» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3289 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099056 នាក់

ជប៉ុន​រុះ​រើ​គណរដ្ឋមន្ត្រី​បន្ទាប់ពី​លោក​ស៊ិន​ហ្សូ​អា​បេ​ជាប់​ជា​ប្រធាន​គណបក្ស​ប្រជា​ធិ​ប​ត្យ​សេរី​បន្ត​

​ជប៉ុន​៖ ក្រោយពី​បាន​ជាប់ឆ្នោត​បន្តធ្វើ​ជា​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​សេរី​(LDP)​ដែលជា​គណបក្សកាន់អំណាច​លោក នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ នា​ថ្ងៃទី​២​តុលា​បានធ្វើ​ការរំលាយ​រដ្ឋាភិបាល ដើម្បី​បង្កើត​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​។ a sinzo 

​ប្រភពពី ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៉ី​ន​ហួរ បាន​ឲ្យ​ដឹងថា​៖​បើ​យោងតាម​ប​ញ្ចី​រ​ឈ្មោះ​រដ្ឋមន្ត្រី​ចំនួន ១៩​រូប ដែល​ប្រកាស​ដោយ​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា (Yoshihide Suga) រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី​ជប៉ុន រដ្ឋមន្ត្រី​បច្ចុប្បន្ន​តែ ០៦​រូប​ប៉ុណ្ណោះ ដែល​នៅ​បន្ត​កាន់តំណែង​ដូចដើម​ដដែល ដោយ​ទាំងនោះ​សុទ្ធតែជា​រដ្ឋមន្ត្រី​សំខាន់ និង​ទំនងជា​មន្ត្រី​ជំនិតៗ​របស់លោក អា​បេ ផ្ទាល់​។​

​រដ្ឋមន្ត្រី​ទាំង​០៦​រូប រួមមាន លោក Suga ផ្ទាល់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Taro Aso រដ្ឋមន្ត្រីការបរទេស លោក Taro Kono រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម លោក Hiroshige Seko រដ្ឋមន្ត្រី​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ លោក Keiichi Ishii និង​រដ្ឋមន្ត្រី​ស្តា​សេដ្ឋកិច្ច​លោក Toshimitsu Motegi​។

ចំណែក​សម្រាប់​រដ្ឋមន្ត្រី​១៣​នាក់​ផ្សេងទៀត ក្នុងនោះ​មាន​សមាសភាព​ថ្មី​១២​នាក់ និង​អតីតរដ្ឋមន្ត្រី​ម្នាក់​។​
​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណ​ប​ក្ដ​ស​កាលពី​ថ្ងៃទី​២០ ខែកញ្ញា​កន្លងទៅ​លោក អា​បេ បាន​ផ្តួល​គូប្រជែង​គឺ​អតីតរដ្ឋមន្ត្រី​ការពារជាតិ លោក ស៊ី​ហ្គែ​រុ អ៊ី​ស៊ី​បា (Shigeru Ishiba) ហើយ​បន្ត​ឈ្នះ​ក្នុង​អាណត្តិ​ទី​បី​ជាប់​គ្នា ក្នុងនាម​ជា​ប្រធាន​បក្ស​អំណាច LDP៕a be j1 

​