» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3510 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123186 នាក់

អភិបាលខេត្ត​ព្រះសីហនុ​ដាំ​ដើម​ក្ងោក​ជិត​៩០០​ដើម អម​សងខាង​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ខាងមុខ​ផ្លូវ​ចូល​ល្បឿន​លឿន ដល់​រោងចក្រ​ក្រោ​ន ខេត្ត​ព្រះសីហនុ​

 


​ខេត្ត​ព្រះសីហនុ ៖​នា​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៤​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ដឹកនាំ​ការដាំ​កូន​ក្ងោក​ចំនួន ៨៨៤​ដើម អម​សងខាង​ផ្លូវជាតិ​លេខ​៤ ចាប់ពី​ខាងមុខ​ផ្លូវ​ចូល​ល្បឿន​លឿន មកដល់​រោងចក្រ​ក្រោ​ន ។a kourch tree 

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ចូលរួម​ដាំ​ដើមឈើ ថែរក្សា ការពារ ដើម្បី​សោភ័ណភាព​និង​បរិស្ថាន​បៃតង នៅក្នុង​ក្រុង​របស់​យើង​។ លោក​ឲ្យ​ដឹងថា កូនដើម​ក្ងោក​នេះ​បានមកពី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះសីហនុ បណ្តុះ​កូន​ក្ងោក​សម្រាប់​ដាំ​តាម​ដងផ្លូវ​ជាតិ​ក្នុង​ក្រុងព្រះសីហនុ គោលបំណង​បង្កើត​សោភ័ណភាព​តាម​ដងផ្លូវ មាន​បរិស្ថាន​បៃតង​រស់នៅ​ប្រកបដោយ​ផាសុខភាព ចូលរួម​កាត់បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ​ជា​ម្លប់​និង​ជា​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន រវាង​រដ្ឋបាលខេត្ត​ជាមួយ​មន្ទីរ​អង្គភាព កងកម្លាំង​សមត្ថកិច្ច​ប្អូនៗ​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ចូលរួម​ដាំ​ផងដែរ​។

លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ការដាំ​ដើម​ក្ងោក​នេះ មន្ត្រី​បច្ចេកទេស នៃ​មន្ទីរ​កសិកម្ម បានធ្វើការ​បណ្តុះ​ដើម​ក្ងោក​បាន​ចំនួន ១២ .៥០០​ដើម មកទល់ពេលនេះ​វា​មាន​រយៈពេល ១​ឆ្នាំ កូន​ក្ងោក​មាន​កម្ពស់​ប្រមាណ ១​ម៉ែត្រ ទៅ ១,៥០​ម៉ែត្រ យកទៅ​ដាំ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ចំណុច​រង្វង់​មូល​នាគ​កងកេង មកទល់​ច្រកចូល​ទី​១ នៃ​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ ចំនួន ១០ .០០០​ដើម​។ ក្នុង​កម្មវិធី​ថ្ងៃនេះ​អាជ្ញាធរខេត្ត​ដាំ​ដើម​ក្ងោក​បាន​ចំនួន ៨៨៤​ដើម ចាប់ពី​ច្រកចេញ​ផ្លូវ​ល្បឿន​លឿន រហូតដល់ រោងចក្រ​ញូ​រ​ស្តារ ហើយ​បន្ទាប់ពី​ចប់​កម្មវិធី​នេះ​ទៅ មន្ត្រី​បច្ចេកទេស​នឹង​បន្ត​ដាំ​រហូតដល់​សម្រេច​តាម​ផែន​ការដែល​បានគ្រោង​ទុក​។a kourch tree1 

 

 

​