» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 329 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095244 នាក់

តើ​អង្គភាព​កាសែត​ណា ឈ្មោះ​អ្វី ដែល​គាប​សុ​ី​លុយ​២០០$​ឬ​ចំនួន​៨០​មុ​ឺ​ន​រៀល ពី​អ្នក​ដឹក​គ្រឿងផ្ទះ​ឈើ​ចាស់ៗ នៅ​ខេត្តក្រចេះ​- ខេត្ត​ត្បូងឃ្មុំ ?


​រាជធានី​ភ្នំពេញ​: ថ្មីៗ​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​បទបញ្ជា​ផ្ទាល់មាត់ ទៅ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អោយ​ដកហូត អាជ្ញាប័ណ្ណ​ចំពោះ​អង្គភាព​កាសែត​ណា​ដែល​ប្រព្រឹត្ត​ខុស​វិជ្ជាជីវ​: និង​ក្រមសីលធម៌​អ្នកសារព័ត៌មាន ហើយ​ថែមទាំង​បិទ​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ មិន​អនុញ្ញាតិ​អោយ​ប្រកបមុខរបរ​ជា​អ្នកកាសែត​តទៅទៀត​ទេ កុំអោយ​ខូច​ឈ្មោះ​ដល់​អ្នកកាសែត​ដែល​គេ​គោរព​អនុវត្ត តាម​ក្រមសីលធម៌ វិជ្ជាជីវ​: អ្នកសារព័ត៌មាន រាប់សិប​នាក់​ផ្សេង ទៀត ។a sarang1

ដោយ​សម្តេច​ធិបតី បាន​ភ្ជាប់​សេច​រឿង​មាន​ពលរដ្ឋ​ម្នាក់​បាន​ប្រាប់ថា​:​គាត់​ដឹកឈើ​គ្រឿងផ្ទះ​ចាស់ៗ​ចេញពី​ខេត្តស្ទឹងត្រែង​មកដល់​ខេត្តក្រចេះ ត្រូវបាន​អ្នកកាសែត តាម​គាប សុ​ី​លុយ​២០០​ដុល្លារ​ស្មើនឹង​៨០​មុ​ឺ​ន​រៀល តែ​ម្ចាស់​ឈើ​អោយ ៥០​មុ​ឺ​ន​រៀល អ្នកកាសែត​មិន​យក ( គាត់​ចរចារ​គេ​មិន​ត្រួវ ) ក៏​រាយការណ៍​អោយ PM ខេត្ត ក្រចេះ​ចាប់​ឃាត់ ។ ប៉ុន្តែ​ឡាន ដឹកឈើ​នោះបាន​បន្ត ដំណើរ​រហូតមកដល់​ក្នុង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ក៏ត្រូវ​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​ចាប់​ឃាត់ទុក​ម្តងទៀត ។ ទន្ទឹមគ្នា​នេះដែរ​សម្តេច​ធិបតី​ក៏​ដាក់បទបញ្ជា​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​សុ​ើ​ប​អង្កេត​ករណីនេះ​អោយបាន​ម៉ត់ចត់​ផងដែរ បើ​រកឃើញថា មាន​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បាន​ប្រព្រឹត្ត​បទល្មើស ក្នុង​សំណុំរឿង​ពលរដ្ឋ​ដឹកឈើ​គ្រឿងផ្ទះ​ខាងលើនេះ គឺ​ត្រូវតែ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ពុំ​លើកលែង​ជាដាច់ខាត ។

ចាំមើល​!​ៗ​មើល​!​ថា : ឯ​ឧ​ត្ត​ម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អាច​រកមុខ អ្នក កាសែត និង​អង្គភាព​កាសែត ដែល​គាប​សុ​ី​លុយ ២០០​ដុល្លារ ស្មើនឹង​៨០​មុ​ឺ​ន​រៀល​ពី​ប្រជាពលរដ្ឋ​ដឹកឈើ​គ្រឿងផ្ទះ​ចាស់ៗ​នោះ ឃើញ​ដែរ ឬក៏​អត់ ? ព្រោះ​បើ​ផ្អែកលើ​ព័ត៌មាន ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម និង​គេហទំព័រ​នានា យ៉ាង​ព្រោងព្រាត អំពី​ករណី​ប្រជាពលរដ្ឋ ដឹកឈើ​គ្រឿងផ្ទះ​ចាស់ៗ​នេះ គឺ​ពុំមាន​ភស្តុតាង ឬ​សាក្សី និង​ឯកសារ​លាយ​លាក់​អក្សរ​ណា​បញ្ជាក់ថា : មាន​អ្នកកាសែត​ណា​ម្នាក់ បានធ្វើ​សកម្មភាព​គាប​សុ​ី​លុយ​ពី​ម្ចាស់​ឈើ​គ្រឿងផ្ទះ​ចាស់ៗ​នោះ ចំនួន ២០០ ដុល្លារ ឬ ៨០​មុ​ឺ​ន​រៀល ដូច​ការលើកឡើង របស់​សម្តេច​ធិបតី នោះទេ គឺ​មានតែ​សម្លេង និង​សារ​ឆ្លើយឆ្លង​គ្នា រវាង​អ្ម​ក​កាសែត និង PM ព្រមទាំង ស្គ្រី​នស​ត QR Cod ទទួល​ប្រាក់​700$ របស់ ឈ្មោះ សាក់ សា​រាង ដែល​អ្នកកាសែត​បាន​សំភាសន៍​សួ​នាំ​ព័ត៌មាន អំពី​ករណីនេះ​តែប៉ុណ្ណោះ ។

ដូច្នេះ​សង្ឃឹមថា : ប្រមុខ​ដឹកនាំ​ប្រទេស និង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ពិតជា​រកឃើញ​ការពិត​ក្នុងករណីនេះ ដើម្បី​ផ្តល់​ភាពអយុត្តិធម៌ ដល់​ភាគី​ពាក់ព័ន្ធ គឺ រវាង​អ្នកកាសែត និង សមត្ថកិច្ច PM ខេត្តក្រចេះ សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ម្ចាស់​ឈើ​ផងដែរ ព្រោះថា : បើ​គ្មាន​ការដឹកឈើ​ខុសច្បាប់​ទេ ហេតុអ្វី​ត្រូវ​បាញ់​លុយ​វេរ​តាម QR Cod អោយទៅ​សមត្ថកិច្ច ហើយ​ខាង​សមត្ថកិច្ច​វិញ បើ​ចាប់​ឡាន​ដឹកឈើ​បាន​ហើយ ម៉េច​មិន​អនុវត្ត​តាមច្បាប់​អោយបាន​ត្រឹមត្រូវ​...? ចាំមើល​!​ៗ មើល​!​ៗ រឿងនេះ អ្នកណា​ខុស អ្នកណា ត្រូវ ? ៕ ដោយ​: សុផល​a sarang a sarang2  

​