» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4101 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123777 នាក់

ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្តរ​កាន់កាប់​លើដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើដី​សហគមន៍ ទៀត​

​ខេត្តក្រចេះ​៖ អាជ្ញា​រដ្ឋបាល​ខេត្តក្រចេះ សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ២៤០​គ្រួសារ​នៅ ក្នុង​ឃុំ​ចំនួន​២​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ បន្តកាន់កាប់​នៅលើ​ដី​ដែល​កំពុង​អាស្រ័យ ផល​ជាក់ស្ដែង ប៉ុន្តែ​មិន​ឲ្យ​កាប់​រុករាន​លើដី​សហគមន៍​បន្តទៀត​នោះទេ​។a okreang land1 

​ការសម្រេច​របស់​អាជ្ញា​ធរ​ដែល​អនុញ្ញាត​ឲ្យ ប្រជាពលរដ្ឋ​បន្តកាន់កាប់​នៅលើ​ដី​ដែល​កំពុង តែ​អាស្រ័យ​ផល​សព្វថ្ងៃនេះ ក្រោយពី​ប្រជាពលរដ្ឋ​២៤០ នាក់ មកពី​ឃុំ​ស្រែ​ជិះ និង​ឃុំ រលួស​មានជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ បាន​កៀរគរ​ប្រមូលផ្តុំ​គ្នា​តវ៉ា​លើដី​សហគមន៍​ព្រៃឈើ​រលួស​ដែល​ស្ថិតនៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត ក្រចេះ កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០២៣​កន្លងទៅ​ថ្មីៗ​នេះ ក្រោយពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រលួស កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​លើដី​សហគមន៍​ព្រៃឈើ​នេះ​។

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ គណៈកម្មាធិការ​គ្រប់ គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត និង​ស្រុក បាន​ចុះទៅ​សម្របសម្រួល​ដោះស្រាយ នៅ​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២៤​នេះ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ ថ្នាក់​ខេត្ត សម្រេច​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​និង​អាស្រ័យ​ផល​បន្តកាន់កាប់​និង​អាស្រ័យ​ផល​ជាធម្មតា​។

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត​ក៏បាន​បញ្ជាក់​ទៅដល់​ប្រជាពលរដ្ឋ​ថា​ចំពោះ​ដីព្រៃ​ដែល​បងប្អូន​ប្រជាពលរដ្ឋ កំពុង​កាប់​រើ​រាន ទន្ទ្រាន និង​ដាំ​បង្គោលរបង​ហ៊ុំព័ទ្ធ ដោយ​មិនមាន​ការប្រើប្រាស់​និង​ដាំ​ដុះ​ដំណាំ​ជាក់ស្តែង​ត្រូវ​រុះរើ​បង្គោល របង​ដោយ​ស្ម័គ្រចិត្ត បងប្អូន​ប្រជា​ពល រដ្ឋ​បាន​យល់ព្រម​រុះរើ​បង្គោល របង​ដោយ​ស្ម័គ្រចិត្ត និង​ប្រគល់​ដី​នេះ​ជូន​គណៈ​ក​ម្មា ធិ​ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​គ្រប់គ្រង​វិញ​។a okreang land2 a okreang land3 a okreang 

 

​