» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 810 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095725 នាក់

កាត់ទោស​សំនុំរឿង​ពុករលួយ ពាក់ព័ន្ធ​ការ ដោះដូរ​«​លក់​»​ទីតាំង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​


​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ពុករលួយ​មួយ​ករណី​យ៍​ពាក់​ព​ន្ធ័​ការដោះដូរ​(​លក់​)​ទីតាំង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង ទីតាំង​ចាស់​ដើម្បី​ដាក់​ទីតាំង​ថ្មី​ដែរ មាន​ទំហំ​ទឹកប្រាក់​ជាង​៣​លាន​ដុល្លារ​អាមេរិក រវាង​ក្រុមហ៊ុន​អះ​ស្កា​រិ​ទ្ធ ជាមួយ​សាលាខេត្ត​កំពង់ឆ្នាំង កាលពី​អំឡុង​ឆ្នាំ​២០១៨ មក​បើកសវនាការ​ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​៤​រូប ។a dourng dara

​សវនាការ​បានធ្វើ​ឡើង​ជា​សាធារណៈ ដែល​ដឹកនាំ​ដោយ​លោកស្រី យី សុខ​វួ​ច ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​ទុង រតនា ព្រះរាជអាជ្ញារង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​ជន​ជាប់ចោទ​៤ នាក់​បាន​មាន​វត្តមាន​ទាំងអស់​គឺ ៖ ១-​ឈ្មោះ ដួង តារា ២-​ឈ្មោះ មួង ឃីម ជាប់ចោទ​ពីបទ​.​ជំនួញ​ឥទ្ធិពល​អកម្ម តាម​បញ្ញត្តិ​មាត្រា​៦០៦ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ។

៣-​ឈ្មោះ អ៊ុត ធី ជាប់ចោទ​ពីបទ ជំនួញ​ឥទ្ធិពល​សកម្ម តាម​បញ្ញត្តិ​មាត្រា​៦០៦​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ។ ៤-​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា ត្រូវបាន​ចោទប្រកាន់​ពីបទ​.​សមគំនិត​ក្នុង​បទ​ជំនួញ​ឥទ្ធិពល​អកម្ម តាម​បញ្ញត្តិ​មាត្រា​២៩ មាត្រា​៥៩៥ មាត្រា​៥៩៦​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់ មាន​មេធាវី​ការពារ​ក្តី​តាមផ្លូវ​ច្បាប់​រៀងៗ​ខ្លួន ហើយ​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួង​«ACU»​ផងដែរ ។ បន្ទាប់ពី​បាន​សាកសួរ​ដេញដោល​លើ​ជន​ត្រូវ​ចោទ​អស់​រយៈពេល​ជាច្រើន​ម៉ោង ។​

​នៅក្នុង​សវនាការ ជន​ត្រូវ​ទាំង​៤​នាក់ ពិតជា​បាន​ឆ្លើយ​សារភាព​មាន​ភាពស៊ីសង្វាក់​ពាក់ព័ន្ធ​បទល្មើស​ដូច​ការចោទប្រកាន់​ខាង​លើ​នេះ ប៉ុន្តែ​ដោយពេល​វេលា​ដល់​ម៉ោង​សម្រាក​របស់​មន្ត្រីរាជកា​រ តុលាការ​បាន​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំ​រឿងនេះ​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ ។​​ជន​ត្រូវ​ចោទ​ទាំង​៤​នាក់ ឈ្មោះ ដួង តារា ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា និង​ឈ្មោះ អ៊ុត ធី ត្រូវបាន​នាំទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ចំណែក​ឈ្មោះ មួង ឃីម អនុរក្ស​បាន​នាំទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​វិញ ៕ v2a dara dourng a mourng khima a oknha utthy 

​