» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 782 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120458 នាក់

ប្រេ​សិទ្ធ​ប្រធាន​អាស៊ាន​នឹង​ទៅ​ភូមា​ឆាប់ៗ​ខាង​មុខមុន​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរ​ទេស​អាស៊ាន​

 

​ភ្នំពេញ​៖​លោក ប្រាក់ សុខុន ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន បាន​គូសបញ្ជាក់​ក្នុងជំនួប​បិទទ្វារ តាម​ប្រព័ន្ធ​វី​ឌី​អូ ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​យប់​ថ្ងៃទី​២៨​មករា​នេះ​ថា លោក​កំពុង​រៀបចំ​កម្មវិធី​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​ភូមា​។a brak burmar

​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការ​ពរ​តេស​និ​ជា​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី​បណ្ឌិត ណូ​លីន ហេ​ហ្សឺ​រ ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ និង​លោក រ៉ា​ម៉េ​ស រ៉ា​ចា​ស៊ី​ង​ហេម អ្នកសម្របសម្រួល​រង​នៃ​ជំនួយ​មនុស្សធម៌​បន្ទាន់​របស់​អង្គការសហប្រជាជាតិ​។ នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​នោះ លោក ប្រាក់ សុខុន បាន​រាយការណ៍​អំពី​ស្ថានភាព​នៅ​ប្រទេស​ភូមា និង​ជាពិសេស អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា កាលពីដើម​ខែម​ករាក​ន្ល​ង​ទៅ​។​

​លោក ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ និង​ថា អ្វី​ដែលជា​កាតព្វកិច្ច និង​ជាការ​ងារ​ចម្បង​នៅពេលនេះ គឺ ការបញ្ឈប់​អំពើហិង្សា និង​ការធានា​ឱ្យបាន​ថា ការផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាពលរដ្ឋ​ភូមា ប្រកបដោយ​លក្ខណៈ​បរិ​យា​ប័ន្ន​និង​គ្មាន​ការរារាំង​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា លោក ប្រាក់ សុខុន បញ្ជាក់​អំពី​ការរៀបចំ​គម្រោង​ធ្វើដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​ភូមា ក្នុងនាម​ជា​ប្រេសិត​ពិសេស​អាស៊ាន ដើម្បី​ជជែក​ជាមួយ​ប្រមុខ​ដឹកនាំ​របប​សឹក​ភូមា អំពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​។ ចំណែកឯ កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​វិញ (AMMR) កម្ពុជា​កំពុង​គ្រោង​រៀបចំ​ឡើងវិញ នៅ​ថ្ងៃទី​១៦-១៧ ខែកុម្ភៈ ខាងមុខនេះ បន្ទាប់ពី​បាន​លើក​ពេល​មួយរយៈ ដោយសារ​បញ្ហា​ចម្រូងចម្រាស់​ជុំវិញ​តំណាង​ចូលរួម​របស់​ភូមា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​២៨​មករា​របស់ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​វិញ លោកស្រី Michelle Bachelet បាន​ថ្លែង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ បង្កើន​សម្ពាធ​លើ​របប​យោធា​ភូមា និង​ទទូច​ឱ្យមាន​ការវិល​ត្រលប់​ទៅកាន់​ការគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ស៊ីវិល​វិញ​។ លោកស្រី​បាន ចាត់ទុក​វិធានការ​ឆ្លើយតប​របស់​អន្តរជាតិ​ចំពោះ​រដ្ឋប្រហារ​យោធា​នៅ​ភូមា​ថា «​គ្មាន​ប្រសិទ្ធភាព​»​។​

​ចំណែក ឯកអគ្គរដ្ឋទូត​ភូមា​អតីត​រដ្ឋា​បាល​លោកស្រី​អោ​ង​សាន​ស៊ូ​ជី​វិញ​ប្រចាំ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក៏បាន​ទទូច​ឱ្យ​សហគមន៍​អន្ដរជាតិ ជួយសង្គ្រោះ​និង​ការពារ​ប្រជាជន​ភូមា​ពី​ការដឹកនាំ​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាលយោធា​ភូមា​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។​

​