» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1125 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120801 នាក់

រដ្ឋមន្ត្រីការបរទេស​ថៃ ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត


​ភ្នំពេញ​៖  ​នៅក្នុង​ជំនួប​ជាមួយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​វិមាន​សន្តិភាព លោក​ម៉ា​រិ​ស​សា​ង៉ា​ម​ពុង​សា​( Maris SANGIAMPONGSA )​រដ្ឋមន្ត្រីការបរទេស​ថៃ បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា ក្នុងតួនាទី​ជា​រដ្ឋមន្ត្រីការបរទេស លោក​នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ ក៏ដូចជា​ជំរុញ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថៃ​-​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ព្រមទាំង​បាន​ត្រៀម​ជាស្រេច ក្នុងការ​បំពេញការងា​រ យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជា​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​a manet thai1 

សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស​ថៃ និង​គណៈប្រតិភូ និង​បាន​អបអរសាទរ​ចំពោះ​លោក ដែល​ត្រូវបាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ​។ សម្តេច​ធិបតី ក៏បាន​បញ្ជាក់ថា នៅ​ឆ្នាំក្រោយ​គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ហើយ​កម្ពុជា​-​ថៃ​ក៏បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅជា “​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​” ដែល​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង​។​

​សម្តេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ ហើយ​តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​នេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ជាច្រើន​ត្រូវ បាន​ពង្រឹង និង​ពង្រីក ជា​បន្តបន្ទាប់ និង​បន្ថែមទៀត​។ បន្ថែម​លើ​នេះ សម្តេច​ធិបតី ក៏បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ រាជរដ្ឋាភិបាល​ថៃ ដែល​បានផ្តល់​ការលើកលែង​ថ្លៃ​ទិដ្ឋាការ ចេញ​-​ចូល​សម្រាប់​ពលករ​ក​ម្ពុ​ជា តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​កន្លងមកនេះ​។ សម្តេច​ធិបតី និង​លោក​រដ្ឋមន្ត្រីការបរទេស​ថៃ ក៏បាន​សម្តែង​នូវ​ក្តី​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​បង្កើត​ស្ថាន​អគ្គ​កុងស៊ុល​រវាង​ប្រទេស​ទាំងពីរ នៅ​ខេត្តសៀមរាប និង​នៅ​ខេត្ត​សុង​ក្លា ដើម្បី សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។​

សម្តេច​ធិបតី និង​លោក​រដ្ឋមន្ត្រីការបរទេស​ថៃ ក៏បាន​ពិភាក្សា​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ដែល​រួមមាន​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ទេសចរណ៍ សន្តិសុខ​ថាមពល និង​កិច្ចសហប្រតិបត្តិការ​លើ​សកម្មភាព​បោសសម្អាត​មីន ជាដើម .។

បន្ទាប់មកប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា និង​ជា​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ម៉ា​រីត សា​ងៀ​ម​ផុ​ង្ស រដ្ឋមន្ត្រីការបរទេស​នៃ​ព្រះរាជាណាចក្រ ថៃ បាន​ជួបពិភាក្សា​ទ្វេភាគី បន្ទាប់ពី ប្រមុខ​ការទូត​ថៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ ខ្ពស់ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រសៀល​ថ្ងៃទី​២៧ ខែ មិថុនា ឆ្នាំ ២០២៤ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រីការបរទេស​ទាំង ពីរ​(​កម្ពុជា​-​ថៃ​) ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​មធ្យោបាយ​នានា​ដើម្បី​ពង្រឹង​ទំនាក់ ទំនង​ទ្វេភាគី​ព្រមទាំង​រិះរក​វិធីសាស្ត្រ​នានា​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ប​ន្ទា​ប់​ពី​ប្រ ទេស ទាំងពីរ​បាន​តម្លើង​កម្រិត​ទំនាក់ ទំនង​ទ្វេភាគី​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤​។​

 

ក្នុងពេលដែល​រដ្ឋ​ម​ន្ត្រិ​ការ​បរ​ទេ​សា​ថៃ​នៅ​ភ្នំពេញ​នៅក្នុង​ស្រុកថៃ​ឯណោះ​វិញ​ក៏មាន បើក​កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ភូមិភាគ ដើម្បី​ពិភាក្សា​ឯកភាពគ្នា ដាក់ជូន​សហប្រធាន​គ​ណៈ​ក​ម្មា​ធិ​ការ​ព្រំដែន​ថ្នាក់​ភូមិភាគ កម្ពុជា​-​ថៃ លើក​ទី​30 (RBC-30) ផងដែរ​។ ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេញ្ជា​ការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥ កម្ពុជា និង​ឧ​ត្ត​ម​សេនីយ៍​ត្រី សៈ​រ៉ា​ន់ រ៉​ត​ប៊ុន​ថាំ នាយសេនាធិការ កងទ័ព​ភូមិភាគ​ទី​១ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​បើក​កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ភូមិភាគ រវាង​យោធភូមិភាគ​ទី​៥ កម្ពុជា ជាមួយនឹង កងទ័ព​ភូមិភាគ​ទី​១ ថៃ ដើម្បី​ពិភាក្សា​ឯកភាពគ្នា ដាក់ជូន សហប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​ថ្នាក់​ភូមិភាគ កម្ពុជា​-​ថៃ លើក​ទី​៣០ (RBC-30) ធ្វើការ​សម្រេច​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា សន្តិសុខ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សាលប្រជុំ​សណ្ឋាគារ Krungsri River ខេត្ត​ព្រះ​នគរ​ស្រី​អយុធ្យា ដោយបាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក នាយក​រដ្ឋបាល ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព ដែលមាន​ការពាក់ព័ន្ធ ខេត្ត​ជាប់​ព្រំដែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ រួមមាន​៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ​។​​សម្រាប់​កិច្ចប្រជុំ​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន ថ្នាក់​ភូមិភាគ កម្ពុជា​-​ថៃ​នេះ គឺ​ដើម្បី​ពិភាក្សា​លើកកម្ពស់​វិស័យ​សន្តិសុខ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ឱ្យមាន​ការឯកភាព​គ្នា លើ​ខ្លឹមសារ​កំណត់ហេតុ​រួម ក្នុងការ​កែសម្រួល ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​នឹង​ការ​រិត​ចំណង​សម្ព័ន្ធមេត្រីភាព រវាង​ស្ថាប័ន​កងទ័ព ស្ថាប័ន​ស៊ីវិល នៅតាម​បន្ទាត់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​ឱ្យមាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ដែលជា​គុណប្រយោជន៍​សម្រាប់​ប្រជាជន​រស់នៅ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ រវាង​យោធភូមិភាគ​ទី​៥ ជាមួយនឹង​កងទ័ព​ភូមិភាគ​ទី​១ ថៃ​។​a manet thai a manet thai sok1 a manet army thai khmer 

​


​

​