» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5025 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100792 នាក់

ទារក​ទើប​កើត​ត្រូវបាន​ម្តាយ​យកមក​បោះចោល​ក្នុង​ចំការ​ដំឡូង​ត្រូវបាន​សង្គ្រោះ​


​ប៉ៃលិន​៖ ទារក​តូច​ម្នាក់​ទម្ងន់​២.៧​គីឡូក្រាម សម្បុរ​សណ្តែកបាយ ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដើរទៅ​កាប់​ផ្លែ​ចេក​ក្បែរ​ចំការ ប្រទះឃើញ ដេក​គ្រប​ស្លឹក​ដំឡូង​ពីលើ មាន​ទាំង​ឈាម​ហូរ​ចេញពី​ផ្ចិត តែ​ឃើញ​នៅមាន​ដង្ហើម កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៤ ស្ថិតនៅ​ចំណុច​ចំការ​ដំឡូង​មី ក្នុងភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ក៏​ជួយសង្គ្រោះ​និង​រាយការណ៍​ប្រាប់​អ្នកជិតខាង​ឱ្យ​រាយការណ៍​ជូន​មេភូមិ និង​សមត្ថកិច្ច​នគរបាល​ឱ្យ​ចុះ​ពិនិត្យ​ភ្លាមៗ​។a child abonden2 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ អ្នក​ដែល​ប្រទះឃើញ​ទារក​មាន ឈ្មោះ គុម ស្រី​លីន ភេទ​ស្រី រស់នៅក្នុង​ភូមិ​ខាងលើ​។ ក្រោយពី​ប្រទះឃើញ ដោយសារតែ​នាង​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត ក៏​ប្រគល់ឱ្យ ទៅ​មេការ​ស្តង់​ដំឡូង​មី​ម្នាក់ ឈ្មោះ វ៉ិ​ត សុខលី អាយុ​៣៤​ឆ្នាំ ប្រពន្ធ ឈ្មោះ ទិ​ត្យ ឆ​វ័​ន្ត អាយុ​៣១​ឆ្នាំ មានកូន​ស្រី​២​នាក់ កូន​ទី​១. អាយុ​៨​ឆ្នាំ កូន​ទី​២. អាយុ​៦​ឆ្នាំ ជា​មេការ​ស្តង់​ដំឡូង​មី​។ រីឯ​ទារក​ដែល​ទើប​សុំ​ពី​ស្ត្រី​ដែល​រើស​បាន ត្រូវបាន​ពួកគេ​ដាក់ឈ្មោះ ថា លី សុខ​សំណាង​។


​ប្រភព​បន្តទៀតថា ក្រោយពី​រើស​បាន​ប្រទះឃើញ​ទារក​ដ៏​កំសត់​ខាងលើ រួចមក ដោយសារតែ​ជីវភាព​កូន​របស់គាត់​មានការ​ខ្វះខាត និង​មានកូន​ច្រើន ទើប​ប្រគល់​ឱ្យទៅ​មេការ​ស្តង់​ដំឡូង​មី​ខាងលើ​យកទៅ​ចិញ្ចឹម​ធ្វើជា​កូនបង្កើត​របស់ខ្លួន​តែម្តង​។​បើតាម​ការរៀបរាប់​ពី​មេការ​ស្តង់​ដំឡូង​មី​ម្នាក់ ឈ្មោះ វ៉ិ​ត សុខលី អាយុ​៣៤​ឆ្នាំ ប្រពន្ធ ឈ្មោះ ទិ​ត្យ ឆ​វ័​ន្ត អាយុ​៣១​ឆ្នាំ មានកូន​ស្រី​២​នាក់​ក្នុងបន្ទុក​បានឱ្យដឹងថា ៖ មូល​ហេតុដែល​ពួកគាត់​សុំ​ទារក​ដែល​ទើបនឹង​រើស​បាន​យកទៅ​ចិញ្ចើម​ធ្វើជា​កូនបង្កើត ព្រោះតែ​គ្រួសារ​របស់​ពួកគាត់​មានតែ​កូនស្រី​។ ដូច្នេះ ចង់បាន​កូនប្រុស​ម្នាក់​ទៀត​ឱ្យបាន​បីនាក់​។ ហើយ​ពួកគាត់​សន្យាថា នឹង​មើលថែរក្សា​ទារក​ខាងលើ​ឱ្យបាន​ល្អ ក្លាយទៅជា​កូន​របស់ខ្លួន ដោយ​យកទៅ​ចុះ​សំបុត្រកំណើត និង​បញ្ចូល​ក្នុង​សៀវភៅ​គ្រួសារ​។

​ចំណែក​អ្នកភូមិ បាន​រៀប​រាប់ទាំង​ការអាណិតអាសូរ​ដល់​ទារក​ខាងលើ​ថា ៖ មិនគួរណា​ម្តាយ​មានចិត្ត​ដាច់​បែបនេះ ដោយ​យក​កូនបង្កើត​របស់ខ្លួន​ទៅ​បោះចោល​នៅក្នុង​ព្រៃ​ចំការ​ដំឡូង​មី​។ នេះ​សំណាង​ហើយ ដែលមាន​អ្នក​ប្រទះឃើញ ទាន់ពេល បើសិនជា​ឆ្កែ​អ្នកភូមិ​ឃើញ​អាច​នឹង​ហែក​ខ្ទេចខ្ទី​គ្មាន​សល់​នោះទេ​។ បើតាម​ពួកគាត់​សន្និដ្ឋាន ស្ត្រី​ដែល​ហ៊ាន​បោះ​កូន​របស់ខ្លួន​ចោល​នេះ មិនមែនជា​អ្នកភូមិ​របស់​ពួកគាត់​ឡើយ គឺ​អាចជា​ស្ត្រី​អ្នកដំណើរ​មកពី​ឆ្ងាយ ដោយសារតែ​ភាពខ្វះខាត ឬ​ក្រីក្រ ហើយក៏​អាចជា​ស្ត្រី​ដែល​ខឹង​នឹង​ប្តី​រត់ចោល ទើប​ដាច់ចិត្ត​បោះ​កូនប្រុស​របស់ខ្លួន​ចោល​ដោយ​គ្មាន​សោកស្តាយ​អ្វី បន្តិច​នោះឡើយ​៕a child abonden a child abonden1 a child abonden4 
​