
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5175 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100942 នាក់
ព្រះវិហារ៖ បុរសអ្នកបើកត្រាក់ទ័រម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រុវបានក្រុមគ្រួសារបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ ។ចំណែកត្រាក់ទ័របានរងការខូចខាតស្ទើរទាំងស្រុង ដោយសារភ្ជួរចំមីនតោនផ្ទុះនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក លិញ យុត នាយតំណាងអង្គភាពកំចាត់មីនប្រចាំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើកបរត្រាក់ទ័រមានឈ្មោះ វន វុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។នៅមុនពេលកើតហេតុជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីដាំដំឡូង ចៃដន្យបានជាន់មីនតោនបណ្តាលឱ្យផ្ទុះឡើងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ចំណែកត្រាក់ទ័របានរងការខូចខាតស្ទើរទាំងស្រុង។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកធ្វើការសង្គ្រោះនៅមន្ទីរពេទ្យសម្តេចអគ្គមហាសេនាបតីតេហ៊ុន សែន នៅឃុំស្រអែម តែដោយរបួសធ្ងន់ធ្ងរជនរងគ្រោះត្រូវបានបញ្ជូនបន្ត ទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ខាងស៊ីម៉ាក់មិនបានបញ្ជាក់ថាម៊ីនតោននេះជាម៊ីនថ្មីឬក៏ជាំម៊ីនតោនសល់ពីសង្គ្រាមសម័យមុនឬសម័យនេះនោះទេ?ព្រោះបើតាមរូបភាពដូចជាមិនមែនជាចម្ការចាស់ដែលធ្លាប់ដាំដំឡុងហើយនោះទេគឺនៅជាព្រៃរបស់និងមានដើមឈើធំៗនៅឡើយ៕