» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1264 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120940 នាក់

ក្រុមការងារសាធារណមតិកម្ពុជា បកស្រាយពីផលប្រយោជន៍ដំណើរទស្សនកិច្ចរបស់អង្គទូត តំណាងអង្គការអន្តរជាតិ និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅតំបន់ព្រំដែន កម្ពុជា-ថៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦

 

- សំណួរទី ១៖ តើថ្មីៗនេះកម្ពុជាបានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិចុះទៅទស្សនកិច្ចនៅតំបន់ណាខ្លះ?a chan yada 

- ចម្លើយ៖ កម្ពុជាបានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានឃើញដោយផ្ទាល់ភ្នែកនូវការវិវត្តថ្មីៗនៅតាមបណ្តោយព្រំដែនដែលបង្កឡើងដោយកងកម្លាំងថៃ និងបានឃើញស្ថានភាពរបស់ពលរដ្ឋភៀសសឹកកម្ពុជាដែលកំពុងរស់នៅក្នុងជំរំបណ្តោះអាសន្ន និងមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន ដោយសារតំបន់របស់ពួកគេត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងថៃ។ ជាមួយគ្នានេះ ការចុះពិនិត្យនៅតំបន់ច្រកទ្វារព្រំដែនថ្មដា ក៏បានបង្ហាញឱ្យឃើញផងដែរពីសកម្មភាពដាក់បន្លាលួស និងទូកុងតឺន័រដោយកងកម្លាំងថៃ ដែលបិទផ្លូវជាតិលេខ៥៥ និងរារាំងពលរដ្ឋមិនឱ្យចូលទៅកាន់ផ្ទះសម្បែង និងដីធ្លីរបស់ខ្លួន។

- សំណួរទី ២៖ តើការនាំអង្គទូត តំណាងអង្គការអន្តរជាតិ និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅទស្សនកិច្ចនៅតំបន់ព្រំដែន ផ្តល់ជាផលចំណេញអ្វីខ្លះចំពោះកម្ពុជា?

- ចម្លើយ៖ ការចុះទស្សនកិច្ចរបស់អង្គទូត តំណាងអង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ផ្តល់ជាផលប្រយោជន៍ជាច្រើនចំពោះកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ វាគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការធ្វើឱ្យសហគមន៍អន្តរជាតិបានឃើញដោយផ្ទាល់ភ្នែកនូវស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ដោយកាត់បន្ថយការយល់ច្រឡំ តាមរយៈព័ត៌មានភូតកុហក ឬព័ត៌មានមិនពិត ព្រមទាំងបង្កើនការយល់ដឹងពីជំហរពិតប្រាកដរបស់កម្ពុជា។

លើសពីនេះ ការចូលរួមរបស់ភាគីអព្យាក្រឹត្យ ដូចជា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងតំណាងអង្គការអន្តរជាតិក៏មានតួនាទីសំខាន់ផងដែរក្នុងការផ្ទៀងផ្ទាត់ តាមដានការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព ជួយលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងភាគីពាក់ព័ន្ធ ដែលជាគន្លឹះសម្រាប់ការរក្សាស្ថិរភាពយូរអង្វែង។ ម្យ៉ាងវិញទៀត ការចុះទស្សនកិច្ចបែបនេះបង្កើតជាសម្ពាធទៅលើភាគីថៃឱ្យគោរពកាតព្វកិច្ច និងជៀសវាងសកម្មភាពដែលអាចបង្កភាពតានតឹងបន្ថែមទៀត ព្រោះសកម្មភាពទាំងនោះស្ថិតក្រោមការតាមដានរបស់សហគមន៍អន្តរជាតិ។ ដូច្នេះ ក្នុងនាមប្រជាជាតិមួយ ថៃមិនអាចបណ្តោយឱ្យប្រទេសរបស់ខ្លួនមានកេរ្តិ៍ឈ្មោះមិនល្អក្នុងក្រសែភ្នែកសហគមន៍តំបន់ និងអន្តរជាតិឡើយ។ ជាមួយគ្នានេះ វាក៏ជួយពង្រឹងតួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងធានាសន្តិភាពតំបន់ដោយបង្កើនការជឿជាក់លើយន្តការអន្តរជាតិ។

ជាចុងក្រោយ ការនាំអង្គទូត និង ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅតំបន់ព្រំដែន មិនត្រឹមតែជាការបង្ហាញការពិតប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការការទូតដ៏មានប្រសិទ្ធភាព ដែលជួយពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិក្នុងនាមជាប្រទេសដែលគោរពច្បាប់អន្តរជាតិ សន្តិភាព និងអាចការពារបានទាំងអធិបតេយ្យភាព និងអត្ថប្រយោជន៍ជាតិ៕a brak thmor a chan yada1