» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1036 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120712 នាក់

កម្ពុជា អញ្ជើញ​ចូលរួម​ប្រារព្ធ​កម្មវិធី​អបអរសាទរ​ទិវា​បុណ្យជាតិ នៃ​សហព័ន្ធរុស្ស៊ី រាជធានី​ភ្នំពេញ​តែមិនទៅប្រជុំតាមការអញ្ជើញរបស់អ៊ុយក្រែននៅស្វិស

 

​ភ្នំពេញ​៖​សម្តេច​រដ្ឋសភាធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងមន្ត្រីអាមុខអ្នកការរាជរដ្ឋាភិបាលរដ្ឋសភាជាច្រើននៅ​រាត្រី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​កម្មវិធី​អបអរសាទរ​ទិវា​បុណ្យជាតិ​នៃ​សហព័ន្ធរុស្ស៊ី ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​រាជធានី​ភ្នំពេញ​។​a russy phnom penh 

លោកអាណាតូលី​បូរ៉ូវិក(Anatoly Borovik) ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ក្នុង​រយៈពេល​៦៨​ឆ្នាំ​មកនេះ ទំនាក់ទំនង​ការទូត​មិត្តភាព និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​រវាង​កម្ពុ​ជា និង​រុ​ស្ស៉ី នៅតែ​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ជា​លំដាប់​នូវ​អន្តរ​កម្ម​ទ្វេភាគី ហើយ​លោក​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ធុរកិច្ច រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​
​
​លោក​ឯកអគ្គរដ្ឋទូត​មានប្រសាសន៍ថា «​ជា​ប្រវត្តិសាស្ត្រ រុ​ស្ស៉ី​តែងតែ​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្មោះត្រង់​និង​ដៃគូ​ប្រកបដោយ​ទំនុកចិត្ត​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ និង​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ប្រជាជន​នៃ​ពិភពលោក​ក្នុង​ការតស៊ូ​ប្រឆាំងនឹង​អាណានិគមនិយម ហើយ​ថ្ងៃនេះ យើង​ការពារ​សមភាព​អធិបតេយ្យភាព ការមិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង និង​ប្រឆាំងនឹង​ការអនុវត្ត​អាណានិគមនិយម​ថ្មី ដោយ​ក្រុម​ប្រទេស​ដែល​បានប្រកាស​ខ្លួន​ជា "​ក្រុម​ប្រទេស​ពិសេស​" ទាក់ទង​នឹង​បណ្តា​ប្រទេស​ភាគច្រើន​។​»

​ឯកអគ្គរដ្ឋទូត​រុស្សី លោក Anatoly Borovik បាន​បន្តថា «​បច្ចុប្បន្ននេះ រុ​ស្ស៉ី​កំពុង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​រដ្ឋ​នៃ​អាស៊ីអាគ្នេយ៍ រួមទាំង​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​។ បទពិសោធន៍​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប ប្រពៃណី​ល្អ និង​អាកប្បកិរិយា​ស្ថាបនា នឹង​ជួយ​យើង​ស្វែងរក​លទ្ធភាព​ថ្មី សម្រាប់​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង និង​ទំនាក់ទំនង ផលប្រយោជន៍​ទៅវិញទៅមក របស់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​។​»

ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ អតីត​សហភាពសូវៀត​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​ប្រទេស​កម្ពុជា​ឡើងវិញ បន្ទាប់ពី​ការរំដោះ​ខ្លួន​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​វិទ្យាស្ថាន​បច្ចេកវិទ្យា នឹង​ក្រើនរំលឹក​អំពី​បេសកកម្ម​របស់​រុ​ស្ស៉ី​សម្រាប់​ប្រជាជន​កម្ពុជា​។​​បើតាម​លោក​ឯកអគ្គរដ្ឋទូត កម្ពុជា​នៅតែ​បន្ត​ជោគជ័យ​ក្នុងការ​ធ្វើជា​ប្រទេស​សម្របសម្រួល​ភាពជា​ដៃគូ​សន្ទនា​យុទ្ធសាស្ត្រ​រុ​ស្ស៉ី​-​អាស៊ាន ដែល​ខួប​លើក​ទី​៥ ត្រូវបាន​ប្រារព្ធ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ​២០២៣​។ ក្នុង​ខែកុម្ភៈ កន្លងទៅ ភាពជា​ដៃគូ​ឌីជីថល​រុ​ស្ស៉ី​-​អាស៊ាន ត្រូវបាន​បង្កើតឡើង ដែល​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​នវានុវត្តន៍​។​​ទិវា​នៃ​ប្រទេស​រុ​ស្ស៉ី ជា​និមិត្តរូប​នៃ​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​រុ​ស្ស៉ី ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួម​របស់​ពួកគេ​ចំពោះ​ទំនៀមទម្លាប់ និង​គោលការណ៍​ណែនាំ​ខាង​សីលធម៌ សេចក្តី​គោរព​មរតក​ដ៏​រុងរឿង​របស់​បុព្វបុរស និង​ដំណើរ​បន្តវេន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ និង​ពី​សម័យកាល​មួយ ទៅ​សម័យកាល​មួយ​។

ថ្ងៃ​នៃ​ការអនុម័ត​សេចក្តីប្រកាស​អំពី​អធិបតេយ្យភាព​រដ្ឋ​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​១៩៩០ គឺជា​ការចាប់ផ្តើម​នៃ​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​នៅក្នុង​ប្រទេស​រុ​ស្ស៉ី​។ ដោយមាន​មរតក​ប្រវត្តិសាស្ត្រ និង​វិទ្យាសាស្ត្រ និង​វប្បធម៌​ដ៏​សម្បូរបែប ក៏ដូចជា​ធនធាន​ជាច្រើន ប្រទេស​រុ​ស្ស៉ី​បាន​ធ្វើជា​ស្ពាន​ត​ភ្ជាប់​រវាង​អឺរ៉ុប និង​អាស៊ី ដោយ​បង្រួបបង្រួម​ប្រពៃណី​ល្អ​បំផុត​របស់​ប្រជាជន ដែល​រួមគ្នា​ដើរ​តាម​មាគ៌ា​នៃ​វឌ្ឍនភាព និង​ភាពរុងរឿង​។

​សូមបញ្ជាក់ថា​កម្ពុជា​បានប្រកាស​មិន​ចូលរួម​ក្នុង​កម្មវិធី​សន្និសីទ​ស្តីពី​សន្តិភាព​ដែល​ស្នើ​រៀបចំឡើង​ដោយ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វិ​ស​ម្រាប់ថ្ងៃទី១៥និង១៦មុថុនានោះទេ​ដោយ​សំអាងថា​ប្រទេស​រុស្ស៊ី​មិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចូលរួម​។​ប្រ​ទេ​សុ​ស្ស៊ី​គឺជា​ម្ចាស់បំណុល​ដ៏​ធំ​មួយ​របស់​កម្ពុជា​ផងដែរ​។​

នៅក្នុង​ជំនួប​ជាមួយ​លោក អាណា​តូ​លី បូ​រ៉ូ​វី​ក ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៦​មិថុនា​កន្លងទៅ សម្តេចហ៊ុន សែន​ប្រធានព្រិទ្ធសភាបាន​ថ្លែង​ដឹងគុណ​រុស្ស៊ី​ចំពោះ​ការ​ផ្តល់ជំនួយ​គ្រប់សព្វ​បែបយ៉ាង​នៅពេលដែល​កម្ពុជា​ទើប​រំដោះ​បាន​ពី​របប​ខ្មែរក្រហម​។ កាលពី​ទសវត្សរ៍​៨០ កម្ពុជា​បាន​ខ្ចីលុយ​រុស្ស៊ី ចំនួន​១ ៥០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​អាវុធ និង​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នាពេលនោះ​។ ក្រោយមក​ក្នុង​ឆ្នាំ ២០០៩ រុស្ស៊ី​បានសម្រេច​លុបចោល​បំណុល ៧០​ភាគរយ​។ ដូច្នេះ​បំណុល​ដែល​កម្ពុជា​នៅ​ជំពាក់​រុស្ស៊ី​គឺ​សល់​ចំនួន​៣០​ភាគរយ ឬ​ស្មើ ៤៥០​លាន​ដុល្លារ​។ សម្តេច​ហ៊ុន សែន​បាន​ប្រាប់​តំណាង​ទូត​រុស្ស៊ី​ថា រដ្ឋាភិបាល​កម្ពុជា​ពិតជា​ចង់​ដោះស្រាយ​បំណុល​ដែល​កម្ពុជា​នៅ​ជំពាក់​រុស្ស៊ី​អំឡុង​សម័យ​សង្គ្រាម​នេះ​ឱ្យបាន​រួសរាន់​។​

​ចំណែក​ទូត​រុស្ស៊ី​បាន​ប្រា​ប់សម្តេចហ៊ុនសែន​វិញ​ថា ការចរចា​បញ្ហា​បំណុល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​មាន​ជំហាន​ទៅ​មុខជា​វិជ្ជមាន​។ សម្រាប់​លោក​ហ៊ុន សែន រុស្ស៊ី​ជា​កល្យាណមិត្ត​ដ៏​យូរអង្វែង​របស់​កម្ពុជា និង​ថា រុស្ស៊ី​នឹងមិន​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​។ ជំនួប​រវាង​សម្តេចហ៊ុន សែន និង​លោក​អាណា​តូ​លី បូ​រ៉ូ​វី​ក​ធ្វើឡើង មួយថ្ងៃ​មុន​សម្តេចបានប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ក្នុង​ថ្ងៃទី​៧ មិថុនា​ថា កម្ពុជា​នឹងមិន​ចូលរួម​សន្និសីទ​សន្តិភាព​របស់​អ៊ុយ​ក្រែ​ន​នៅ​ប្រទេស​ស្វី​ស​ពី​ថ្ងៃទី​១៥​ដល់​១៦ មិថុនា​ខាងមុខ​ទេ​។ មិន​ចូលរួម​ព្រោះ​បើតាម​សម្តេច កម្ពុជា​មើលឃើញ​ពី​ភាពមិន​ជោគជ័យ​នៅក្នុង​សន្និសីទ​នោះ​។​
​

សម្រាប់ការមិនចូលរួមនេះ អ្នកវិភាគ​នយោបាយ​អ​ន្ត​រ​ជាតិ​លោកមា​ជ សុវណ្ណារ៉ា​មើលឃើញថា ក្រៅពី​រង​ឥទ្ធិពល​របស់​ចិន ការជាប់​បំណុល​រុស្ស៊ី​អាចជា​ហេតុផល​មួយ​ដែល​លោក​ហ៊ុន សែន​សម្រេចចិត្ត​មិនឱ្យ​តំណាង​កម្ពុជា​ទៅ​ចូលរួម​សន្និសីទ​សន្តិភាព​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​ប្រទេស​ស្វី​ស​។ គួរ​រំ​ព្ញ​កថា ក្រោយ​រុស្ស៊ី​លើកទ័ព​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ ប្រទេស​កម្ពុជា​បាន​បោះឆ្នោត​ថ្កោលទោស​រុស្ស៊ី​ចំនួន​២​ដង ក្នុងនោះ​កម្ពុជា​ក៏បាន​ចូលរួម​ជា​ប្រទេស​គាំទ្រ​ការផ្តួចផ្តើម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ (co-sponsors) ទៀតផង​។ ក្រៅពីនេះ កម្ពុជា​ក៏បាន​បោះឆ្នោត​អនុបវាទ​ចំពោះ​សំណើ​របស់​សហរដ្ឋអាមេរិក​សុំ​ព្យួរ​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​៕a russy phnom penh1 a russy phnom penh2 

 


​