» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11837 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118119 នាក់

ព្រះ​ធម្ម​វនវាសី ចន្ទ មុនី​ប្រគេន​ទេយ្យវត្ថុ​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែម សិរី សុវណ្ណ​បានមក​វិញ​សុំ​ឲ្យ​ជួយ​បង្កើត​ពុទ្ធិកសិក្សា សម្រាប់​កសាង​ធនធាន​ព្រះសង្ឃ ក្នុង​ព្រះពុទ្ធសាសនា “

​ខេត្តសៀមរាប ៖ ក្នុង​ដំណើរ​និមន្ត​ទៅកាន់​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣ ព្រះអង្គ​ធម្ម​វនវាសី ចន្ទ មុនី និង​សូត្រ​ស្តាំ​ដែលមាន​ពុទ្ធ​បរិ​ស​ទ័​ខ្ទ​ង​ពាន់​នាក់​ទទួល​ស្វាគមន៍​ព្រះអង្គ បាន​និមន្ត​ទៅ​ថ្វាយបង្គំ សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែម សិរី សុវណ្ណ ដល់​កុដិ​ព្រះអង្គ ក្នុង​វត្ត​បូរ​ណ៍ ក្រុង​-​ខេត្តសៀមរាប ។​សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែម សិរី សុវណ្ណ ព្រះ​ថេរ​ដីកា ផ្តាំផ្ញើ​ចំពោះ​ព្រះអង្គ​ធម្ម វនវាសី ចន្ទ មុនី​ថា “​សំខាន់បំផុត​បង្កើត​ពុ​ទ្ធិ​ក​សិក្សា សម្រាប់​កសាង​ធនធាន​ព្រះសង្ឃ ក្នុង​ព្រះពុទ្ធសាសនា “​។a monk sem

​ព្រះអង្គ​ធម្ម​វនវាសី​ចន្ទ​មុនី​ទោះបី​ជាមាន​ពុទ្ធបរិស័ទ​គាំទ្រ​រាប់ម៉ឺន​នាក់​តែ​ព្រះអង្គ​បាន​បំពេញ​នូវ​កាតព្វកិច្ច​ជា​ព្រះ​អនុ​ថេរ​ចូលទៅ​ក្រាបថ្វាយបង្គំ​ព្រះអង្គ​គ្រូ ពិន សែម ដែលជា​ព្រះ​មហាថេរ និង​ជា​ព្រះ​ថេរៈ​ដែលមាន​វស្សា​ចាស់​(​វ័យ​ចំណាស់​)​ដែល​នេះ​ជា​ឥរិយាបថ​ដ៏​ប្រពៃ​សម្រាប់​ឲ្យ​ព្រះ​ភិក្ខុសង្ឃ​គ្រប់​ព្រះអង្គ​យក​គំរូ​តាម​។ ព្រះអង្គ​ធម្ម វនវាសី ចន្ទ​មុនី ពិតជា​ព្រះសង្ឃ​ដែលមាន​គុណធម៌​គួរ​ឲ្យ​គោរព​កោតក្រែង​រអែងចិត្ត​ដោយ​មួយរយៈ​នេះ​ឃើញ​មាន​អ្នកតូច​អ្នកធំ​មន្ត្រី​អ្នកមុខអ្នកការ​ស្កាត់​ពី​នាយ​ដល់​អាយ​ចូល​ក្រាបថ្វាយបង្គំ​ព្រះអង្គ​យ៉ាងច្រើន​ហូរហែ​ដើម្បី​សុំ​សុខ​សុំ​លាភ​សុំ​ជ័យ​ពី​ព្រះអង្គ​ដោយ​កោតសរសើរ​ពី​បុណ្យ​បារមី​របស់​ព្រះអង្គ​មិន​ដាច់​ពី​មាត់​ហើយ​អ្នកខ្លះ​ក៏បាន​ធូរស្បើយ​ពី​ជំងឺ​តម្កាត់​ទាំងឡាយ​ផងដែរ​។

ដោយឡែក​ក្រៅពី​នៅ​វត្ត​បូរ​ណ៍ នៅ​ប្រាសាទអង្គរវត្ត ក៏មាន​ប្រជាពលរដ្ឋ​ជាតិ​និង​អន្តរជាតិ រាប់ម៉ឺន​នាក់ រង់ចាំ​ព្រះអង្គ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣ ដើម្បី​សុំ​ការ​ប្រាស់​ព្រំ ថ្វាយបង្គំ គោរព ប្រណិប័តន៍ ។ ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ជាច្រើន បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ព្រះអង្គ​ធម្ម​វនវាសី ចន្ទ មុនី និមន្ត​ទៅ​ទេសនា នៅ​វត្ត​អង្គរ​ខាងជើង នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុងនោះ​សូម្បីតែ​ប្រជាជន​ថៃ រាប់ម៉ឺន​នាក់​គ្រោង​នឹង​មកកាន់​ខេត្តសៀមរាប ដើម្បី​ក្រាបបង្គំ​ព្រះអង្គ សុំ​សេចក្តីសុខ​ចម្រើន មាន​លាភ​មានជ័យ ៕a pin sem1 
​