» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 783 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095698 នាក់

ធំ​ក្លិនស្អុយ​ពុករលួយ ចេញពី​មន្ទីរ​កសិកម្ម​ដែលមាន​លោក សូត្រ ស៊ី​សុឃាង ប្រធាន​មន្ទីរ និង​លោក តា​ញ់ បុត្តា ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្ត​ឧ​ត្ត​រ​មាន


ឧត្តរមានជ័យ៖​មូល​ហ​ហេតុ​គឺ​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់ថា​លោក​ប្រធាន​មន្ទីរ​និង​កូនចៅ​ជា​មេ​ពេទ្យសត្វ​ខេត្ត​បាន​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើ ពុករលួយ​ជាមួយ​ឯកឧត្តម សូរ ប្រុស ហៅ (​ឆាយ​ណា ) មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ម្ចាស់​ក្រុម ហ៊ុន F2V នាំ​មាន់​រស់​ចូល​ពី​ប្រទេស​ថៃ​យ៉ាង​រលូន រាប់សិប​ឆ្នាំ​កន្លងមកហើយ តាម​ច្រក​អន្តរ ជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ !​។​a dit dyna 

​ប្រជាពលរដ្ឋ ខេត្តឧត្ដរមានជ័យ​ដែល​រងគ្រោះ​ព្រោះ​ការ​គប់គិត​គ្នា​ឲ្យ​ក្រុមហ៊ុន​F2V​នាំចូល​មាន់​ដា់ច់​មុខ​ដោយ​គ្មាន​ការត្រួតពិនិត្យ​សុខភាព​សត្វ​តាម​បច្ចេកទេស​ពេល​នាំចូល បាន​គោរព​ស្នើសុំ​ឯកឧត្តម ឌិ​ត ឌី​ណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ និង​​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិ បាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល បន្ទុក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ សូម ឯកឧត្តម​ត្រួត​ពិនិត្យមើល​ផង​ទាន​ក្នុងករណី លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ឧត្ដរមានជ័យ ។

លោក តា​ញ់ បុត្តា ប្រធានការិយាល័យ​ផលិត កម្ម និង​បសុព្យាបាល​ខេត្ត ព្រោះ​រឿង​លោក​ទាំងពីរ​នាក់​ខាងលើ​ប្រធាន​មន្ទីរ និង​ប្រធាន​ពេទ្យ សត្វ​បាន​គប់គិត​គ្នា​ជាមួយ​ក្រុម ហ៊ុន F2V នាំ​សត្វ​មាន់​រស់ ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា យ៉ាង​រលូន​តាម​ច្រកទ្វារ​អន្តរ ជាតិ​អូ​ស្មាច់ នៅក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​​តាម​សេចក្តីរាយការណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អជីវ​ករលក់​បក្សី​មាន់​ទា​នៅក្នុង​សង្កាត់​ក៏ដូចជា​នៅក្នុង​ខេត្ត និង​អាជីវករ​ដឹកជញ្ជូន​ប​ក្សី​រស់​សម្រាប់​យកទៅ​ផ្គត់ផ្គង់​ខេត្ត​ដ៍ទៃ​និង​រាជធានី​ភ្នំពេញ បាន​ប្រាប់​មក​សារព័ត៌មាន គេហទំព័រ​មាតុភូមិ នាពេល​កន្លងទៅ​ថ្មីៗ​នេះ​ថា បងប្អូន​ប្រជាពលរដ្ឋ​មានការ ក្តៅក្រហាយ​ជាខ្លាំង​ជាមួយ​មេ​ឈ្មួញ​ម្នាក់​គឺ​ឯកឧត្តម សូរ​ប្រុស ហៅ (​ឆាយ​ណា​) បាន​កៀបសង្កត់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​ទិញ​មាន់​រស់​ពី​ប្រទេស​ថៃ​សម្រាប់​យកមក​ផ្គត់ផ្គង់​ក្នុង​តំបន់​ជាប់​ព្រំដែន ។

ក្នុងករណី​អាជីវករ​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ចូលទៅ​ទិញ​មាន់​រស់នៅ​ក្នុងប្រទេស​ថៃ​ត្រូវ​បង់​ឲ្យ​ក្រុម​ក្រុមហ៊ុន​ក្នុង​មួយ​គីឡូក្រាម ២០​បាត​ស្មើរ​២​ពាន់​រៀល 2 ឲ្យ​ក្រុមហ៊ុន​F2V(​ឆាយ​ណា​)​។ ដូចនេះ​ហៅ​ធ្វើឱ្យ​តម្លៃ​សាច់​នៅលើ​ទីផ្សារ​មានការ​ឡើងថ្លៃ​ជា​អតិបរមា​ស្ថិតនៅក្នុង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កំពុង​តែមាន​ការធ្លាក់ចុះ​បែបនេះ ហើយ​មាន​ឈ្មួញ​ឃុបឃិត​ក្នុង​ប្រពន្ធ​ប្រព្រឹត្ត​អំពើពុករលួយ​បែបនេះ​ទៀត​តើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទុក្ខវេទនា​យ៉ាងណា​?​។​
​បងប្អូន​ប្រជាពលរដ្ឋ​ចង់​សួរ​ទៅ​រាជរដ្ឋាភិបាល​ថា​!
​តើ​សព្វថ្ងៃ រដ្ឋាភិបាល​ឱ្យមាន​គោលនយោបាយ​ឲ្យ​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​សម្រាប់​ការផ្គត់ផ្គង់​និង​ចែកចាយ ម្ហូបអាហារ​នៅក្នុង​ប្រទេស​បែបនេះ​ដែរ​ឬទេ​?​។​នេះ​មិន​និយាយ​ពី​ការនាំ​ចូល​ខុស​បច្ចេកទេស​ដោយ​មិន​បានធ្វើ​ច​ត្តា​ស​ក័​មាន់​ពេល​នាំចូល​បង្ក​ឲ្យ​មាន​ជម្ងឺឆ្លង​នោះ​ផង​ទេ​។​
​បងប្អូន​ប្រជាពលរដ្ឋ​ស្នើសុំ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន​ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​​ឯកឧត្តម ឌិ​ត ឌី​ណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។ សូម​ត្រួត​ពិនិត្យមើល​ផង​ទាន ។ នេះ​បើតាម​សេចក្តីស្នើសុំ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​រង​ការកៀបសង្កត់​ពី​ខាង​ពេទ្យសត្វ​ខេត្ត ៕a dit chilken1 a a dit chiken a dit chikena 

​