេធាវី​រាជរដ្ឋាភិបាល បានប្រកាស​ត្រៀម​ភស្ដុតាង ចំនួន​៣​វ៉ា​លី​ធំៗ​ថែមទៀត ដើម្បី​ដាក់បន្ទុក​លើ លោក កឹម សុខា មិន​ឲ្យ​រើរួច​ពី​ទោស​ក្បត់ជាតិ​នោះឡើយ​។​មេធាវីរដ្ឋាភិបាលថាវិដេអូថ្មីរបស់លោកកឹមសុខាគឺជាកាដូសម្រាប់ក្រុមគាត់។a court ky a court kya