» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11903 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118185 នាក់

ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍!

 

ប្រទេសថៃ៖កាលពីថ្ងៃទី១០កញ្ញាឆ្នាំ២០២៦ការិយាល័យស៊ើបអង្កេតកណ្តាល (CIB)ថៃ តាមរយៈនាយកដ្ឋានបង្ក្រាបបទល្មើសរបស់ខ្លួន បានចាប់ខ្លួនអ្នកស្រី ពន់យ៉ាវី អាយុ៤៧ឆ្នាំ ដែលជាស្ត្រីជិតស្និទ្ធរបស់លោកឪឈោត អាយុ៦៦ឆ្នាំ ជាព្រះចៅអធិការវត្តភុថៃសុវណ្ណ ព្រះអារ៉ាមលួង ក្នុងខេត្តអយុធ្យា និងជាអ្នកបង្កើតបន្តោងព្រះនឿដួង (រាសីខ្ពង់ខ្ពស់) ដ៏ល្បីល្បាញក្នុងប្រទេសថៃ។a monk thai1 

ករណីនេះវាផ្តើមចេញពីការស៊ើបអង្កេតដែលរកឃើញពីការកិបកេងប្រាក់របស់វត្តយកមកប្រើជាផលប្រយោជន៍ផ្ទាល់ខ្លួន។ចៅអធិការវត្តនេះ បានផ្តល់ប្រាក់មួយចំនួនទៅឱ្យស្ត្រីជិតស្និទ្ធ ដើម្បីបំប្លែងនិងលាក់បាំងទ្រព្យសម្បត្តិតាមរយៈឈ្មោះអ្នកផ្សេង ចំនួនទឹកប្រាក់លើសពី៩២ លានបាត។

ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរក៏បានរកឃើញឃ្លីបវីដេអូ ជាភស្តុតាងនៃទំនាក់ទំនងផ្លូវភេទមិនសមរម្យរវាងព្រះចៅអធិការ និងស្ត្រីជិតស្និទ្ធនៅក្នុងកុដិបាន ក្លាយជារឿងអាស្រូវដែលទទួលបានការចាប់អារម្មណ៍ក្នុងបណ្តាញសង្គមយ៉ាងច្រើននៅក្នុងប្រទេសថៃ។

អ្នកស្រីប៊ុនយ៉ាវី "អេ" រុងរឿង (Punyawee "Ae" Rungrueang) អាយុ ៤៧ ឆ្នាំ ដែលត្រូវបានរៀបរាប់ថាជាដៃគូរបស់ព្រះសង្ឃវ័យ ៦៦ វស្សាអង្គនេះត្រូវបានចាប់ខ្លួនក្រោមដីកាចាប់ខ្លួនដែលចេញដោយតុលាការព្រហ្មទណ្ឌតំបន់ទី១ ពីបទពុករលួយ និងប្រព្រឹត្តខុសឆ្គង លេខ 30/2569 ចុះថ្ងៃទី ៨ខែកញ្ញា ឆ្នាំ២០២៦ ពីបទជួយគាំទ្រមន្ត្រីរាជការឱ្យកិបកេងប្រាក់រួមបញ្ចូលទាំងការឃុបឃិត និងការលាងលុយកខ្វក់រួមគ្នា។

បន្ទាប់ពីការចាប់ខ្លួន អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេត និងដំណើរការផ្លូវច្បាប់នឹងការស៊ើបអង្កេតបន្ថែមទៀតក្នុងគោលបំណងកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធផ្សេងទៀត។ប៉ូលិសថៃ បានឱ្យដឹងថា អ្នកស៊ើបអង្កេតកំពុងប្រមូលភស្តុតាង និងធ្វើការស៊ើបលើចំណុចចំនួនពីរ។ ទីមួយ គឺទាក់ទងនឹងការចោទប្រកាន់ថា អតីតព្រះសង្ឃវ័យ៦៦ឆ្នាំ ដែលធ្លាប់ជាព្រះចៅអធិការ នៅវត្ត Phutthaisawan ក្នុងក្រុងអយុធ្យា បានបង្វែរមូលនិធិវត្តចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួន ហើយទន្ទឹមគ្នាបានចេញវិញ្ញាបនបត្រទទួលស្គាល់ការបរិច្ចាគនានា ក្រោមឈ្មោះរបស់វត្ត។

រីឯទីពីរ គឺផ្តោតលើការតាមដានប្រភពប្រាក់ ដែលអាចជាប់ពាក់ព័ន្ធនឹងអ្នកសមគំនិតដទៃទៀត។ អ្នកស៊ើបអង្កេតបានរកឃើញកំណត់ត្រាហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងវិញ្ញាបនបត្របរិច្ចាគប្រាក់ វិញ្ញាបនបត្រទាក់ទងនឹងការចេញវត្ថុស័ក្តិសិទ្ធិ និងការបរិច្ចាគសម្រាប់ការងារជួសជុលវត្ត ដោយប្រតិបត្តិការទាំងនេះ សរុបចូលគ្នាទាំងអស់ មានចំនួនសរុបលើសពី ២១៥លានបាត។

ក្រុមអ្នកស៊ើបអង្កេតជឿថា អាចមានភាគីទីបីម្នាក់ឬពីរនាក់ទៀត ជាប់ពាក់ព័ន្ធក្នុងករណីនេះ។ ប៉ុន្តែវាមិនទាន់ត្រូវបានកំណត់ច្បាស់នៅឡើយទេ ថាតើភាគីទីបីដែលសង្ស័យទាំងនោះ ជាឧបាសិកា ឬជាព្រះសង្ឃ ស្របពេលដែលអ្នកស៊ើបអង្កេត កំពុងនៅបន្តប្រមូលភស្តុតាង។ នាយកដ្ឋានបង្ក្រាបឧក្រិដ្ឋកម្មរបស់ប៉ូលិសថៃ ក៏បានបញ្ជូនឯកសារពាក់ព័ន្ធ ទៅកាន់ការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) ដើម្បីពិនិត្យបន្ថែមផងដែរ។

 

​ទាក់ទងបញ្ហានេះនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរ៉ាកុល (Anutin Charnvirakul) កំពុងប្រឈមមុខនឹងការរះគន់យ៉ាងខ្លាំងពីសាធារណជន បន្ទាប់រូបថតចាស់ៗបានលេចឡើងសារជាថ្មី ដែលបង្ហាញពីលោកកំពុងបង្ហាញដោយមោទនភាពនូវបន្តោងព្រះតម្លៃ ៩០,០០០ ដុល្លារអាមេរិក ដែលធ្វើឡើងដោយព្រះសង្ឃមួយអង្គ ដែលបច្ចុប្បន្នកំពុងរងការចោទប្រកាន់ពីបទកេងបន្លំប្រាក់រាប់លានដុល្លារពីវត្ត និងបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យនៅក្នុងទីសក្ការបូជា។

​រូបថតទាំងនោះ ដែលត្រូវបានថតនៅក្នុងខែតុលា ឆ្នាំ២០២៣ បង្ហាញថា លោក អនុទិន — ដែលកាលនោះជានាយករដ្ឋមន្ត្រីស្តីទី — កំពុងបង្ហាញបន្តោងមាស ចតុគាម រាមទេព (Jatukam Ramathep) ដ៏កម្រ ឆ្នាំ២០០៦ ទៅកាន់អ្នកសារព័ត៌មាន ដោយកោតសរសើរថាវាជានិមិត្តរូបនៃ "អំណាចទន់ (soft power)" របស់ថៃ។ បន្តោងព្រះនេះ ផលិតដោយវត្ត ពុទ្ធៃសវ៉ាន់ (Wat Phutthaisawan) ក្នុងខេត្តអយុធ្យា មានតម្លៃប្រហែល ៣ លានបាត (៩០,៧០០ ដុល្លារអាមេរិក)។​ចៅអធិការវត្តនោះ គឺព្រះភិក្ខុ វជិរញាណ វី (Phra Wachirayan Wi) ឬស្គាល់ថា ហ្លួងពូ អាទិចត ធម្មវរោ (Luang Pho Atichot Dhammawaro)ដែលត្រូវបានចាប់ខ្លួន។

​រឿងអាស្រូវនេះឥឡូវនេះបានរីករាលដាលកាន់តែធំ។អគ្គលេខាធិការ AMLO លោក Thepsu Bovornchotidara បានថ្លែងថា ថវិកាទាំងអស់នឹងត្រូវត្រួតពិនិត្យ ដោយកត់សម្គាល់ថា លុយបានហូរចូលតាមរយៈគណនីធនាគារផ្ទាល់ខ្លួនផង និងមូលនិធិផង។ លោកបានបន្តថា វានៅឆាប់រហ័សពេកក្នុងការសន្និដ្ឋានថា តើទ្រព្យសម្បត្តិរាប់រយលានបាតតំណាងឱ្យ «ដើមទុនប្រផេះ» ដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ឬយ៉ាងណា។

​ទំនាក់ទំនងរបស់លោក អានុទិន (Anutin) ជាមួយព្រះសង្ឃដែលអាម៉ាស់រូបនេះ បានចោទជាសំណួរធ្ងន់ធ្ងរអំពីការវិនិច្ឆ័យរបស់លោក។ នាយករដ្ឋមន្ត្រីថៃមិនទាន់បានធ្វើការអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ប៉ុន្តែប្រជាជនថៃកំពុងសួរថា៖ តើរឿងនេះឆ្លុះបញ្ចាំងអ្វីខ្លះអំពីការវិនិច្ឆ័យរបស់អ្នកដឹកនាំប្រទេស?

​ស្រ្តីដែលស្ថិតនៅចំកណ្តាលនៃរឿងអាស្រូវនេះ មិនទាន់បានឆ្លើយតបជាសាធារណៈនៅឡើយទេ ប៉ុន្តែតួនាទីរបស់នាងជាដៃគូរបស់ព្រះសង្ឃ បានទាក់ទាញការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពុទ្ធសាសនិក ដែលមើលឃើញថានាងជាអ្នកសមគំនិតក្នុងការប្រមាថដល់ស្ថាប័នដ៏ពិសិដ្ឋ។ (ប្រភពកាសែតថៃ)a monk thai2 a monk thai4 a monk thai5 a monk thai6 a monk thai7