» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11813 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118095 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ពិភាក្សា​បើក​សាលារៀន​ឡើងវិញ ពិសេស​នៅ​ជនបទ​

 

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​នឹងត្រូវ​ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ដើម្បី​បើក​សាលារៀន​ឡើងវិញ​នៅ​ទីតាំង​ដែល​គ្មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​នៅតាម​ទីជនបទ​ក្នុងប្រទេស​កម្ពុជា ។​a co school 

​ថ្លែង​សារ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនា​ប​នា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​ដូច្នេះ​ខ្ញុំ​ស្នើឱ្យ​ឯកឧត្តម ហង់ ជួនណា​រុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​ពិភាក្សា​ជាមួយ​អភិបាលខេត្ត​រាជធានី ដើម្បី​ប​កំណត់​បើក​ទីតាំង​សាលារៀន​មួយចំនួន​ដែល​មិនមាន​ជំងឺឆ្លង​កើតឡើង​»​។​សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា ការបើក​សាលា​នេះ មិនត្រូវ​ធ្វើឡើង​នៅ​ទូទាំង​ស្រុក​នោះទេ ត្រូវធ្វើ​នៅតាម​ឃុំ ដែល​គ្មាន​ជំងឺឆ្លង ដោយ​រក្សា​នូវ​វិធានការ​សុខាភិបាល​ចាំបាច់​នានា ដើម្បី​ឲ្យ​កុមារ​របស់​យើង​បាន​ចូលរៀន​។​

​សម្តេច​បាន​ឲ្យ​ដឹងថា ពេលនេះ​ប្រទេស​កម្ពុជា បាន និង​កំពុង​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ ពី​អាយុ​១២​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ ដែល​ពេលនេះ​ការចាក់​ជូន​កុមា និង​យុវវ័យ​នេះ បាន​ចំនួន​១.៥​លាន​នាក់​រួចទៅហើយ ក្នុងចំណោម​២​លាន​នាក់​ដែល​គ្រោងទុក​។​​សម្តេច​បាន​បន្ថែមថា ប្រសិនបើ​យើង​បន្ត​បិទ​តទៅទៀត ដោយ​មិនបាន​ពិនិត្យ មិនបាន​ញែក រវាង​កន្លែង​ដែល​ឆ្លង និង​កន្លែង​ដែល​មិន​ឆ្លង នឹង​អាច​នាំទៅដល់​សិស្ស​ខ្លាច​សាលារៀន ឬ​សិស្ស​ភ្លេចអក្ស​។

សម្តេច​បាន​យល់ឃើញថា «​សម្រាប់​ទីកន្លែង​ប្រជុំជន​ដែលមាន​ការឆ្លង ឬ​មាន​ការឆ្លង​តិច យើង​អាច​អនុញ្ញាត​ពិនិត្យ​ឱ្យ​អាច​រៀន​បន្ត​តាម​អន​ឡាញ ឬ​រៀន​ទៅតាម​ស្ថានភាព គួបផ្សំ រវាង​ការរៀន​ដោយផ្ទាល់​ដោយ​រក្សា​នូវ​គម្លាត​សុវត្ថិភាព និង​ការរៀន​តាមបែប​ចម្រុះ​»​។  នៅតាម​ទីក្រុង និង​ទីប្រជុំជន សិស្សានុសិស្ស​មានលទ្ធភាព​គ្រប់គ្រាន់​នៅតាម​អន​ឡាញ ហើយ​នៅពេលដែល​កុមារ និង​យុវវ័យ​របស់​យើង​បាន​ចាក់​វ៉ាក់សាំង​រួចហើយនោះ យើង​នឹង​អាច​បើក​សាលា​របស់​យើង​ឡើងវិញ ដោយ​រក្សា​នូវ​គម្លាត​សុវត្ថិភាព និង​វិធានការ​សុខាភិបាល​។ ដោយឡែក​សម្រាប់​កន្លែង​ដែលមាន​ការឆ្លង​ច្រើន ក៏ត្រូវ​បន្ត​រៀន​តាម​អន​ឡាញ ឬ​រៀន​ពី​ចម្ងាយ​។ សម្តេច​បានស្នើ​ឱ្យ​រក​គ្រប់​វិធានការ ដើម្បីឱ្យ​សិស្ស​បាន​រៀន ដោយ​បើក​សាលារៀន​ដោយផ្ទាល់ ដោយ​សំដៅ​ឆ្ពោះទៅ​ទីជនបទ ដែល​មិនមាន​ជំងឺឆ្លង និង​រៀន​លក្ខណៈ​ចម្រុះ នៅ​តំបន់​ដែលមាន​ការឆ្លង​តិច ហើយ​មាន​វ៉ាក់សាំង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្រាប់​សិស្ស​អាយុ​ក្រោម​១២​ឆ្នាំ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ក៏​អាច​ចូលរៀន​បានដែរ នៅ​សាលា​ដែល​គ្មាន​ការឆ្លង​។ សម្តេច​បានស្នើ​ឱ្យមាន​កា​រ​គិតគូរ​តាមរបៀប​បត់បែន ហើយ​អនុវត្តតាម​ការជាក់ស្តែង​នៅតាម​ខេត្ត​នីមួយៗ​។ កន្លែង​ណា​មានលទ្ធភាព​បើក គឺ​បើក កន្លែង​ណា​ដែល​មិនមាន​លទ្ធភាព​បើក​គឺ​ឱ្យ​រៀន​ពី​ចម្ងាយ ហើយ​កន្លែង​ណា​ដែល​អាច​រៀន​បែប​ចម្រុះ ក៏ត្រូវ​រៀន​ចម្រុះ​ទាំង​ផ្ទាល់ និង​អន​ឡាញ​។​ សម្រាប់​រាជធានី​ភ្នំពេញ ការឆ្លង​មាន​ចំនួន​ធ្លាក់ចុះ ហើយ​អ្នក​ដែល​បាន​ឆ្លង ក៏​មិន​នាំទៅដល់​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ អត្រា​ស្លាប់​ក៏មាន​ការថយចុះ ដូច្នេះ​ចំណុច​នេះ​គឺជា​ចំណុច​វិជ្ជមាន​មួយ​ដល់​ការបើក​ដំណើរការ​សង្គម សេដ្ឋកិច្ច នៅ​ទូទាំងប្រទេស ហើយ​ក្នុងនោះ​ក៏មាន​វិស័យ​អប់រំ​របស់​យើង​ផងដែរ «​ដូច្នេះហើយ ខ្ញុំ​ស្នើ​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដឹកនាំ​ការពិភាក្សា​ដើម្បី​បើក​សាលារៀន​ឡើងវិញ​»​។ សម្តេច​បាន​បញ្ជាក់ថា បន្ទាប់ពី​ពិ​ក្សា​រួច ត្រូវធ្វើ​សំណើរ​មកកាន់​សម្តេច ដើម្បី​ធ្វើ​សេចក្តីសម្រេច​ជា​ផ្លូវការ​ផងដែរ​៕a co school1 

​