» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2260 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098027 នាក់

ប្រទេស​ប៉ូឡូញ​ឌឺ​រុស្ស៊ី​ដោយ​ប្រកាស​ឈប់​ទិញ​ប្រេង​និង​ធ្យូងថ្ម​បន្ទាប់ពី​រង​ការព្រមាន​


​ប្រទេស​ប៉ូឡូញ​៖​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Mateusz Morawiecki បាន​និយាយថា ប្រទេស​របស់លោក​គ្រោង​នឹង​បញ្ឈប់​ការប្រើប្រាស់​ប្រេង​ពី​រុស្ស៊ី​នៅ​ចុងឆ្នាំ ២០២២ នេះ ។​លោក​បញ្ជាក់ទៀតថា​ប្រទេស​ប៉ូឡូញ​ក៏​នឹង​បញ្ឈប់​ការ​នាំចូល​ធ្យូងថ្ម​ពី​រុស្ស៊ី​នៅ​ខែឧសភា​ផងដែរ ខណៈដែល​ប្រទេស​នេះ​កាត់បន្ថយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ទីក្រុង​មូ​ស្គូ ។​a poland 

​លោក Mateusz Morawiecki បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​នឹងដាក់​ទណ្ឌកម្ម​ទាំងស្រុង​លើ​ធ្យូងថ្ម​របស់​រុស្ស៊ី ហើយ​ខ្ញុំ​សង្ឃឹមថា ត្រឹម​ខែមេសា និង​ចុងខែ​ឧសភា យើង​នឹង​បញ្ឈប់​ការនាំ​ចូល​ធ្យូងថ្ម​ទាំងស្រុង​ពី​រុស្ស៊ី ហើយ​យើង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បញ្ឈប់​ការប្រើប្រាស់​ប្រេង​រុស្ស៊ី​នៅ​ចុង​ឆ្នាំនេះ​” ។​​គួរ​បញ្ជាក់ថា នេះ​ជាការ​ឆ្លើយតប​ទៅកាន់​រុស្ស៊ី​វិញ បន្ទាប់ពី​បាន​ព្រមាន​ប៉ូឡូញ​ដែលជា​ប្រទេស​អង្គការ​ណា​តូ​មួយ​ផងដែរ កុំ​ឲ្យ​លូកដៃ ឬ​ជ្រៀតជ្រែក ជាពិសេស​នៅ​ឲ្យ​ឆ្ងាយ​ពី​សង្គ្រាម​របស់ខ្លួន​ជាមួយនឹង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត .​។​


​ប៉ូឡូញ​បានក្លាយ​ទៅជា​ប្រទេស​សំខាន់​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ខាងលិច​ដើម្បី​ការពារ​អ៊ុយ​ក្រែ​ន ហើយ​ការប្រយុទ្ធ​មួយចំនួន​ក៏​កំពុង​ខិតជិត​ព្រំដែន​របស់ខ្លួន​ផងដែរ ។​​កាលពី​សប្តាហ៍​មុន កងកម្លាំង​រុស្ស៊ី​បានកំណត់​គោលដៅ​លើ​ទីក្រុង Lviv ភាគ​ខាងលិច​របស់​អ៊ុយ​ក្រែ​ន នៅ​ជិត​ព្រំដែន​ប៉ូឡូញ ខណៈដែល​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន ក៏​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ូឡូញ​ផងដែរ ។​​ស្ថានភាព​នេះ​បាន​បង្ខំ​ឲ្យ​អង្គការ​ណា​តូ​សម្រេចចិត្ត​អំពី​របៀប​ឆ្លើយតប​ចំពោះ​ឧប្បត្តិហេតុ​បែបនេះ​នៅក្នុង​ព្រំដែន​នៃ​ប្រទេស​ជា​សមាជិក​របស់ខ្លួន ៕a poland1 


​