» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1153 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120829 នាក់

ជួប​សន្ទនា​ជាមួយ ប្រធានសភា​អ៊ុយ​ក្រែ​ន តាម​ប្រព័ន្ធ​វីដេអូ​សម្ដេច​តេ​ជោ ហ៊ុន សែន​បង្ហាញ​ពី​ជំហរ​កម្ពុជា​

 

​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃ​អង្គារ ៦ រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ ឯកឧត្តម រូ​ស្លា​ន ស្តេ​ហ្វា​ន​ឈុ​ក (Ruslan Stefanchuk) ប្រធានសភា​អ៊ុយ​ក្រែ​ន តាម​ប្រព័ន្ធ​វីដេអូ ។a hun par uy

​ដំបូង ឯកឧត្តម ប្រធានសភា បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ដែល​បាន​តប​នឹង​សំណើសុំ​ជួប​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​នាពេលនេះ ដែលជា​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់ ចំពោះ​កិច្ចសន្ទនា​សន្តិភាព​ស្តីពី​អ៊ុយ​ក្រែ​ន​។សម្តេច​តេ​ជោ ប្រធានព្រឹទ្ធសភា បាន​សំដែង​នូវ​ក្តី​រីករាយ​ដែល​បាន​ជួប ឯកឧត្តម​តាម​ប្រព័ន្ធ​វីដេអូ និង សម្ដែង​នូវ​ការរំលែក​ទុក្ខ សេចក្តី​អាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​សោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែល​បានកើត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​អស់​រយៈពេល​ជាង​២​ឆ្នាំ កន្លងមកនេះ ហើយ សម្ដេច​តេ​ជោ ក៏បាន​បញ្ជាក់ថា​កម្ពុជា​ធ្លាប់​ឆ្លងកាត់​នូវ​សង្គ្រាមរ៉ាំរ៉ៃ ដូច្នេះ​កម្ពុជា​បាន​យល់​យ៉ាងច្បាស់​ពី​ផល​លំបាក និង​ទុក្ខវេទនា​ដែល​ប្រជាជន​អ៊ុយ​ក្រែ​ន​កំពុង​ទទួលរង​។​

​សម្តេច​តេ​ជោ បាន​រំលឹក​ពី​ការជួប​សន្ទនា​តាម​ទូរស័ព្ទ​ចំនួន ២​ដង​ជាមួយ ឯកឧត្តម វ៉ូ​ឡូ​ឌី​មៀ ហ្ស៊ែ​ល​ឡិន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏ដូចជា​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស និង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ ហើយ​ក្នុង​ឪ​កាស​នេះដែរ សម្តេច​តេ​ជោ ក៏បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​តាមរយៈ ឯកឧត្តម ប្រធានសភា ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ហ្ស៊ែ​ល​ឡិន​ស្គី ផងដែរ​។
​ឯកឧត្តម ប្រធានសភាអ៊ុយក្រែន បាន​អរគុណ​ចំពោះ សម្តេច​តេ​ជោ នូវ​ពាក្យពេចន៍​ប្រកបដោយ​សម្មានចិត្ត និង​កក់ក្តៅ​បំផុត ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន និង បានបញ្ជាក់​ថា​នឹង​ពាំនាំ​ការសួរសុខទុក្ខ របស់​សម្តេច ជូន​ដល់ ឯកឧត្តម​ប្រធានាធិបតី ហ្ស៊ែ​ល​ឡិន​ស្គី ។​ឯកឧត្តម ប្រធានសភា បានលើកឡើង​នូវ​ប្រធានបទ​ចំនួន​៣ ជូន​សម្តេច​តេ​ជោ ៖ទី​១)​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​លើក​១០​ចំណុច ដើម្បី​ស្តារ​បូរណភាព​ដែនដី និង សន្តិភាព និង អំពាវនាវ​ឱ្យ​កម្ពុជា​ចូលរួម​ក្នុង​រូបមន្ត​សន្តិភាព​នេះ ។ ជាមួយគ្នានេះដែរ នៅ​ពាក់កណ្តាល​ខែមិថុនា​ខាងមុខ នៅ​ប្រទេស​ស្វី​ស នឹងមាន​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន ដោយ ឯកឧត្តម រំពឹងថា សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ដែលជា​កូនប្រុស​របស់ សម្ដេច​តេ​ជោ នឹង​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ដែលមាន​សារៈសំខាន់​សម្រាប់ អ៊ុយ​ក្រែ​ន និង​ពិភពលោក ។

​ទី​២)​ការដោះមីន នៅ​អ៊ុយ​ក្រែ​ន គឺជា​កិច្ច​ការសំខាន់​ណាស់ ហើយ​កម្ពុជា​គឺមាន​បទពិសោធន៍​ដ៏​មានតម្លៃ​មិនអាច​ថ្លៃ​បាន​ក្នុងការ​ដោះមីន​។ ចំនុច​នេះ ឯកឧត្តម ស្នើសុំ​ការគាំទ្រ​ពី សម្តេច​តេ​ជោ ប្រធានព្រឹទ្ធសភា និង ទន្ទឹង​រងចាំ​កម្ពុជា ចូលរួម​ក្នុង​សម្ព័ន្ធភាព​ដោះមីន នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ផងដែរ ។​​ទី​៣) ក្នុង​គោលដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អ៊ុយ​ក្រែ​ន ឯកឧត្តម ប្រធានសភា បាន​អញ្ជើញ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ទៅ​បំពេញ​ទស្ស​កិច្ច​នៅ​អ៊ុយ​ក្រែ​ន និង សុំ​ការគាំទ្រ​ពី​កម្ពុជា ដល់​ទំនាក់ទំនង​របស់​អ៊ុយ​ក្រែ​ន ជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន ហើយ​និង សូម​គោរព​អញ្ជើញសម្តេច​តេ​ជោ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​គាវ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ព្រឹទ្ធសភា​កម្ពុជា និង​សភា​អ៊ុយ​ក្រែ​ន​។

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេ​ជោ បាន​បញ្ជាក់ថា សម្តេច នឹង​យក​រូបមន្ត​១០​ចំណុច ទៅ​ពិចារណា​។ ចំណែក​ការចូលរួម​របស់​កម្ពុ​ជា នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​ហ្សឺ​ណែវ សម្តេច​ទុក​ជូន​រាជរដ្ឋាភិបាល​សម្រេច ។ សម្តេច​តេ​ជោ បានកត់សម្គាល់​ឃើញថា កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព ដែលមាន​តម្លៃ​ជាក់លាក់ ត្រូវតែមាន​គ្រប់ភាគី​ពាក់ព័ន្ធ​ចូលរួម ដូចនេះ​ត្រូវតែមាន​វត្តមាន​តួអង្គ​រុស្ស៊ី ។​

​សម្តេច​តេ​ជោ ក៏បាន​ជម្រាប ឯកឧត្តម ប្រធានសភា ថា ដោយសារ​កិច្ចការ​រវល់​ច្រើន​នៅក្នុង​ស្រុក រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់តាំង ឯកអគ្គរាជទូត​កម្ពុ​ជា ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការកសាង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើងវិញ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៊ែ​ឡាំង នា​ថ្ងៃទី​១១-១២ ខែមិថុនា​ខាងមុខនេះ​។​ពាក់ព័ន្ធ​នឹង​បញ្ហា​មីន​នៅ​អ៊ុយ​ក្រែ​ន ឯកឧត្តម ប្រធានសភា បានស្នើ​ឱ្យមាន​អ្នកដោះមីន​កម្ពុជា ទៅ​ជួយ​នៅ​អ៊ុយ​ក្រែ​ន ។ សម្តេច​បាន​មានប្រសាសន៍ថា សម្តេច មានការ​សោកស្តាយ​ដែល​កម្ពុជា មិនមាន​លទ្ធភាព​បញ្ជូន​អ្នកដោះមីន​ទៅ​អ៊ុយ​ក្រែ​ន​បានទេ ដោយសារ រដ្ឋធម្មនុញ កម្ពុជា មិន​អនុញ្ញាត ឱ្យ​បញ្ជូន​កងកម្លាំង​ដោះមីន នៅក្រៅ​ឆ័​ត្រ​អង្គការសហប្រជាជាតិ ។ កម្ពុជា ធ្លាប់​បានផ្តល់​ការបណ្តុះបណ្តាល​អ្នកដោះមីន​អ៊ុយ​ក្រែ​ន ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ជប៉ុន ។

សម្តេច​បាន​បញ្ជាក់ថា កម្ពុជា នឹង​ពិនិត្យមើល​លទ្ធភាព​បណ្តុះបណ្តាល​អ្នកដោះមីន​អ៊ុយ​ក្រែ​ន បន្តទៀត ដោយ​សហការ​ជាមួយនឹង​ជប៉ុន ។​ចំពោះ​ការអញ្ជើញ សម្តេច​តេ​ជោ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយ​ក្រែ​ន សម្តេច​តេ​ជោ បាន​មានប្រសាសន៍ សម្តេច​នឹង​ផ្តល់​ចម្លើយ​ក្នុងពេល​សមស្រប​ណាមួយ ។​​ជា​ចុងក្រោយ សម្ដេច​តេ​ជោ ប្រធានព្រឹទ្ធសភា បាន​ជូនពរ ឯកឧត្តម​ប្រធានសភា អោយ​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ការងារ និង​ជាថ្មី​ម្តង សូម​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​របស់​សម្តេច ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ហ្ស៊ែ​ល​ឡិន​ស្គី ផងដែរ​៕a hun par uy1 

​