» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 685 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095600 នាក់

លោក​យន្ត​មីន​អភិបាលខេត្ត​ចិត្តសឿង​ព្រោះ​ហ៊ាន​ទទួលខុសត្រូវ​រឿង​បាក់​អគារ​៧​ជាន់​សង់​អត់​ច្បាប់​តែ​តេ​ជោ​ថា​មិនទាន់​ចប់​ទេ​!?

 

​ខេត្ត​ព្រះសីហនុ​៖ លោក យន្ត មីន បន្ទាប់ពី​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​សុំ​ការ​អ​ភ័​ទោស​ពី​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ទាំងអស់ លោក​បា​នស​សេរ​នូវ​ពាក្យពេចន៍​លើ​ផេ​ក​ផ្លូវការ​របស់លោក​ប្រកបដោយ ការទទួលខុសត្រូវ​នូវ​កំហុស​។​a build yun (1) 

​លោក​យន្ត​មីន​៖ ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ​៧​ជាន់​ក្នុង​ក្រុងព្រះសីហនុ​នេះ ខ្ញុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង និង​សុំ​ការ​អ​ភ័​ទោស​ពី​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ទាំងអស់​។ ​ជាការ​ទទួលខុសត្រូវ​ក្នុង​ឧបទ្ទវ​ហេតុនេះ ខ្ញុំ​បានស្នើ​សុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង​រួចហើយ ហើយ​សម្តេច​ក៏បានផ្តល់​ការយល់ព្រម​ហើយ​ដែរ​។

​ខ្ញុំបាទ និង​ភរិយា​សុំ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានផ្តល់​ទំនុកចិត្ត​ដល់​ខ្ញុំបាទ អោយមាន​ឱកាស​ចូលរួម​បំរើ​ប្រជាពលរដ្ឋ​កន្លងមកនេះ​។​​សូម​អរគុណ​ចំពោះ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បានផ្តល់​ការទុកចិត្ត និង​ចង្អុលបង្ហាញ​ដឹកនាំ​ការងារ​កន្លងមក និង​សូម​អរគុណ​ចំពោះ​សម្តេច ឯ​ឧ ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន រៀមច្បង ក៏ដូចជា​មិត្ត​ភ​ក្កិ ដែល​តែងតែ​ផ្តល់នូវ​ការណែនាំ យោបល់ និង​សហការ​ការងារ​ប្រកបដោយ​មនោសញ្ចេតនា និង​ការយោគយល់​បំផុត​ដល់​ខ្ញុំបាទ​។

​ជាមួយនេះ ខ្ញុំបាទ​សុំ​ការ​អភ័យទោស​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​ក្រឡាហោម សម្តេច ឯ​ឧ លោកជំទាវ ចំពោះ​កង្វះខាត​នៃ​ការបំពេញភារៈកិច្ច​រប​ស់​ខ្ញុំបាទ​កន្លងមកនេះ​។ ​ខ្ញុំ​សុំ​ការ​អភ័យទោស និង​ការ​អធ្យាស្រ័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់ ចំពោះ​កង្វះខាត​របស់ខ្ញុំ​កន្លងមក ត្បិត​អី​ខ្ញុំ​បាន​ខំប្រឹង​អស់ពី​លទ្ធភាព​ហើយ​។ ​តែ​ទោះបីជា​បែបណា ខ្ញុំ​នៅតែ​បន្តសកម្មភាព​ជួយសង្គ្រោះ ក្នុង​ឧបទ្ទវ​ហេតុនេះ​រហូតដល់​ចប់​។​

​សូម​បញ្ចា​ក់់ថា​៖​ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ គិត​ត្រឹម​ម៉ោង ៤ និង​៣០​នាទី​សៀ​ល​ថ្ងៃទី​២៤ ខែមិថុនា​ឆ្នាំ ២០១៩​នេះ បាន​រកឃើញ​មនុស្ស ៤ នាក់​បន្ថែមទៀត​ចេញពី​គំនរ​បែកបាក់​នៃ​អគារ​៧​ជាន់​នៅ​ក្រុងព្រះសីហនុ ។​ក្នុងនោះ​ព័ត៌មាន​ចុងក្រោយ​ឲ្យ​ដឹងថា​មាន ២ នាក់​នៅរស់ និង ២ នាក់​ស្លាប់​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ២៨​នាក់ និង​អ្នករបួស​២៦ នាក់​។​

​តុល្យការ​ចុងក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ចំនួន ៥៤ នាក់​ក្នុងនោះ​ស្លាប់​ចំនួន ២៨​នាក់ (​ស្រី ៤ នាក់​)​ហើយ​អ្នករងរបួស​ចំនួន​២៦​នាក់​(​ស្រី ២ នាក់​)​។ ទោះ​ដោះស្រាយ​រឿង​លោក​យន្ត​មីន​រួច​ក៏ដោយ​តែ​សម្តេច​តេ​ជោ​ហ៊ុនសែន​ថា​មិនទាន់​ចប់​ទេ​នៅ​បន្ត​ស្រាវជ្រាវ​រក​អ្នកទទួលខុសត្រូវ​បន្តទៀត​!៕a build g2 a build yun 


​