
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5172 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100939 នាក់
ឧត្តរមានជ័យ៖ ទីអារាម ព្រះពុទ្ធបដិមារ និងទីសក្ការៈបូជានានា នៅវត្តតាមាន់សែនជ័យរងការការបាញ់កម្ទេចដោយគ្រាប់កាំភ្លើងទាហ៊ានថៃ។សកម្មភាពបាញ់ប្រហារនេះបានធ្វើតាអាចារ្យម្នាក់ទទយលមរណៈភាពនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។
វត្តតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពោលគឺនៅជាប់នឹងជើងភ្នំដងរែកជាទីកន្លែងគោរពបូជា និងប្រណិប័តន៍ធម៌យ៉ាងខ្ជាប់ខ្ជួនរបស់ប្រជាពុទ្ធបរិស័ទនៅក្នុងតំបន់នោះ។លោកតាអាចារ្យ ដែលស្លាប់បាត់បង់ជីវិតដោយសារសង្គ្រាមនេះមានឈ្មោះ ជី ឃាង ហៅលោកតាសក់សអាយុជាង៧០ឆ្នាំ។ សពលោកតាបានស្លាប់ក្រោមគំនរអាស្រមបាក់បែក ហើយទើបល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ យោធាបានចូលទៅដឹកសពរបស់លោកតា មកធ្វើបុណ្យតាមប្រពៃណីនៅរសៀលថ្ងៃទី២៥កក្កដាបន្ទាំប់ពីមានការ ស្ងាត់ការបាញ់ផ្លោងកាំភ្លើងធំពីយោធាថៃ ។
ក្រៅពីបាញ់ចូលបំផ្លាញវត្តអារាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឥ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋ, ភ្នាក់ងារទេសចរណ៍, ឆ្មាំប្រាសាទ សន្តិសុខសណ្តាប់ធ្នាប់ និងអ្នកទេសចរណ៍ជាច្រើននាក់ កំពុងជាប់នៅក្នុងប្រាសាទព្រះវិហារ ដោយសារការវាយប្រហាររបស់យោធាថៃ នៅក្នុងតំបន់ប្រាសាទព្រះវិហារ។
អ្នកជាប់នៅលើប្រាសាទព្រះវិហារនេះ មានទាំងកុមារតូច ដែលនៅជាមួយម្តាយរបស់គេផងដែរ ដែលមើលទៅគួរអាណិតអាសូរយ៉ាងខ្លាំង។ក្រៅពីបាញ់លើប្រសាទដែលជាសម្បត្តិបេតិគភណ្ឌពិភពលោកការវាយប្រហារដោយបាញ់ផ្លោងនិងយន្តហោះក៏បានប៉ះពាល់សាលារៀនផងដែរ។ជាក់ស្តែងដើម្ពិសុវត្ថិភាពសាលារៀននៅខេត្តឧត្តរមានជ័យត្រូវបានបិទជាបណ្តោះអាសន្ន។នេះបើតាមប្រភពពីមន្ទីរពត៍មានខេត្ត។
សូមបញ្ជាក់ថា នៅភូមិសាស្ត្រស្រុកបន្ទាយអំពិលនៅតាមជើងភ្នំដងរែក ជាសមរភូមិយ៉ាងក្តៅគគុក ដោយយោធាថៃបានបាញ់កាំភ្លើងធំយ៉ាងខ្លាំងបំផុត។ ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ និងដើមឈើជាច្រើន បានបន្សល់ស្នាមជាច្រើនបន្សល់ពីទម្ងន់គ្រាប់កាំភ្លើងធំរបស់យោធាថៃ៕ការផ្ទុះអាវុធបង្កឡើងដោយយោធាថៃបានបង្កការខូចខាតអាយុជីវិតយោធានិងទ្រព្យសម្បតិជាច្រើនចាប់តាំងពីថ្ងៃទី២៤កក្កដា២០២៥។