» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1288 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120964 នាក់

លោកស្រី​មួរ​សុខ​ហួអួត​ថាតំណាងរាស្ត្រ​សហគមន៍នឹង​ហែ​រលោក​សមរង្ស៊ី​ចូល​ស្រុក​វិញ​ឯ​លោក​កឹម​សុខា​ថា​ធើ​នយោបាយ​មិន​សោកស្តាយ​!

 

​ភ្នំពេញ ៖ លោកស្រី មូរ សុខ​ហួរ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៧​មិថុនា បាន​អះអាងថា មាន​សមាជិក​រដ្ឋសភា របស់​សហភាព​អឺរ៉ុប​(EU) ចំនួន​៦​រូប​សន្យា​អមដំណើរ​លោក សម រង្ស៊ី ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ។​a sok hour1 

​លោកស្រី មូរ សុខ​ហួរ បានលើកឡើង​តាម​ហ្វេ​ស​ប៊ុ​កថា​៖​ក្នុងឱកាស ចូលរួម​ប្រជុំ​មួយ​ក្នុង​សភា​អឺរ៉ុប ជាមួយ​លោក សម រង្ស៊ី និង​ភរិយា​លោក សម រង្ស៊ី នៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក កាលពី​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​ថា “ មកដល់ពេលនេះ​មាន​សមាជិក​រដ្ឋសភា សហភាព​អឺរ៉ុប ចំនួន​៦​រូប​ហើយ ដែល​បានបញ្ជាក់​ពី​ការចូលរួម​ដំណើរ​មាតុភូមិនិវត្តន៍ ជាមួយ​លោក​ប្រធានស្តីទី សម រង្ស៊ី និង​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងៗ​ទៀត ក្នុងពេល​ឆាប់ៗ​នេះ​” ។​

​តាមរយៈ​ការបកប្រែ​ជា​ភាសា​ខ្មែរ របស់លោក​ស្រី មូរ សុខ​ហួរ​សមាជិកសភា EU​មកពី​ប្រទេស​អេ​ស្ប៉ា​ញ ម្នាក់​ក្នុងចំណោម​៦​នាក់ បាន​ថ្លែងថា “​ខ្ញុំ​មានការ​អាណិត​ប្រជាពលរដ្ឋ​កម្ពុជា ខ្ញុំ​ត្រូវតែទៅ​ជាមួយ​មិត្ត​របស់ខ្ញុំ ទៅ​ប្រទេស​កម្ពុជា​។ នៅក្នុង​ប្លុក​ថ្មី ដែល​ទើបតែ​បោះឆ្នោត​នៅ​សភា​អឺរ៉ុប​នេះ គឺ​ខាង​ប្រជាធិបតេយ្យ​សេរីនិយម គឺ​ពួក​ខ្ញុំ​បានឈ្នះ ហើយ​ខ្ញុំ​នឹង​រក្សា​នូវ​អ្វី ដែលជា​ជំហរ​នៃ​ក្រុម​របស់ខ្ញុំ ដើម្បី​ទាមទារ​ឲ្យ​មាន​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​”​។​

​មន្ត្រី​អ​តី​គណបក្សប្រឆាំង​រូបនេះ បាន​អះអាង​ដែរ​ថា លោក សម រង្ស៊ី នឹងធ្វើ​មាតុភូមិនិវត្តន៍ នៅក្នុង​អំឡុង​ខែសីហា ឬ​ឈានចូល​ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ជា​ពេលដែល​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​និង​មក​ចូលកាន់​តំណែង​ដែរ​។

​ករណី​យ៍​លោក​សមរង្ស៊ី​ដែល​ជាប់​បណ្តឹង​រុំកោះ​សន្យា​ចូលមក​ស្រុក​ខ្មែរ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​តប​ថា សមត្ថកិច្ច​នឹង​ចាប់​លោក សម រង្ស៊ី នៅពេល​លោក​មកដល់​កម្ពុជា បើទោះបីជា​មន្ត្រី​បរទេស ឬ​មន្ត្រី​អង្គការ​អន្តរជាតិ​ណា អមដំណើរ​ក៏ដោយ​។ ប៉ុន្តែ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា នឹងមិន​ប៉ះពាល់​មន្ត្រី​បរទេស​ទាំង​នោះទេ​។​

​កាល​ពិ​ថ្ងៃទី​២៥​មុ​ថុ​នា ក្នុង​កិច្ចពិភាក្សា​តុមូល​មួយ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​អះអាងថា ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណា​ក៏​លោក​សមរង្សី មិន​អាចមាន​វត្តមាន​ចូលមក​ប្រទេស​កម្ពុជា​បានទេ បើសិនជា​មិនបង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​សម្រាប់​ការបោះឆ្នោត​ទេនោះ​។​

​ក្រៅពី​លោកស្រី​ម៉ូ​សុខ​ហួស​អួត​រឿង​មាន​គេ​ហែ​រលោក​សមរង្ស៊ី​ចូល​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃទី​២៧ មិថុនា លោក​កឹម សុខា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​បាន​ជូនពរ​រូបលោក​ក្នុង​ថ្ងៃ​ខួបកំណើត​ឈានចូល​អាយុ​៦៧​ឆ្នាំ​ដោយ​លោក​អះអាងថា​មិនបាន​ស្តាយក្រោយ​ទេ​ដែល​រង​ការជាប់​ឃុំ ព្រោះតែ​ជាតិ និង ប្រជាជន​កម្ពុជា​។

​លោក​កឹម សុខា ថា​៖ «​មិនមាន​អ្វី​ឡើយ​ដែល​អាច​រារាំង​មនោសញ្ចេតនា​របស់ខ្ញុំ​ដែលមាន​ចំពោះ​ប្រជាជាតិ​មួយ​នេះ​។ ទោះបី​ខ្ញុំ​មិនអាច​ជួបជុំ​ប្រជាពលរដ្ឋ​ដូច​កាលពីមុន ទោះបី​ខ្ញុំ​មិនអាច​ស្តាប់ឮ​ដោយផ្ទាល់​នូវ​ទុក្ខ​កង្វល់​របស់​បងប្អូន ទោះបី​មាន​ឧបសគ្គ​យ៉ាងណា បើ​ដរាបណា​ព្រះអាទិត្យ​នៅតែ​រះ សូម​ប្រជា​ជាតិខ្មែរ​ជឿ​ចុះ​ថា ខ្ញុំ កឹម សុខា នៅតែ​ភ្ញាក់ឡើង​ទន្ទឹងរង់ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ​និង​បម្រើ​ជាតិខ្មែរ​តទៅទៀត​»​។

​លោក​បញ្ជាក់​បន្ថែមទៀត​ថា​៖ «​មិន​ថា​រង​ទុក្ខ​ឬ​ការធ្វើ​បាប​តាម​រូបភាព​ណា វា​គ្មានទេ​ពាក្យ​ថា​ស្តាយក្រោយ​សម្រាប់ កឹម សុខា ដែល​បាន​បូជា​ជូន​ជាតិ ប្រជាពលរដ្ឋ ដើម្បី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព អធិបតេយ្យភាព និង​ការផ្សះផ្សា​ជាតិ​»​។ សូម​បញ្ជាក់ដែរថា បើ​គិតពី​ថ្ងៃ​ចាប់ខ្លួន​ទី​៣​កញ្ញា​ឆ្នាំ​២០១៧​លោក​កឹម​សុខា​ដែល​រង​ការ​ចោទថា​ក្បត់ជាតិ​ត្រូវបាន​ជាប់ឃុំ​ជិត​ពីរ​ឆ្នាំ​ហើយ​៕a kem sieng sok a sok hour 

 

​