» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3615 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123291 នាក់

កូនស្រី​តារា​សម្តែង​អេ​ចេ​លី​ណា​ជោ​លី​ប្រកាស​ចង់​គ្រួសារ​ជួបជុំគ្នា​វិញ​

​អាមេរិក​៖​នាង​ស៊ីឡូ​(Shiloh) កូនស្រី​របស់លោក​ប្រែ​ត​ភី​ត​( Brad Pitt) និង​អេ​ចេ​លី​ណា​ជោ​លី​( Angelina Jolie )​ដែលមាន​អាយុ​ជិត​១៨​ឆ្នាំ​ហើយ​នោះបាន​បន្ត​ប្រកាសថា​នាង​ចង់​ឲ្យ​គ្រួសារ​មាន​ភាព​សុខដុម​ដូច​ពីមុន​។ យោងតាម​ប្រភព​ផ្តាច់មុខ​របស់ Life & Style បាន​គូសបញ្ចាក់ថា Shiloh ចង់​ស្វែងរក​សន្តិភាព​នៅពេល​និយាយ​អំពី​គ្រួសារ​។ បច្ចុប្បន្ននេះ គ្រួសារ​របស់ Jolie Pitt កំពុង​ជាប់គាំង​នៅក្នុង​ជម្លោះ​ផ្លូវច្បាប់​ដ៏​ចម្រូងចម្រាស​ជុំវិញ​រោងចក្រ​ផលិត​ស្រា Château Miraval ក្នុងប្រទេស​បារាំង​។​a brad pit2 

​ថ្មីៗ​នេះ តួ​សម្ដែង​ក្នុង​ភាពយន្ត Troy លោកប្រែតភិតបានសម្រេច​ចិត្ត​បោះបង់​ការមើល​ថែកូនៗ​របស់ខ្លួន ។​​កូនស្រី​អាយុ ១៨ ឆ្នាំ​របស់ Brad Pitt និង Angelina Jolie បានឃើញ​ការបែកបាក់​គ្រួសារ​ទាំងមូល​ចាប់តាំងពី​តួ​សម្តែង​ក្នុង​រឿង Maleficent បាន​ប្តឹង​លែងលះ​ប្តី​ក្នុង​ឆ្នាំ​២០១៦ ខណៈដែល​កូនចិញ្ចឹម​បីនាក់​របស់​នាង Maddox, Pax Thien និង Zahara បានបង្ហាញ​ទស្សនៈ​របស់​ពួកគេ​យ៉ាងច្បាស់​ដោយ​សុខចិត្ត​នៅ​ខាង​ម្តាយ​ហើយ​មាន​កំហឹង​ចំពោះ Brad Pitt ចំណែកឯ​កូនបង្កើត​ដំបូង​របស់ Jolie Pitt បែរ​ចង់​ឲ្យ​គ្រួសារ​ដូច​ពីមុន​។​

​ប្រភព​ដដែល​បាន​បន្តថា “Shiloh គ្រាន់តែ​ចង់​ឲ្យ​គ្រួសារ​នាង​មាន​ភាព​ពេញលេញ និង​មាន​សុភមង្គល នាង​ស្រឡាញ់​ឪពុកម្តាយ​ទាំងសងខាង នាង​យល់ថា​អ្វីៗ​មិន​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​ក្តី​ស្រមៃ​របស់ Shiloh គឺ​ចង់​ឲ្យ​ឪពុកម្តាយ​នាង​ជា​មិត្ត​នឹង​គ្នា​ជាជាង​ពេលបច្ចុប្បន្ន​”​។​​បុគ្គល​ម្នាក់នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា Shiloh មិនអាច​ងាក​មករក Brad Pitt វិញ​ទេ ព្រោះ​អារម្មណ៍​កូនប្រុស​បង្កើត​របស់​នា​ង​ចំពោះ​ឪពុក​គឺ​ខុសគ្នា​។ យោងតាម​លោក InTouch កូនស្រី​ច្បង​របស់​តារា​សម្តែង​រូបនេះ​គ្រោង​នឹង​រស់នៅ​ជាមួយ​ឪពុក​របស់​នាង​នៅពេល​នាង​មាន​អាយុ ១៨ ឆ្នាំ​នៅក្នុង​ខែឧសភា​។​

Shiloh តែងតែ​ស្រលាញ់ និង​ជា​កូនស្រី​តូច​របស់ Pitt​។ បច្ចុប្បន្ន​នាង​ស្រលាញ់​សិល្បៈ និង​ស្ថាបត្យកម្ម ដែលជា​អ្វីដែល​នាង​ទទួលបាន​ពី​ឪពុក​របស់​នាង​។ ពួកគេ​មាន​ទំនាក់ទំនង​ពិសេស ចូលចិត្ត​និយាយ​អំពី​បរិស្ថាន ភាពយន្ត​បុរាណ និង​សៀវភៅ​។​​សេចក្តីថ្លែងការណ៍​ថ្មី​របស់ Shiloh និង​បំណង​របស់​នាង​ក្នុងការ​ចាកចេញ​ទៅ​រស់​នៅ​ជាមួយ​ឪពុក​បង្កើត​នៅពេល​នាង​មាន​អាយុ ១៨ ឆ្នាំ គឺជា​ទង្វើ​ប្រឆាំងនឹង​កូនចិញ្ចឹម​។ ចំណែក Angelina Jolie មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ ពេល​ឮថា​កូនស្រី​ចង់​រស់នៅ​ជាមួយ Brad Pitt ប៉ុន្តែ​នៅតែ​គោរព​ការសម្រេចចិត្ត​របស់​កូន​។​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទង្វើ​មួយ​ប្រឆាំងនឹង Pax Thien, Maddox និង Zahara កូនៗ​ដែលមាន​កំហឹង​ចំពោះ Brad Pitt កន្លងមក​។​

​ប្រភព​បាន​បន្ថែមថា “Shiloh មាន​អាយុ ១៨ ឆ្នាំ​ក្នុង​ខែឧសភា ហើយ​អាច​សម្រេចចិត្ត​ដោយ​ខ្លួនឯងបាន​។ នាង​មិន​ពេញចិត្ត​នឹង​វិធី​ដែល​ម្តាយ និង​បងប្អូន​បង្កើត​របស់​នា​ង​ប្រព្រឹត្ត​ចំពោះ​ឪពុក​របស់​នាង​។ នាង​ចង់​ផ្លាស់ប្តូរ​អ្វីៗ​” ។ ក្នុងចំណោម​កូនច្បង​ទាំង​បួន​នាក់ ដែល​ដឹង​ច្បាស់​ពី​ជម្លោះ​ផ្លូវច្បាប់​រវាង​ឪពុកម្តាយ​មានតែ​កូនស្រី​បង្កើត Shiloh ដែលមាន​ចិត្ត​អាណិត Brad Pitt​។ នាង​ថែមទាំង​ជា​អ្នក​ដែល​ព្យាយាម​ដាស់តឿន​បងប្អូន​ប្រុស​ស្រី​របស់​នាង​ឲ្យ​និយាយ​ជាមួយ​ឪពុក​របស់​ពួកគេ​។​​ទន្ទឹមនឹង​នេះដែរ បងប្អូន​បង្កើត​របស់ Shiloh គឺ​ប្រឆាំងនឹង Brad Pitt ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​។ បងប្រុស​ច្បង Maddox បាន​និយាយថា គាត់​ត្រូវបាន​ឪពុក​បង្កើត​របស់គាត់​ធ្វើបាប (​ក្រោយមក Brad Pitt ត្រូវបាន​លើកលែងទោស​) កូនស្រី​របស់គាត់ Zahara បាន​ទម្លាក់​នាមត្រកូល​របស់​ឪពុក​នាង ខណៈដែល Pax Thien បាន​ហៅ​ឪពុក​របស់គាត់​ថា មនុស្ស​តិរច្ឆាន​លំដាប់​ពិភពលោក​៕a brad pit a brad pit1 

​