» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2639 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098406 នាក់

ក្រុមប្រឹក្សាសន្តិសុខ​និង​សម័យប្រជុំ UN អនុម័ត​ជំហរ​អព្យាក្រឹត​តាម​សំណើរ​អាមេរិក​ចំពោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន


​អាមេរិក​៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ បាន​បោះឆ្នោត​អនុម័ត​សេចក្ដីព្រាង​នៃ​ដំណោះស្រាយ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ប្រកាន់យក​ជំហរ​អព្យាក្រឹត​ចំពោះ​សង្គ្រាម អ៊ុយ​ក្រែ​ន នាឱកាស​ខួប​គម្រប់​៣​ឆ្នាំ នៃ​សង្គ្រាម​ដែល​បង្ក​ចេញពី​ការឈ្លានពាន​របស់​រុ​ស្ស៉ី តាម​សំណើ​អាមេរិក ។ នេះ​បើតាម​ការចេញ ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​ដំណោះស្រាយ​ដ៏​ខ្លី​មួយ​ខាងលើ បាន​ឆ្លុះបញ្ចាំង​ពី​ការបិទ​បញ្ចប់​ទាំងស្រុង​នៃ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​ចង់​ផ្សះផ្សារ​ជាមួយ​រុ​ស្ស៉ី​ចំពោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន ចាប់តាំងពី​លោក ត្រាំ បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ជាង​មួយខែ​មកនេះ ។a un war ukren

​ឯកអគ្គរដ្ឋទូត​រុ​ស្ស៉ី​ប្រចាំ UN លោក Vassily Nebenzia ក៏បាន​ទទួលស្គាល់​ដែរ​ថា​វា​ជាការ​ផ្លាស់ប្ដូរ​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​នៅក្នុង​គោលជំហរ​របស់​សហរ​ដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ លោក​បាន​ប្រាប់ ក្រុមប្រឹក្សាសន្តិសុខ​ទៀតថា​ដំណោះស្រាយ​របស់​សហរដ្ឋ​អាមេរិក​នៅពេលនេះ គឺជា​ចំណុច​ចាប់ផ្ដើម​សម្រាប់​អនាគត​នៃ​កិច្ចប្រឹងប្រែង​ឆ្ពោះទៅរក​ការផ្សះផ្សារ​ដោយ​សន្តិវិធី​។​​គួរ​បញ្ជាក់ថា នៅក្នុង​ដំណោះស្រាយ​ដែល​ស្នើឡើង​ដោយ​សហរដ្ឋអាមេរិក បាន​សម្ដែង​មរណទុក្ខ​ចំពោះ​ការបាត់បង់​អាយុជីវិត​មនុស្ស​ក្នុង​សង្គ្រាម​រវាង​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន ជាមួយ​ការគូសបញ្ជាក់​ឡើងវិញ​ពី​គោលការណ៍​របស់ UN ក្នុងការ ថែរក្សា​សន្តិភាព​អន្តរជាតិ សន្តិសុខ និង​ការផ្សះផ្សារ​ជម្លោះ​ដោយ​សន្តិវិធី ព្រមទាំង​ជំរុញឱ្យមាន​ការបិទ​បញ្ចប់​ជម្លោះ​ឱ្យបាន​ឆាប់រហ័ស និង​សន្តិភាព​យូរអង្វែង​។

ដំណោះស្រាយ​នេះ​ត្រូវបាន​បោះឆ្នោត​អនុម័ត​ដោយ ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​សមាជិក​១៥​ប្រទេស ក្នុង​សំឡេងគាំទ្រ​១០​សំឡេង ខណៈ​បារាំង ចក្រភព​អង់គ្លេស ដា​ណឺ​ម៉ាក ក្រិ​ក និង​ស្លូ​វ៉េ​នី អនុបវាទ​។ រុ​ស្ស៉ី​វិញ​បាន​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​របស់​អាមេរិក ក្រោយ វេតូ​ប្រឆាំង​ការប៉ុនប៉ង​របស់​អឺរ៉ុប​ដែល​ចង់​បន្ថែម​ពាក្យពេចន៍​គាំទ្រ​អ៊ុយ​ក្រែ​ន​។​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ សហរដ្ឋអាមេរិក បាន​បដិសេធ​ចូលរួម​ថ្កោលទោស​រុ​ស្ស៉ី សម្រាប់​ការឈ្លានពាន​អ៊ុយ​ក្រែ​ន ក្នុងការ​បោះឆ្នោត នៅ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ (UN) នាឱកាស​គម្រប់​ខួប​៣​ឆ្នាំ​នៃ​សង្គ្រាម​។ នេះ​បើតាម​ការផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP​។​

​នៅ​មហាសន្និបាត UN អាមេរិក បាន​ចូលរួម​ជាមួយ​រុ​ស្ស៉ី បេឡា​រុស កូរ៉េខាងជើង និង​ប្រទេស​មួយចំនួនទៀត បោះឆ្នោត​ប្រឆាំង​សេចក្តីសម្រេច​មួយ​ផ្តួចផ្តើម​រួមគ្នា ដោយ​អឺរ៉ុប​និង​អ៊ុយ​ក្រែ​ន ដែល​ថ្កោលទោស​ការឈ្លានពាន​រប​ស់​រុ​ស្ស៉ី ប្តេជ្ញា​ចំពោះ​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហើយ​ទាមទារ​ឱ្យ​កងទ័ព​រុ​ស្ស៉ី ដក​ចេញពី​អ៊ុយ​ក្រែ​ន​ជាបន្ទាន់​។ ទោះជា​បែបនេះ​ក្តី សេ​ក្តី​សម្រេច​នោះ ត្រូវបាន​អនុម័ត​ជាមួយ​សំឡេង​៩៣​គាំទ្រ ១៨​ជំទាស់ និង​៦៥​អនុប្បវាទ​។ លទ្ធផល​នេះ បង្ហាញឱ្យឃើញ ការគាំទ្រ​ថយចុះ​សម្រាប់​អ៊ុយ​ក្រែ​ន ដ្បិត​ការបោះឆ្នោត​លើក​មុនៗ មាន​ប្រទេស​ច្រើនជាង​១៤០ នាំគ្នា​ថ្កោលទោស​ទីក្រុង​មូ​ស្គូ និង​ទាមទារ​ឱ្យ​រុ​ស្ស៉ី​ដក​កងទ័ព​ជាបន្ទាន់ ចេញពី​អ៊ុយ​ក្រែ​ន​។​


​មុន​ឈានដល់​ការបោះឆ្នោត​សហរដ្ឋអាមេរិក កំពុង​ព្យាយាម​ស្នើឱ្យ​ប្រទេស​នានា ជា​សមាជិក​មហាសន្និបាត​អង្គការសហប្រជាជាតិ (UN) ផ្តល់​ការគាំទ្រ​ដល់​សេចក្តីសម្រេច​ដែល​ខ្លួន​ស្នើឡើង សម្រាប់​ឱកាស​ខួប​៣​ឆ្នាំ នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ ហើយ​ជំទាស់​រាល់​ការចង់​កែសម្រួល​ណាមួយ ព្រមទាំង​បោះឆ្នោត​ប្រឆាំង សេចក្តីសម្រេច​ដាច់ដោយឡែក​មួយទៀត ដែល​ព្រាង​ឡើង​ដោយ​អ៊ុយ​ក្រែ​ន និង​ក្រុម​ប្រទេស​អឺរ៉ុប​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥​។​

​សេចក្តីសម្រេច​របស់​អា​មេ​រិ​ក ដែល​ស្នើឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប្រជែង​គ្នា​ជាមួយ​សេចក្តីសម្រេច​ដាច់ដោយឡែក ផ្សេង​មួយទៀត របស់​សហភាព​អឺរ៉ុប​និង​អ៊ុយ​ក្រែ​ន ដែល​បន្ទរ​សាជាថ្មី នូវ​ការទាមទារ​កន្លងមក​របស់ UN ឱ្យ​រុស្សី​ដក​កងទ័ព និង​បញ្ឈប់​អរិភាព ហើយ​ប្តេជ្ញា​ចំពោះ​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។ មហាសន្និបាត UN ដែលមាន​សមាជិក​ចំនួន​១៩៣​ប្រទេស បាន​បោះឆ្នោត​គាំទ្រ​លើសលប់​ម្តង​ហើយ​ម្តងទៀត ចំពោះ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​។​​ដោយឡែក សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​របស់​អាមេរិក​ថ្មី​នេះ មិនមាន​លើកឡើង​អំពី​រឿង​ទាំង​នោះឡើយ​។ ខ្លឹមសារ​នៅក្នុង​នោះ លើក​តែ​អំពី​ការបាត់​បង់ជីវិត ដែល​បង្កឡើង​ដោយ​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន​, បញ្ជាក់​ជាថ្មី​ថា គោលដៅ​ស្នូល​របស់ UN គឺ​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ ហើយ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។

​យ៉ាងណាមិញ បារាំង​បានស្នើ​ការកែសម្រួល​មួយចំនួន ចំពោះ​សេចក្តីសម្រេច​របស់​ទីក្រុង​វ៉ា​ស៉ី​ន​តោន រួម​មានការ​បន្ថែមថា ជម្លោះ​នោះ គឺ​បង្កឡើង​ដោយ​ការឈ្លានពាន​របស់​រុ​ស្ស៉ី​លើ​អ៊ុយ​ក្រែ​ន ហើយ​ប្តេជ្ញា​ចំពោះ​អធិបតេយ្យ ឯករាជ្យ សាមគ្គីភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ព្រមទាំង​អំពាវនាវ​រក​សន្តិភាព​មួយ ដែល​គោរព​ធម្មនុញ្ញ​របស់ UN​។ សេចក្តីសម្រេច ដែល​ត្រូវបាន​កែសម្រួល​នោះ ទទួលបាន​ការគាំទ្រ​៩៣​សំឡេង អនុបវាទ​៧៣​សំឡេង និង​ប្រឆាំង​៨​សំឡេង ដោយមាន​អ៊ុយ​ក្រែ​ន បោះឆ្នោត​គាំទ្រ រុ​ស្ស៉ី​បោះឆ្នោត​ប្រឆាំង ហើយ​អាមេរិក​ខ្លួនឯង​ផ្ទាល់ បោះឆ្នោត​អនុបវាទ​។​

​ទោះជា​បែបនេះ​ក្តី សេចក្តីសម្រេច​ជាមួយ​ខ្លឹមសារ​ដើម​របស់​អាមេរិក ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ UN ដែលជា​ស្ថាប័ន​សម្រេចចិត្ត​កំពូល​រប​ស់ UN ហើយ​មាន​អាមេរិក​និង​រុ​ស្ស៉ី ស្ថិតក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍ ដែលមាន​អំណាច​វេតូ​។ ក្រុមប្រឹក្សាសន្តិសុខ UN ដែលមាន​សមាជិក​សរុប​ចំនួន​១៥ បានអនុម័ត​សេចក្តីសម្រេច​របស់​អាមេរិក ក្នុង​សំឡេង​១០​គាំទ្រ និង​គ្មាន​សំឡេង​ប្រឆាំង​ឡើយ ប៉ុន្តែ​ប្រទេស​អឺរ៉ុប​ចំនួន​៥ គឺ​ចក្រភព​អង់គ្លេស បារាំង ដា​ណឺ​ម៉ាក ក្រិ​ក និង​ស្លូ​វេ​នី បានធ្វើ​អនុបវាទ​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ មហាសន្និបាត UN បាន​ក្លាយជា​ស្ថាប័ន​សំខាន់​ជាងគេ​របស់ UN សម្រាប់​វិបត្តិ​អ៊ុយ​ក្រែ​ន ដោយសារ​ក្រុមប្រឹក្សាសន្តិសុខ បាន​ជាប់គាំង​ធ្វើ​អ្វី​មិនកើត ព្រោះតែ​អំណាច​វេតូ​របស់​រុ​ស្ស៉ី​។ ទោះបីជា​សេចក្តីសម្រេច ដែល​អនុម័ត​ដោយ​មហាសន្និបាត មិនមាន​លក្ខណៈ​តម្រូវ​ឱ្យ​អនុវត្តតាម​ក៏ដោយ ប៉ុន្តែ​មាន​ទម្ងន់​ផ្នែក​នយោបាយ ព្រោះ​វា​ស្តែង​ឱ្យឃើញ ទស្សនៈ​របស់​ប្រទេស​នានា នៅលើ​ពិភពលោក​៕
​