» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5133 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100900 នាក់

គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !!

 

ស្ទឹងត្រែង៖សមត្កកិច្ចខេត្តស្ទឹងត្រែងបានឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន3នាក់ ស្ថិតចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ 034/1 ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យពាក់និងការនាំចូលគ្រឿងញៀនជាង៤គីឡូក្រាម។a drug lao 

 

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ 23 ខែកុម្ភៈ ឆ្នាំ​ 2026 កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​ លោក​ ឧត្តមសេនីយ៍ទោ សារី បុត្រ​សត្យា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ 034/1 ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង។

កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 3នាក់ រួម​មាន :1/- ឈ្មោះ ខឿន ឡុំ ភេទ​ប្រុស អាយុ 38 ឆ្នាំ (​កសិករ រស់នៅ​ខេត្តស្ទឹងត្រែង​)​ ។2/- ឈ្មោះ នៅ វិ​សិទ្ធ ភេទ​ប្រុស អាយុ ឆ្នាំ (​ជាង​រថយន្ត រស់នៅ​ខេត្តក្រចេះ​)​ ។៣/- ឈ្មោះ ញឹ​ម សុខា ភេទ​ប្រុស អាយុ 32 ឆ្នាំ (​បុគ្គលិក​លាង​ឡាន រស់នៅ​ខេត្តក្រចេះ​)​ ។

ចំពោះ​វត្ថុ​តាង ដែល​ដកហូត​ដកហូត​រួម​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន 5 ដុំ ស្មើនឹង​ទម្ងន់​សរុប 4 គីឡូក្រាម និង 932,99 ក្រាម​ ។ រថយន្តម៉ាកឡិចស៊ិស៣៣០ មួយគ្រឿង និង​ ម៉ូតូ (Wave) មួយគ្រឿង, ទូរស័ព្ទ​ដៃ​ចំនួន 4គ្រឿង ។

តាម​ការ​ស្រាវជ្រាវ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង 3នាក់ គឺ​ ឈ្មោះ នៅ វិ​សិទ្ធ គឺជា​មុខសញ្ញា​គ្រោះថ្នាក់​ដែល​មាន​ដីកាចាប់ខ្លួន​ចំនួន 3 រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន (​ដីកា​ពី​សាលាដំបូង​ខេត្តក្រចេះ ចំនួន 2 និង​សាលាដំបូង​ខេត្តមណ្ឌលគិរី ចំនួន 1) ។a drug lao1 a drug lao2