
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2982 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098749 នាក់
កូរ៉េ៖ នៅថ្ងៃសៅរ៍ ទី៥ ខែមេសា មានមនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល ដើម្បីបង្ហាញការគាំទ្រចំពោះអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកយុនសឹកយ៉ឹល( Yoon Suk )Yeol ដែល ត្រូវបានទម្លាក់ចេញពីតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជុំវិញការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានសម្រេចជាឯកច្ឆន្ទកាលពីថ្ងៃសុក្រទី៤មេសា ដោយទម្លាក់លោក Yoon Suk Yeol ចេញពីតំណែងប្រធានាធិបតី ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដោយចាត់ទុកថាជាទង្វើបំពានរដ្ឋធម្មនុញ្ញ។ ការដកតំណែងលោកយុន( Yoon )បានបង្កឱ្យមានបរិយាកាសទាំងរីករាយ និងមិនសប្បាយចិត្ត។ ជាក់ស្ដែង នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកគាំទ្រលោក Yoon បាននាំគ្នាចុះផ្លូវ ធ្វើបាតុកម្មសម្ដែងការគាំទ្ររបស់ពួកគេដល់អតីតប្រធានាធិបតីរូបនេះ ជាមួយការស្រែកច្រៀងថា «ការដកតំណែងមិនមានសុពលភាពទេ និងលុបចោលការបោះឆ្នោតមុនអាណត្តិ»។ «ការសម្រេចចិត្តរបស់ តុលាការធម្មនុញ្ញបានបំផ្លាញប្រជាធិបតេយ្យសេរីនៃប្រទេសរបស់ពួកយើង»។ នេះជាការលើកឡើងរបស់បាតុករម្នាក់ឈ្មោះ Yang Joo-young មានអាយុ២៦ឆ្នាំ។
លោក Yoon Suk Yeol បានអះអាងថាការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករបស់លោក គឺស្របច្បាប់ និងមានចេតនាប្រឆាំងនឹងកងកម្លាំងប្រឆាំងរដ្ឋដែលគាំទ្រកូរ៉េខាងជើង។ ប៉ុន្តែ អ្នកដែលដែលប្រឆាំង នឹងការដឹកនាំរបស់លោក Yoon ក៏បានបង្ហាញការសាទរចំពោះការសម្រេចចិត្តដកតំណែងរូបលោកផងដែរ នៅក្នុងការជួបជុំគ្នាមួយកាលពីថ្ងៃសុក្រ។ បន្ទាប់ពីលោក Yoon ត្រូវបានដកតំណែង កូរ៉េខាងត្បូងនឹងត្រូវ រៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងពេល ៦០ថ្ងៃ ឬក៏អាចនឹងត្រូវធ្វើឡើងនៅដើមខែមិថុនាខាងមុខ។ បច្ចប្បន្ន នាយករដ្ឋមន្ត្រី លោក Han Duck-soo នឹងត្រូវកាន់តំណែងជាប្រធានាធិបតីស្ដីទី រហូតទាល់តែ ប្រធានាធិបតីថ្មីស្បថចូលកាន់តំណែង៕