» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11817 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118099 នាក់

ប្រធាន​គណកម្មាធិកា​សិទ្ធមនុស្ស​កម្ពុជា​បង្កើត​គណកម្មការ​ដោះស្រាយ​រឿង​នាយ​ក្រឹម​ប្រមាថ​ភេទ​ទី​៣​តែ​មិនទាន់​ចេញ​លទ្ធផល​(មានវិដេអូ)

 

​រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​តារា​កំប្លែង នាយ ក្រឹម ឈ្មោះ​ពិត «​អ៊ូ ប៉ុណ្ណា​រ៉ាត់​» ប្រើប្រាស់​ពាក្យសម្តី​ឌឹ​ដង​ទៅលើ​បេក្ខជន​ម្នាក់​នៅក្នុង​កម្មវិធី «Cambodia’s Got Talent» រដូវ​កាល​ទី​៣ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២៨ ខែតុលា ឆ្នាំ​២០២៣​កន្លងទៅនេះ បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន និង​អ្នកសិល្បៈ​ពិសេស​អ្នក​ភេទ​ទី​៣​រិះគន់ថា​ជាស​ម្តី​រើសអើង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា (​ភេ​.​ទ​ទី​៣) និង​មានការ​ស្នើសុំ​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឱ្យ​អន្តរាគមន៍​។​a keo krim6 

​សហគមន៍​ឥន្ទធនូ​កម្ពុជា (​រ៉ក់​)​ដែល​ធ្វើ​ការងារ​ការពារ​សិទ្ធ​អ្នក​ស្រលាញ​ភេទ​ដូចគ្នា នា​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣ បាន​ផ្ញើលិខិត​ទៅកាន់​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជាមួយ​កម្មវត្ថុ គោរព​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​អញ្ជើញ​តារា​កំប្លែង​ជើងចាស់ នាយ​ក្រឹម ទៅ «​ជជែក​ពិភាក្សា​ពាក់ព័ន្ធ​ករណី និង​បំភ្លឺ​ចំពោះ​មតិយោបល់​របស់គាត់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នក​ស្រលាញ់​ភេ​.​ទ​ដូចគ្នា​»​។​​លោក លី ពិសី សហ​ស្ថាបនិក និង​ប្រធាន​សម្របសម្រួល​អង្គការ សហគមន៍​ឥន្ទធនូ​កម្ពុជា បានបញ្ជាក់​ក្នុង​លិខិត​ថា​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី មេត្តា​ជ្រាបថា អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា (​រ៉ក់​) បាន​ទស្សនា​នូវ​វីដេអូ​នៃ​ការប្រឡង​របស់​បេក្ខជន​មួយរូប នៅក្នុង​កម្មវិធី «Cambodia’s Got Talent» រដូវ​កាល​ទី​៣ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៨ ខែតុលា ឆ្នាំ​២០២៣ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ Cambodia’s Got Talent និង​ទូរទស្សន៍​ហង្ស​មាស ។ ក្នុងនោះ​ផងដែរ លោកពូ​ក្រឹម ដែលជា​គណៈ​កម្មករ​មួយរូប​បាន​បញ្ចេញមតិ​ដែលមាន​លក្ខណៈ​រើសអើង និង​ធ្វើឱ្យប៉ះពាល់​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​បេក្ខជន​រូបនោះ​ផ្ទាល់ ក៏ដូចជា​ដល់​បុគ្គល និង​សហគមន៍​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា​នៅក្នុង​ប្រទេស​កម្ពុជា​ដទៃ​ទៀតផង​ដែរ​។​
​

លិខិត​ដដែល​បន្តថា ក្នុងនាម​ជា​អង្គការ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ លើកកម្ពស់​ការយល់ដឹង គាំទ្រ និង​ការពារ​ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង​២​ភេ​.​ទ អ្នក​ប្ដូរ​យេនឌ័រ និង​អ្នក​មិន​កំណត់​អត្តសញ្ញាណ​យេនឌ័រ (LGBTIQ) តែងតែ​គោរព និង​កោតសរសើរ​ចំពោះ​លោកពូ​ក្រឹម ដែលជា​សិល្បករ​កំប្លែង​ជើងចាស់​មួយរូប​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ និង​បានធ្វើ​កិច្ចការងារ​ជាច្រើន ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ និង​ជួយ​បង្កើត​ភាព​កម្សាន្ត​រីករាយ​ដល់​សាធារណជន ប្រកបដោយ​ទេពកោសល្យ សមត្ថភាព និង​បទពិសោធន៍​ល្អៗ​។​
​លិខិត​ដដែល​បន្តថា សហគមន៍​យើងខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​បាន​ស្ដាប់ និង​ឃើញ​មតិយោបល់​របស់លោក​ព្រូ​ក្រឹម នៅក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ដែល​ចាក់ផ្សាយ​ជា​សាធារណៈ​នៅតាម​ប្រព័ន្ធ​ផ្សប្វផ្សាយ​ជាច្រើន​ដែលមាន​ទស្សនិកជន​គ្រប់​វ័យ​ទស្សនា ។ យោបល់​យល់ឃើញ​របស់​លោកពូ​ក្រឹម អាចបង្កើត​ឱ្យមាន​ការ​ភាន់ច្រឡំ​ដល់​សាធារណមតិ​ជំរុញ​ការរើសអើង ប៉ះពាល់​សេចក្តីថ្លៃថ្នូរ ជាពិសេស​សុខភាព​ផ្លូវចិត្ត​របស់​បុគ្គល និង​សហគមន៍​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា​យ៉ាងធ្ងន់ធ្ងរ​។​

​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា សូម​គោរព​ស្នើសុំ​អន្តរាគមន៍​ពី ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ធ្វើការ​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស អប់រំ​ផ្សព្វផ្សាយ និង​អំពាវនាវ​ឱ្យ​លុបបំបាត់​នូវ​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា ជាពិសេស ឯកឧត្តម​ទេសរដ្ឋមន្ត្រី រមែង​ផ្សព្វផ្សាយ​នូវ​សារ​លើកទឹកចិត្ត ការគាំទ្រ និង​សេចក្តីអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​អាណត្តិ​កន្លងទៅ ផ្ញើជូន​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ឪពុកម្តាយ អាណាព្យាបាល សាច់ញាតិ និង​សាធារណជន​មិនឱ្យ​មានការ​រើសអើង​ចំពោះ​បងប្អូន កូនចៅ​ដែលជា​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា​ឡើយ ។​

​ទាក់ទង​បញ្ហា​នេះ​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​រាត្រី​ថ្ងៃទី​២៩ ខែតុលា ក៏បាន​ស៊ែរ​នូវ​លិខិត​របស់​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា​ខាងលើនេះ និង​ឆ្លើយតប​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម​ថា «​ពូ​បានទទួល​លិខិត​របស់​បងប្អូន កូនក្មួយ​សហគមន៍ Rock រួចហើយ​។ តាម​ការពិត ពូ​បាន​បង្កើត​ក្រុមការងារ​តាំងតែ​ពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ តាំងតែ​ពី​ម៉ោង​៧​និង​១៧​នាទី​ព្រឹក​មកម្ល៉េះ​»​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់​ទៀតថា «​ថ្ងៃស្អែក ត្រូវ​នឹង​ថ្ងៃទី​៣០ ខែតុលា​នេះ ក្រុមការងារ​នឹងធ្វើ​កិច្ចការ​នេះ​»​។​

​សូម​រំលឹកថា តារា​កំប្លែង​ចាស់វស្សា​នាយ ក្រឹម ដែលជា​គណៈកម្មការ​មួយរូប​នៃ​កម្មវិធី «Cambodia’s Got Talent» រដូវ​កាល​ទី​៣ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២៨ ខែតុលា ឆ្នាំ​២០២៣ បានលើកឡើង​ទៅកាន់​បេក្ខភាព​ប្រឡង​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា (​ភេ​.​ទ​ទី​៣) ណុប ដា​ណេ ថា «​ចិត្ត​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​មាន​ក្រុម​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា (​ក្រុម​ភេ​.​ទ​ទី​៣) ច្រើន​ដែរ មាន​ប៉ុន្មាន ប៉ុណ្ណឹង​ចុះ កុំ​ឲ្យ​លើស ព្រោះ​បាត់​ធនធានមនុស្ស​»​។​
​ពាក្យសម្តី​នេះ បាន​បង្ក​ឱ្យ​មហាជន ជាពិសេស​បណ្តា​អ្នកសិល្បៈ​កំពុងតែ​ផ្ទុះ​ប្រតិកម្ម​ពេញ​បណ្តាញ​សង្គម ដោយ​សម្តែង​ការមិន​ពេញចិត្ត​ទៅលើ​តារា​កំប្លែង​នាយ ក្រឹម ដែល​បង្ហាញ​ទស្សនៈ​បែប​រើសអើង​ទៅលើ​មនុស្ស​ស្រឡាញ់​ភេ​.​ទ​ដូចគ្នា ។​a keo krim1 a keo krim3 a keo krim8 a keo krim4 a keo krim5 

​