» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12108 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118390 នាក់

ម្តាយ តារាចម្រៀង វី ឌី​ណែ​ត ទទួលមរណៈភាព​ហើយ​បន្ទាប់ពី​ផ្ទុក​កូ​វីត​


​ភ្នំពេញ​៖ លោក​ស្រី នួន សុ​ផាន្មីម្តាយបង្កើត​របស់​តារាចម្រៀង វី ឌី​ណែ​ត ទទួលមរណៈភាព​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ​បន្ទាប់ពី​ម្តាយ​នាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​បានធ្វើ​ឲ្យ​អ្នកសិល្បៈ​ដែល​ជិតដិត​នឹង​ក្រុមគ្រួសារ​លោក ហួរ ឡា​វី និង​កញ្ញា វី ឌី​ណែ​ត ជាច្រើន​បាន​ថ្លែង​សារ​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ក្នុងការ​បាត់បង់​ភរិយា និង​ម្តាយ​ជាទី​ស្រលាញ់​នេះ​ផងដែរ​។​a dinet 

​គេ​ចាំបាន​ដែរ​ថា ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​របស់​ម្តាយបង្កើត​តារាចម្រៀង វី ឌី​ណែ​ត គឺ​កើតមានឡើង​ក្រោយពី​លេច​សារ​ជូនពរ​របស់​ក្រុម​សិល្បករ និង​អ្នកគាំទ្រ ពិសេស​ការទម្លាយ​អំពី​អារម្ភ​លំបាក​ចិត្ត​របស់​តារាចម្រៀង​វី​ឌី ណែ​ត ដែល​កំពុង​ប្រឈម​ខណៈ​ម្តាយ​ឈឺ​ធ្ងន់ ហើយ​ប្អូនស្រី​ពៅ​ក៏​ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​នេះ​កាលពី​ថ្ងៃទី​១៧ ខែមីនា​កន្លងទៅ​។​

​កញ្ញា វី ឌី​ណែ​ត ដែល​បាននិងកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ឬ​សណ្ឋាគារ The Great Duke អតីត​អាំងទែរ​កុងទីណង់តាល់​បន្ទាប់ពី​ត្រូវបាន​រកឃើញថា​នាង​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​ខណៈដែល​ម្តាយ​នាង​ក៏ត្រូវ​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​នេះ​នៅ​ថ្ងៃ​បន្ទាប់​។ ប្អូនស្រី​ពៅ​របស់​នាង​ក៏ត្រូវ​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​កាលពី​ថ្ងៃទី​១៧ ខែមីនា​កន្លងទៅ​ផងដែរ ហើយ​ពួកគេ​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីតាំង​ផ្សេងៗ​ពីគ្នា​។​

​សូមបញ្ជាក់ថា​, លោក ហួរ ឡា​វី បាន​បង្ហោះ​សារ​ថា «​អូន​អើយ​សូម​អូន​វិល​ត្រឡប់មកផ្ទះ​វិញ មក​ប្តី​អង្គុយចាំ​មើលផ្លូវ​ប្រពន្ធ​ទាំង​ទឹកភ្នែក តស៊ូ​ឡើង​អូន សាធុ​.​សាធុ​សាធុ​»​។​​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​កូ​វីត​១៩​វិញ ក៏បាន​បង្ហោះ​សារ​ថា «​ចូលរួម​រំលែក​ទុក្ខ​ផង​ប្អូនស្រី​អើយ​។ អ្នក​ម្តាយ​របស់​ប្អូនស្រី Vy DyNeth HM បាន​លាចាក​លោក​ហើយ​»​។​

លោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​មិនបាន​បញ្ជាក់ថា​តើ​អ្នកជំងឺ​ដែល​ស្លាប់​នោះ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ឬ​យ៉ាងណា​នោះទេ តែ​លោកស្រី​បាន​មានប្រសាសន៍ថា អ្នកជំងឺ​ដែល​ស្លាប់​នោះ​មានឈ្មោះ ងឿ​ន សុថា​នី ភេទ​ស្រី អាយុ​៦២​ឆ្នាំមាន​តេស្ត​វិជ្ជមាន​កូ​វីដ​១៩​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២១ ហើយ​ត្រូវបាន​ប​ញ្ជួ​ន​មក​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​នៅ​ថ្ងែ​១៧​ខែមីនា​ឆ្នា​២០២១ ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ហត់​ខ្លាំង និង​ខ្វះ​អ៊ុក​ស៊ី​ហ្សែ​ន ។ ជាងនេះទៀត​អ្នកជំងឺ​មាន​ជំងឺ​ប្រចាំកាយ​ជាច្រើន​ដូចជា​ជំងឺ​ទឹកនោម​ផ្អៃ​ម លើសឈាម និង​ជំងឺ​ធាត់​ខ្លាំង​។​

​លោកជំទាវ​បាន​បន្តទៀតថា អ្នកជំងឺ​មាន​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​និង​ខ្វះ​អ៊ុក​ស៊ី​ហ្សែ​ន​ខ្លាំង មាន​សញ្ញា​ស្លោក​បេះដូង និង​ខ្សោយបេះដូង​ស្រួចស្រាវ​ធ្ងន់ធ្ងរ​។ គ្រូពេទ្យ​បាន​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម VNI មិន​ជោគជ័យ​ត្រូវដាក់​Intubation នៅ​ថ្ងែ​១៧​ខែមីនា​ឆ្នាំ​២០២១​នៅវេលា​ម៉ោង​៩​និង​៤០​នាទី​យប់​។ ក្រោយមក​អ្នកជំងឺ​បាន​ស្លាប់​នៅ​ថ្ងែ​ទី​១៩​ខែមីនា​ឆ្នាំ​២០២១​នេះ​នៅវេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​នៅ​មន្ទីរ​ពេ​

a dinet 
​