» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3904 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099671 នាក់

បង្ក្រាប​ករណី​ចាប់ជំរិត ជនជាតិ​ចិន ទារប្រាក់​១​លាន​ដុល្លារ​ចាប់បាន ជនដៃដល់​២​នាក់

 (​ព្រះ​សី​ហន​៖ នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៦៖០០​នាទី​ព្រឹក មាន​ប្រជាពលរដ្ឋ​បាន​ប្តឹង​រាយការណ៍​មក​ថា នៅ​ចំណុច ម្តុំ​ពយ​កំ​ពេញ​ចាស់ ស្ថិតក្នុង​ក្រុមទី​១ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ក្រុម​សង្ស័យ​មាន​គ្នា​២​នាក់ ជា​ជន​ជាតិចិន បានធ្វើ​សកម្មភាព​ចាប់ជំរិត បុរស​ជនជាតិ​ចិន ១​នាក់ ចូលក្នុង​រថយន្ត​ទារប្រាក់​១​លាន​ដុល្លារ ដោយ​ជន​ដៃ​មាន​គ្នា​ដល់​២​នាក់ ។a china kida

ករណី​យ៍​នេះ​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​អត្តសញ្ញាណ​រថយន្ត ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ភ្លាមនោះ​កម្លាំង​ជំនាញ បានធ្វើការ​ជិះ​ដេញតាម​រថយន្ត​របស់​ជនសង្ស័យ លុះដល់​ចំណុច ស្ថានីយ៍​ប្រេង សូ​គី​មិច ផ្សារលើ ស្ថិតក្នុង ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រថយន្តរ​បស់ជនស​ង្ស័​យ​បាន​បើក​ទៅបុក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​កំពុង​បើកប​រ បណ្តាល​ឲ្យ​រងរបួស​បុរស​ម្នាក់​។ រថយន្តរ​បស់ជនស​ង្ស័​យ​បាន​បន្ត​បើក​រត់គេចខ្លួន​ទៀត លុះដល់​ចំណុច មុខ​ផ្សារលើ ស្ថិតក្នុង ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ រថយន្តរ​បស់ជនស​ង្ស័​យ បាន​បន្ត​បុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក Lexus 570 ពណ៌​ស បណ្តាល​ឲ្យ​ខូចខាត​គូថ​រថយន្ត ហើយ​កម្លាំង​សមត្ថកិច្ច ធ្វើការ​ស្ទាក់​រថយន្តរ​បស់ជនស​ង្ស័​យ​បាន​។​

ជនសង្ស័យ​២​នាក់​បាន​ចុះ​ពី​រថយន្ត រត់គេចខ្លួន​ចែកផ្លូវ​គ្នា ដោយមាន​១​នាក់​សៀត​អាវុធខ្លី​១​ដើម នៅ​ចង្កេះ​រត់​ចូលក្នុង​ផ្សារ និង​១​នាក់​ទៀត​ក្នុង​ដៃ​មាន​កាន់​កូនកាំបិត​ចុង​ស្រួច​១​ដើម រត់​ទៅតាម​ផ្លូវ​គៀន​ផ្សារ ពេលនោះ កម្លាំង​សមត្ថកិច្ច បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង រហូត​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់​ដែលមាន​អាវុធខ្លី ចំណែក​ជនសង្ស័យ​១​នាក់​ទៀត ដែល​កាន់​កូនកាំបិត​ចុង​ស្រួច បាន​យក​កូនកាំបិត​ចុង​ស្រួច​មក​ដេញ​ចាក់​លើ​សមត្ថកិច្ច​។​​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច បានធ្វើការ​ផ្ទុះអាវុធ​២​គ្រាប់​ទៅលើ​ដី​ដើម្បី​គំរាម​ជនសង្ស័យ តែ​គ្រាប់​បាន​ផ្លាត​ទៅ​ចំ​នឹង​ជើង​ខាងឆ្វេង​របស់​ជនសង្ស័យ បន្ទាប់មក កម្លាំង​សមត្ថកិច្ច បាន​នាំ​ជនរងគ្រោះ ១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន (​រងរបួស​ក​ធ្ងន់ធ្ងរ​) និង​ជនសង្ស័យ​១​នាក់ ភេទ​ប្រុស ជន​ជាត​ចិន (​រងរបួស​ជើង​) ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ព្យាបាល​របួស ។​

​ជនរងគ្រោះ​ចំនួន ០១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រងរបួស ក ធ្ងន់ធ្ងរ​។​សម្ភារ​វត្ថុតាង​ចាប់​យកបាន​៖ -​រថយន្ត ១​គ្រឿង ម៉ាក Mercedes C300 ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា KLK.9898 ។ (​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​), -​អាវុធខ្លី ១​ដើម ម៉ាក K59 ពណ៌​ខ្មៅ លេខ​សម្គាល់​គ្មាន (​បង់ ១ មាន ៣​គ្រាប់​), (​អាវុធ​ធ្វើ​សកម្មភាព​ភ្ជុង​ជនរងគ្រោះ​), -​កូនកាំបិត​ចុង​ស្រួច ០១​ដើម (​មាន​ប្រឡាក់​ឈាម​របស់​ជនរងគ្រោះ​), -​ទូរស័ព្ទដៃ ២​គ្រឿង​, -​លិខិតឆ្លងដែន ២​ក្បាល​, -​កាត​រឹង ២​សន្លឹក​, -​កាបូប​ក្រវាត់​ចង្កេះ ១, -​នាឡិកាដៃ ២​គ្រឿង​, -​ខ្សែ ១​ខ្សែ​។​​ករណីនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​សួរនាំ​ជនសង្ស័យ​៕a china kida1 a china kida2 

​