» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11900 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118182 នាក់

សម្តេចធិបតីជម្រុញ ការបណ្តុះបណ្តាលអាចារ្យ-អាចារិនី ឱ្យមានក្បួនខ្នាតរួមមួយច្បាស់លាស់គឺ ដើម្បី ថែរក្សាប្រពៃណី ទំនៀមទម្លាប់

 

 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនី ទូទាំងប្រទេស លើកទី ១១ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។a manet ajar2 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អាចារ្យ-អាចារិនី ជាអ្នកថែរក្សាប្រពៃណី និង ទំនៀមទម្លាប់, ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន, អប់រំកុមារ និង យុវជន, សាបព្រោះបណ្តុះ គុណធម៌, សីលធម៌ និង សុជីវធម៌ និង ជាតំណរភ្ជាប់ រវាងព្រះពុទ្ធសាសនា, គ្រួសារ, សហគមន៍ និងសង្គម របស់ជនជាតិខ្មែរ ។ ក្នុងន័យនេះ, សម្តេចធិបតី គាំទ្រនិងជំរុញឱ្យមានការបណ្តុះបណ្តាលអាចារ្យ-អាចារិនី ឱ្យមានក្បួនខ្នាតរួមមួយច្បាស់លាស់ ដើម្បី ថែរក្សាប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ។ បន្ថែមពីនេះ, ត្រូវបន្តយុទ្ធនាការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដល់អាចារ្យ-អាចារិនី ឱ្យបានទូលំទូលាយ ដើម្បីបន្តដោះស្រាយ «វិបត្តិអាចារ្យខ្មែរ», លុបបំបាត់ «គម្លាតជំនាន់» ដែលអាចបង្កជាវិបត្តិអាចារ្យនាពេលខាងមុខ, អភិរក្ស និង លើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ, ក៏ដូចជា បំពេញតម្រូវការរបស់ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ។

ជាមួយនេះ, ត្រូវបង្កើន ចំនួន និង សមត្ថភាពរបស់ឧទ្ទេសាចារ្យ, ព្រមទាំង កែលម្អឯកសារសិក្សា និង មុខវិជ្ជាបង្រៀន ដើម្បីធានាគុណភាព, ប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយនៃការបណ្តុះបណ្តាលសំដៅបំពេញតម្រូវការពិតប្រាកដ នៅក្នុងប្រទេសសម្រាប់ ការរៀបចំពិធីកម្មសាសនា និង ពិធីមង្គលនានា។ សម្តេចធិបតី បានលើកឡើងថា ទោះបីជាសង្គមមានការវិវឌ្ឍ និង ឈានទៅរកសម័យកាលទំនើបយ៉ាងណាក៏ដោយ ការប្រែប្រួលនៃទំនៀមទម្លាប់ ប្រពៃណី ត្រូវតែស្ថិតក្នុងកម្រិតមួយ ដែលយើងអាចគ្រប់គ្រងបាន ដើម្បីចៀសវាងការបាត់បង់អត្តសញ្ញាណជាតិខ្លួន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អាចារ្យ-អាចារិនីទូទាំងប្រទេស ឱ្យបន្តបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសីលធម៌, គុណធម៌ និង ស្មារតីទទួលខុសត្រូវខ្ពស់, ព្រមទាំងបន្តចូលរួម ថែរក្សា, ការពារ និង ផ្សព្វផ្សាយព្រះពុទ្ធសាសនា, ប្រពៃណី, ទំនៀមទម្លាប់ និង វប្បធម៌ជាតិ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជា ប្រកបដោយសាមគ្គីភាព, សុខដុមរមនា និង វិបុលភាព ។ ជាមួយគ្នានេះ, ក្នុងពិធីកម្មសាសនានានា, អាចារ្យ-អាចារិនី សូមយកឱកាសនោះ ដើម្បីអប់រំ សីលធម៌, សុជីវធម៌ និង កតញ្ញូតាធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន និង កុមារ, ព្រមទាំង ណែនាំឱ្យយុវជនចៀសឆ្ងាយពីអំពើអបាយមុខនានា។

សម្តេចធិបតី បានសង្កត់ធ្ងន់លើការរក្សាតម្លៃក្នុងខ្លួន តាមរយៈការអប់រំគុណធម៌, សីលធម៌ និង សុជីវធម៌ ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងយុគសម័យសម្ភារនិយម។ សម្តេចធិបតី បានចង្អុលបង្ហាញថា ទំនើបកម្មខាងក្រៅ (សម្ភារនិយម និងនវានុវត្ត) ជាការចាំបាច់ ប៉ុន្តែឥរិយាបថ និងតម្លៃខាងក្នុង របស់មនុស្ស ត្រូវតែរក្សា ឱ្យបានគង់វង្ស ដោយចាប់ផ្តើមចេញពីការអប់រំនៅតាមខ្នងផ្ទះ, សាលារៀន, វត្តអារាម និងកម្មវិធីសាសនានានា។ សម្តេចធិបតី បានមានប្រសាសន៍ថា សាលារៀនមិនត្រឹមតែជាថ្នាលបណ្តុះនូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែង បង្កើត និងបណ្តុះនូវទម្លាប់ និងផ្នត់គំនិតត្រឹមត្រូវ ដែលនាំឱ្យមនុស្ស មានភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។a manet ajar1 a manet ajar3