» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12142 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118424 នាក់

លោកព្រហ្មម៉ាញនិងកូនសិស្សស្រីអ្នកនាងស៊ូស៊ូនិងបង្ហាញទេពកោសល្យអាយ៉ៃ

 

ភ្នំពេញ : នៅ​ក្នុង​ការ​អបអរសាទរ​នៃ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា កម្មវិធី​ចម្រៀង​អាយ៉ៃ​ «អាយ៉ៃ 5G: គ្រូ​ខ្លាំង សិស្ស​ខ្លឹម​» ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជាមួយនឹង​ភាព​កម្រ និង​ប្លែក​ពី​ការ​សម្តែង​បែប​ប្រពៃណី​ខ្មែរ​។​a prum mahn sou 

សិល្បករ​​ល្បី​លោក​ ព្រហ្ម ម៉ាញ ដែលធ្លាប់ជាដៃគូនិងយាយយ៉យ​ នឹង​សម្ដែង​​ជាមួយ​កូនសិស្ស​ដ៏​មាន​ទេពកោសល្យ នាង ស៊ូស៊ូ ដើម្បី​បង្ហាញ​ចម្រៀង​អាយ៉ៃ​រួម​គ្នា​ ដែល​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​​។​ការ​ចាប់​ដៃ​គូ​រវាង​លោក​​ជាមួយ​នាង ស៊ូ​ស៊ូ បាន​បង្កើត​ជា​ទម្រង់​​ថ្មី​ទៅ​ក្នុង​ទស្សនវិស័យ​ដែល​ផ្តោត​លើ​ស្ត្រី​ដ៏​ប៉ិនប្រសប់ ​ដោយ​មាន​ការ​រួម​បញ្ចូល​គ្នា​នៃ​ប្រពៃណី និង​សហសម័យ។

អ្នកស្រី លឹម សូលីន ហៅ នាង ស៊ូស៊ូ ជា​បុគ្គលិក​អង្គការ​អន្ដរជាតិ​ និង​សកម្មជន​សង្គម​ដែល​មាន​បទពិសោធន៍​ជាង ២០ ​ឆ្នាំ ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ។ អ្នកស្រី​​បាន​ចាប់ផ្ដើម​ដំណើរ​ជីវិត​ដ៏​ថ្មីសន្លាង​ ​និង​គួរ​ឱ្យ​​ចាប់​អារម្មណ៍​ក្នុង​នាម​ជា​អ្នក​ចម្រៀង ​និង​កវីនិពន្ធ​ខ្លឹមសារ​អាយ៉ៃ។ ដោយការ​ស្រឡាញ់​សិល្បៈ​អាយ៉ៃ អ្នកស្រី សូលីន ចំណាយ​ពេល ៣ ឆ្នាំ​ស្រាវជ្រាវ​អំពី​សិល្បៈ​បុរាណ​ខ្មែរ​នេះ។ ​

អ្នកស្រី​និយាយ​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ថា​៖ «អាយ៉ៃ​គឺជា​​សិល្បៈ​កំប្លែក​បែប​អក្សរសិល្ប៍ ដែល​មាន​ទម្រង់​កំណាព្យកាព្វ​ព្យាង្គ​ខ្ពស់ និង​មាន​ការ​លំបាក​ខ្លាំង​»។ អ្នកស្រី​បញ្ជាក់ថា​៖ «​សិល្បៈ​អាយ៉ៃ​នេះ​ តាម​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ មានតែនៅ​ប្រទេស​កម្ពុជា​មួយ​ប៉ុណ្ណោះ ដោយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​មិន​មាន​ទម្រង់​សិល្បៈ​កំប្លែក​បែប​អក្សរសិល្ប៍ ដែលមាន​កំណាព្យ​ចុងជួន​ ដូចជា ពាក្យ​ប្រដេញ និង​ពាក្យ​គន្លាស់​បែប​នេះ​ទេ​»។ 

លោកព្រហ្ម ម៉ាញ ជា​រៀមច្បង​ក្នុង​អាណាចក្រ​អា​យ៉ៃ នាំយក​ទេពកោសល្យ និង​ជំនាញ​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​របស់លោក​ ដោយ​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ច្រៀង​ចម្រៀង​អាយ៉ៃ​ កំណាព្យ​កាព្វ​​បែប​លែប​ខាយ​ ​​កំប្លែង​​ និង​បញ្ចូល​នូវការ​បញ្ចេញ​មតិ​អភិវឌ្ឍ​សង្គម​។​យោង​តាម​អ្នក​រៀបចំ​បាន​ឱ្យ​ដឹងថា ការបន្ដ​វេន​សិល្បៈ​​ប្រពៃណី​ពី​គ្រូ​ដល់​សិស្ស អាយ៉ៃ​ ឥឡូវនេះ​ត្រូវ​បាន​ធ្វើឱ្យ​ប្រសើរឡើង​ទៅជា 5G ដោយ​ផ្លាស់ប្តូរ​ស្មារតី​នៃ​ទម្រង់​សិល្បៈ និង​​​បន្ត​បំផុសគំនិត «​យើង​ទាំងអស់គ្នា​ឱ្យ​បង្ហាញអ្វី​​ពី​ខ្លួន​យើង​តាម​សម្ដែង​បែប​​សប្បាយ ការអប់រំ​​ និង​ការ​បំភ្លឺដល់​ក្មេង​ជំនាន់​ក្រោយ​​»​។​

អ្នកស្រី​ សូលីន បាន​បន្ដ​ថា អាយ៉ៃ 5G វគ្គទីមួយ​ឈ្មោះ​ថា «​គ្រូ​ខ្លាំង សិស្ស​ខ្លឹម​» នេះ គឺជា​ជំហាន​ទីមួយ​របស់​នាង ស៊ូស៊ូ និង​ស្មៀន​ ម៉ាញ ដោយ​ពួកគេ​បន្ដ​លើក​កម្ពស់​ និង​អភិរក្ស​សិល្បៈ​អាយ៉ៃ​។អ្នកស្រី​ជឿជាក់ថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​អភិរក្ស​ការ​ច្រៀង​បែប​កំប្លែង​ខ្មែរ​ដែល​បន្សល់ទុក​តាំងពី​សតវត្សរ៍​ទី​១៧​ដ៏​ពិសេស​នេះ គឺ​តាមរយៈ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា។​អ្នកស្រី សូលីន បាន​និយាយ​ថា​៖«គោល​បំណង​របស់ខ្ញុំ​​គឺ​ធ្វើឱ្យ​មនុស្ស​ទាំងអស់​គ្នា អាច​ចូលរៀន​ច្រៀង ​និង​បង្កើត​កំប្លែង​ប្រកប​ដោយ​បញ្ញា​ និង​អប់រំ​នេះ តាម​ថ្នាល​ឌីជីថល​អាយ៉ៃ​សាធារណៈ​មួយ ដោយ​ឥត​គិតថ្លៃ​ និង​ងាយស្រួល»​។ 

សូមបញ្ជាក់ថានៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤​ វេលា​ម៉ោង ៧:៣០​នាទី យប់ «​នាង​ស៊ូស៊ូ​» ​បាន​បង្ហាញ​មុខជា​លើក​ដំបូង​ជាមួយ​អ្នក​ច្រៀង​អាយ៉ៃ​ជើង​ចាស់ លោក ព្រហ្ម ម៉ាញ​ លើ​ឆាក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិ​ល្បៈ ដែល​ជា​ទស្សនីយភាព​កម្សាន្ដ​ ​និង​អប់រំ​៕​a prum manh sou1