» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 632 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120308 នាក់

កម្ពុជា និង​វៀតណាម បន្ត​កិច្ចសហការ​លើ​វិស័យ​សន្តិសុខ​ឆ្លងដែន​ដូចគ្នា​ជាមួយ​ថៃ​ដែរ​

​ភ្នំពេញ​៖ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​សាទរ​ចំពោះ លោក​ឧត្ដមសេនីយ៍ឯក​បម្រុង លឿង តាម​ក្វាង អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម​ដែល ជា​បុគ្គល​គន្លឹះ​ដែល​តែងតែ​យកចិត្តទុកដាក់ និង​ដើរតួនាទី​យ៉ាងសកម្ម ក្នុង​ការជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស បទល្មើស​គ្រឿងញៀន អំពើ​រត់ពន្ធ​-​ជួញ​ជូរ​មនុស្ស និង​ល្បែងស៊ីសង​ឆ្លងដែន​ខុសច្បាប់​ជាដើម​។​a sar vn1 

​លោក​អភិ​សន្តិ​បណ្ឌិត និង លោក​ឧត្ដមសេនីយ៍ឯក​បម្រុង លឿង តាម​ក្វាង និង​គណៈប្រតិភូ​ក្រសួង​នគរបាល​វៀតណាម​បាន​ជួប​សម្ដែង​ការគួរសម​ពិ​ភ​កា​ក្សា​ការងារ នា​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៣​។​
​ជាមួយនិង​ការសម្ដែង​ការអបអរសាទរ និង​ថ្លែង​សព្វ​សាធុការពរ​ជូន លោក​អភិ​សន្តិ​បណ្ឌិត ដែល​ត្រូវបាន​រដ្ឋ​សភាព បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត ក្នុង​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ឧត្ដមសេនីយ៍ឯក​បម្រុង លឿង តាម​ក្វាង បាន​សម្ដែង​ការ​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់ លោក​អភិ សន្តិ​បណ្ឌិត ក្រសួងមហាផ្ទៃ​កម្ពុជា នឹង​បន្ត​ដើរតួនាទី​ដ៏​សំខាន់ ក្នុងការ​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ និង​ជូនពរ គណៈប្រតិភូ​ក្រសួង​នគរបាល​វៀតណាម សូម​សម្រេចបាន​ជោគជ័យ​ក្នុង​បេសកកម្ម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១២-១៣ ខែតុលា ឆ្នាំ​២០២៣​។​

​ដោយឡែក​ក្នុងជំនួប​រវាង​អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត និង​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ PHANTHANA NUTCHANART នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​ព្រហស្បតិ៍ ១៣​រោច ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៣​ក៏​និយាយ​ពី​កិច្ច​សហការគ្នា​លើ​វិស័យ​បទល្មើស​ឆ្លងដែន​ដែរ​។​
​អនុប្រធាននាយកដ្ឋាន​កណ្តាល​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ PHANTHANA NUTCHANART​បានស្នើ​សុំ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិការ​រវាង​ភាគី​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​
​ឧ​ត្ត​ម​សេនីយ៍​ទោ PHANTHANA NUTCHANART បាន​បន្តទៀតថា ក្រោយ​កិច្ច​សហប្រតិបត្តិ​យ៉ាង​ល្អ​រយៈពេល​២​ឆ្នាំ​កន្លងទៅនេះ បទល្មើស​ឆ្លងដែន​ជាច្រើន ដូចជា​បទល្មើស​អន​ឡាញ បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ ត្រូវបាន​ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេលវេលា​។​
​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត​វិញ​ក៏បាន ស្នើ​សុំឱ្យ​ភាគី​ថៃ​បន្ត​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​បទល្មើស​ឆ្លងដែន​ឱ្យទាន់​ពេលវេលា និង​មាន​ភាពច្បាស់លាស់ ដើម្បី​ឈានទៅ​បង្ក្រាប​បទល្មើស​ដែល​កើតមានឡើង​រវាង​ប្រទេស​ទាំងពីរ​ឱ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត​។​​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ អរគុណ​ភាគី​ថៃ​ដែល​បាន​សម្របសម្រួល និង​ផ្តល់​កិច្ចសហការ​ល្អ នៅពេល​មានការ​ស្នើសុំ​តាម​ចាប់ខ្លួន​ជនល្មើស​ដែលរ​ត់ទៅ​លាក់ខ្លួន​នៅក្នុង​ប្រទេស​ថៃ ហើយ​បាន​ចាប់​បញ្ជូនមក​កាត់ទោស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​។​​លើសពីនេះ ភាគី​កម្ពុជា ក៏​ជំ​រុញឱ្យ​ភាគី​ថៃ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ដែល​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ សូម​បញ្ជូន​មកវិញ​ជា​ដំណាក់កាលៗ​ដោយមាន​ការយោគយល់ និង​គោរព​សិទ្ធិមនុស្ស​។​​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​នាយកដ្ឋាន​កណ្តាល​អន្តោប្រវេសន៍​ថៃ ក៏បាន​ឯកភាពគ្នា ក្នុងការ​ពិនិត្យឡើងវិញ​ទៅលើ​ខ្លឹមសារ​ពាក់ព័ន្ធ​ដូច​មានចែង​ក្នុង​កំណត់ហេតុ​ធ្វើការ​ងារ​នៃ​កិច្ចប្រជុំ​លើក​ទី​៣​រវាង​កម្ពុជា​ថៃ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ទ្វេរ​ភាគី​លើក​ទី​៤៕a sar vn a sar vn2 

​