» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 439 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095354 នាក់

ក្រុមហ៊ុន​ភី​អិន​ធី របស់​ឈ្មួញ ឡេង ប្ញ​ទ្ធី បំពាន​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្រុករ​វៀង​ទាំងយប់​ទាំង​ថ្ងៃ​សមត្ថកិច្ច​ពាក់ព័ន្ធ​រក្សា​ភាព​ស្ងៀមស្ងាត់ !


​ខេត្ត​ព្រះ​វិ​ហ៊ា​រ​៖​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​ភី​អិន​ធី (PNT Co.,Ltd) របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី បានដាក់​ពង្រាយ​កម្លាំង​កម្មករ​ជាច្រើន​ក្រុម​ឲ្យ​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅក្នុង​តំបន់​ស្នូល​នៃ​ព្រ​ឡង់​ក្នុងស្រុក​រវៀង យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​លោក សុង ច័​ន្ធ​សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ព្រមទាំង​លោក គីម រិទ្ធី អភិបាលខេត្ត​ថ្មី​សម្ងំ​ឈឹង​មិនដឹងថា​ហេតុ​អី​។​មិនដឹងថា​តើ​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ដឹង​ដែរ​ឬ​អត់​នោះទេ​?​។​a dpm 

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ចាប់​តាំងពីដើម​ខែវិច្ឆិកា ឆ្នាំ​២០២២​រហូតមក​ក្រុមហ៊ុន​ភី​អិន​ធី បានដាក់​កម្លាំង​កម្មក​រ​ជាច្រើន​ក្រុម ឲ្យ​ចូល​កាប់​ឈើ​អារឈើ​នៅក្នុង​តំបន់​ស្នូល​នៃ​ព្រៃ​ឡង់​ជាច្រើន​ទីតាំង​។ ទីតាំង​ដែល​កម្មករ​ក្រុមហ៊ុន​ភី​អិន​ធី កាប់រំលំ​អារច្រៀក​ឈើ​យ៉ាង​ពេញបន្ទុក​នោះ គឺ​នៅ​ចំណុច​បុស្ស​រាំង ជ្រាប់ ក្បាលដំរី ស្រែ​កណ្តាល អូរ​អាចម៍ដែក ភូមិ​ចាស់ ភ្នំ​ចោត ប្រាសាទ​គោល ព្រៃស្រឡៅ និង​ច​ណុ​ច​ស្រែ​តា​ង៉ុ​ត​។ ក្រោយពេល​កាប់រំលំ និង​អារច្រៀក​រួច ឈើ​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន​ភី​អិន​ធី ដឹក​ចូល​ទៅកាន់​ទីតាំង​ដី​សម្បទាន​របស់ខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​។​

​ក្រុមហ៊ុន​ភី​អិន​ធី នេះ​បាន​ប្រើប្រាស់​រថយន្ត​បង្កុង រថយន្ត​រ៉េវ និង​គោយន្ត​រាប់សិប​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ស្នូល​ព្រៃ​ឡង់ ស្រុក​រវៀង ចូលទៅ​ទីតាំង​ក្រុមហ៊ុន​របស់ខ្លួន​។​សូមបញ្ជាក់ថា​ក្រុមហ៊ុន PNT Co.,ltd ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​សម្បទាន​ទំហំ ៧,៩០០ ហិកតា​នៅក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ហើយ​ក្រុមហ៊ុន​នេះ​បានផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ម៉ាឃ​ល ឡូ​ជី​ស្ទីក សហការ​ប្រមូល​ផល​អនុផល​ព្រៃឈើ ក្នុង​បរិវេណ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​របស់ខ្លួន​ប៉ុន្តែ​តាមពិត​ជាក់ស្តែង​គឺ​ពួកគេ​បាន​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូលទៅ​កាប់​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ រួច​ដឹក​ចូលក្នុង​បរិវេណ​ក្រុមហ៊ុន​ដើម្បី​បន្លំ​ជា​ឈើ​មានច្បាប់​ទៅវិញ​តែប៉ុណ្ណោះ​។​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុមហ៊ុន​ភី​អិន​ធី របស់​មេ​ឈ្មួញ ឡេង ប្ញ​ទ្ធី មិនអាច​កាប់​ឈើ អារច្រៀក​ឈើ​នៅក្នុង​ព្រៃ​ឡង់ ហើយ​ដឹកជញ្ជូន​ចូលទៅ​ទីតាំង​ក្រុមហ៊ុន​យ៉ាង​គគ្រឹកគគ្រេង​តាម​អំពើ​ចិត្ត​បានឡើយ​។​

​

​