» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12104 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118386 នាក់

ស្នងការ​នគរបាល​រាជធានី ស្នើ​ឲ្យ​ស្ត្រី​ម្នាក់​ចូលខ្លួន​បំភ្លឺ​ពាក់ព័ន្ធ​ការផាកពិន័យ​របស់​ប៉ូលីស​ចរាចរ​ណ៍ហើយ​តាម​ញ៉ែ​ទៀត​


​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៦ កុម្ភៈ​នេះតាមរយៈហ្វេសប៊ុកបានស្នើ​ឲ្យ​ស្ត្រី​ឈ្មោះ គង់ ម៉ូ​លីកា ដែល​បាន​សរសេរ​ខ្លឹមសារ​បង្ហោះ​ចែកចាយ​នៅតាម​បណ្ដាញ​សង្ក​ម​ពាក់ព័ន្ធ​នឹង​ការផាកពិន័យ​របស់​ន​គ​របាល​ចរាចរណ៍ និង​ជន​ស៊ីវិល​នៅ​ចំណុច​ភ្លើងស្តុប​ក្តាន់​ពីរ ខណ្ឌដូនពេញ ខណៈ​សមត្ថកិច្ច​ជំនាញ​បាន​កោះហៅ​មន្ត្រីនគរបាល​ចរាចរ​ណ៍ និង​ជន​ស៊ីវិល ដែល​រង​ការចោទប្រកាន់​ឲ្យ​ចូលខ្លួន​បំភ្លឺ​រួចហើយ​។​a molika police1 

​សូមបញ្ជាក់ថា ស្ត្រី​ឈ្មោះ គង់ ម៉ូ​លីកា កាលពីពេល​ថ្មី​នេះ​បាន​សរសេរ​សារ​បង្ហោះ​ក្នុង​គ្រុប Telegram ឈ្មោះ សុវត្ថិភាព​ចរាចរណ៍​យើង ពាក់ព័ន្ធ​ទៅនឹង​នគរបាល​ចរាច​រណ៍ និង​ជន​ស៊ីវិល នៅ​ចំណុច​ភ្លើងស្តុប​ក្តាន់​ពីរ ខណ្ឌដូនពេញ បាន​ផាកពិន័យ​យកប្រាក់ បង់​តាម ABA ទៅឱ្យ​ជន​ស៊ីវិល ចំនួន​២០​ដុល្លារ​ពី​គាត់ ខណៈ​គាត់​ជូន​ម្តាយ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ដែលមាន​ខ្លឹមសារ​ថា​៖​នាង​ខ្ញុំ​ឈ្មោះ ម៉ូ​លីកា​​សូម​ប្តឹងទៅ​លោកពូ ៗ មេ ប៉ូលីស ក្រសួងមហាផ្ទៃ លោកពូ អភិ​សន្តិ​បណ្ឌិត ស សុខា និង លោក​អ៊ុំ ជួន ណា​រិន្ទ ដែលជា​ស្នងការ​រាជធានី​ភ្នំពេញ​​ម្សិលមិញ​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី ១ ខែ កុ​ម្ភះ ឆ្នាំ ២០២៤​វេលា​ម៉ោង 2:00pm​រសៀល​
​នាង​ខ្ញុំ​បានចេញ​ពីរ​ផ្ទះ​នៅ​ស្ទឹងមានជ័យ​ដែល​នាង​ខ្ញុំ​បើកឡាន​ជូន​ម្តាយ​ទៅ​ពេទ្យ​បន្ទាន់ ដោយសារ​ម្តាយ ថប់​ដ​ណ្ហើ​ម ដោយសារ​គាត់​មាន​ជំងឺ​បេះដូង ញុំ​ា​អត់​ទៀងទាត់​ក៏បាន​ធ្វើទុក្ខ​គាត់​ខ្លាំង​។​

​នុះ​មកដល់​ចំ​ណុង ស្តុ​ប ក្តាន់ នៅវេលា​ម៉ោង 2:53pm​រសៀល នាង​ខ្ញុំ​ឃើញ​ស្ត​ប់​ពណ៌​លោត​ហើយ ឡាន​ខ្ញុំ​ជ្រុង ក៏បាន​ឈប់ គោរព​ច្បាប់​មិន​ទៅមុខទៀត​ទេ ខ្ញុំ​ឈប់​លើ​គំនូស សរ ហើយ​ពេល​ភ្លើង​លោត​បៃតង ខ្ញុំ​ក៏​ទៅមុខ​ទៅមុខទៀត​ឆ្លងកាត់​ចូល​ផ្លូវ​បឹងកក់ ពេលនោះ​មាន ប៉ូលីស គ្នា ៣​នាក់ មាន​គ្នា​២​នាក់​ចុះមក​ចាប់​ឡាន​នាង​ខ្ញុំ ហើយ បាន​អញ្ជើញ​នាង​ខ្ញុំ​ចុះ ខ្ញុំ​សួរថា​ពូ​ចាប់ តើ​ខ្ញុំ​ខុស​អី​?​គាត់​ថា មី​អូន​ឯង​មិនបាច់​និយាយ​ច្រើន​ទេ ចុះទៅ​ដឹង​ហើយ​​នាង​ខ្ញុំ​ថា ពូ ខ្ញុំ​ប្រញាប់​ជូន​ម្តាយ​ទៅ​ពេទ្យ គាត់​ថប់​ដ​ណ្ហើ​ម​​តែ​ពួកគាត់​អត់​ព្រម​ទេ ហើយ​និយាយថា ហែង​ចុះ​សិន​បើ​គាត់​ដក​ចង្ការ​មាន់​ចាំ​អា​ញ​ហៅ​ឡានពេទ្យ​ដឹង​ទៅ​ពេទ្យ
​ពេល​ខ្ញុំ​ទៅ​ជួ​បពូ​ប៉ូលីស​ម្នាក់ទៀត​នៅ​អង្គុយ​ក្បែរ​ម៉ូតូ​គាត់​សុំ​ត្រួត​ពិ​ន្យិ​ប័ណ្ណបើកបរ។

ពេលនោះ​ខ្ញុំ​អោយ​គាត់​មើល​ហើយ​គាត់​ថា ចុះ​ឯណា វិ​ញ្ញា​ប័ត្រ ឆៀក និង កាត​គ្រី គាត់​ថា​ឡាន​មី​អូន​ឯង ផុត ឆៀក​ហើយ ចឹ​ង មាត្រ ៨០ គេ​ពិន័យ ឆៀក ២០​ម៉ឺន្​មួយទៀត។ ឈប់​លើ​គំនូស 15 ម៉ឺន ទៀត​។​ខ្ញុំ​ថា​ពូ ខ្ញុំ​សុំ​ជូន​ពូ 20 $ ទៅបាន​ហើយ ព្រោះ​ប្រញាប់​ម្តាយ​ទៅ​ពេទ្យ គាត់​បើ​ប្រញាប់ បង់ គំនូស​ជាក់ស្តែង​ទៅ បញ្ចុះ​តំលៃ​អោយ សល់ ២៥ មុ​ឺ​ន រៀល​​ចុងក្រោយ​គាត់​ថាបើ​អត់លុយ​យក​ឡាន​ទៅ​ទុកចោល​នៅ​ខណ្ឌ​សិន ខ្ញុំ​សួរ​ខណ្ណ នៅឯណា​គាត់​ថា​នៅ​ដូនពេញ​។​ខ្ញុំ​ថា​ឥឡូវ​ពូ​យក​ន្មា​ន​តែ​មានតែ​គង់ 17​មុ​ឺ​ន រៀល​ទេ​។​គាត់ ថា​ទៅ​ជួប​មេ​គាត់​ដែល​ពាក់ សុ​ី​វិល​ទៅ​​ពេល​ទៅ​ជួប បង​ជន​សុ​ី​វិល​នោះ​គាត់​គាត់​បាញ់ ABA មក ហើយ យក 20$ ទៅអោយ​កូនចៅ​គាត់​មិញ​ទៅ គាត់​អង្គុយ​ជិត​ម៉ូតូ ខ្ញុំ​មើល​ឈ្មោះ​ព្រិលៗ ឈ្មោះ ខៀ សុខ​ឡាយ​​នាង​ខ្ញុំ​សួរ គាត់​ថា ចុះ​ឯណា​ប័ណ្ណ​ផាក​?។គាត់​ថាបើ​ចង់បាន​យក​ឡាន​ទៅ​ខណ្ឌ​សិន រឺ យកទៅ ក្រោយ​វាំង?​ហើយ​ជន​ស៊ី​វិល​នេះ ឆ្លៀត​យកលុយ​ខ្ញុំ​ហើយ​សុំ​លេខ​មក​ញ៉ែ​នាង​ខ្ញុំ​ទៀត ថោក​ណាស់​។​សូម​សំណូមពរ លោកពូ ជួន ណា​រិន្ទ ណែនាំ​ពួកគាត់​ផង ចេះ​អនុគ្រោះ​ដល់​អ្នកជំងឺ​ក្នុង​ឡាប​ផង​។​a molika police2 a molika police3 a molika police4 a molika police5 a molika police6 a molika police7 a molika police8 


​