» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11543 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117825 នាក់

សារមន្ទីរ​ជាតិ​ទទួល​វត្ថុ​បុរាណ​១៤​ខ្មែរ​ពី​សារមន្ទីរ​អាមេរិក​

 

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០២៤ នាយកដ្ឋាន​សារមន្ទីរ បានរៀបចំ​កម្មវិធី ប្រគល់​-​ទទួល​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៤​វត្ថុ ដែលជា​សមុច្ច័យ​របស់​សារមន្ទីរ Metropolitan Museum ហៅ​កាត់​ថា MET នៃ​សា​ហ​រដ្ឋ​អាម៉េរិក បានប្រគល់​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។a sculter1 

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​វត្ថុ​ទាំង​១៤​នោះ មាន​វត្ថុ​ពិចិត្រ​មួយចំនួន​ដែល​ត្រូវបាន​យកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ដូចជា រូប​ប្រតិមា​ព្រះ​នាង​ឧមា ធ្វើ​ពី​ថ្មភក់ ដែល​ត្រូវបាន​លួច​យកចេញ​ទៅក្នុង​ឆ្នាំ​១៩៩៧, ព្រះ​សិរ​លោ​កេ​សូរ ធ្វើ​ពី​សំរឹទ្ធ​ដែលមាន​ដងខ្លួន​រក្សាទុក​នៅក្នុង​សារមន្ទីរ​ជាតិ និង​ប្រតិមា​ព្រះ​លោ​កេ​សូរ​ធ្វើ​ពី​សំរិទ្ធ​ដែល​សារមន្ទីរ MET​ទិញ​ពី​លោក ឌូ​គ្លាស ឡា​ដ​ហ្វ​ដ​(Douglas Latchford)​ក្នុង​ឆ្នាំ​១៩៩២​។

​ក្រសួង​វប្បធម៌ បានបញ្ជាក់​ដែរ ក្រៅពីនេះ​មាន​ប្រតិមា​ផ្សេងៗ​ទៀត​ធ្វើ​ពី​ថ្មភក់ និង​លោហធាតុ​ចំនួន​១១​ផ្សេងទៀត​ក៏បាន​យោងដំណើរ​ត្រលប់មក​មាតុប្រទេស​វិញ​ដោយ​សុខ​សុវត្ថិភាព​។​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា បានចាត់ទុក ការប្រគល់​សម្បត្តិ​វប្បធម៌​របស់​ជាតិ​យើង​ត្រឡប់មកវិញ​ពី​សារមន្ទីរ MET គឺមាន​សារៈ​សំខាន់បំផុត ដែល​មិន​សម្រាប់តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ក៏​សម្រាប់​មនុស្សជាតិ​ទាំងមូល​ផងដែរ​។ យើង​ដឹងថា វត្ថុ​បុរាណ​ខ្មែរ​ជាច្រើន​ទៀត​ស្ថិតនៅ​សារមន្ទីរ MET ដែល​យើង​សង្ឃឹមថា វត្ថុ​ដ៏​មាន​ត ម្លៃ​ទាំងនោះ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​៕a sculter a sculter2 a sculter3 a sculter4 

​