» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 794 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120470 នាក់

ប្រជាពល៦០០គ្រួសារតវ៉ារឿងអប្សារាដេញរដ្ឋបាលខេត្តសៀមរាប សុំឲ្យរក្សាភាពស្ងៀមស្ងាត់សិន!

 

សៀមរាប៖នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២៦មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ រស់នៅភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្ត សៀមរាបចេញមកតវ៉ា កើតទុក្ខមិនសុខចិត្តដោយអាជ្ញាធរជាតិអប្សរា បានកំណត់ផែនទីទីតាំងប្រើប្រាស់ដីធ្លី ក្នុងភូមិs[mrab៦០០ គ្រួសារ បាននាំគ្នាមកស្នើសុំឲ្យអាជ្ញាធរខេត្តសៀមរាប ជួយធ្វើអន្តរាគមន៍ ក្នុងការសុំឲ្យអាជ្ញាធរជាតិអប្សរា ធ្វើការដកភូមិមណ្ឌលបីចេញពីតំបន់ក្រហម ឲ្យជាតំបន់លឿងវិញ ។ ករណីនេះអភិបាលខេត្តបានចាត់តាំងឲ្យ លោក ឌុច គឹមដន នាយករងរដ្ឋបាលសាលា ខេត្តសៀមរាប រួមនឹងលោកនាយកទីចាត់ការអន្តរវិស័យ និង មន្ត្រី ជួបធ្ចើការសម្របសម្រួល ជាមួយតំណាងប្រជាពលរដ្ឋ ។ a people absara 

លោក ឌុច គឹមដន បានធ្វើការពន្យល់ណែនាំបងប្អូន ព្រមទាំងបានលើកនូវសាវតានៃការស្នើ សុំ របស់ប្រជាពលរដ្ឋភូមិមណ្ឌល៣ និង ការងាររបស់ក្រុមការងារក្រសួង និង ការកំណត់ប្រភេទតំបន់ ដែលមានការពាក់ព័ន្ធទៅនឹងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងលើកឡើងពីនីតិវិធីច្បាប់ដោយលោកបញ្ជាក់ថា ភូមិសាស្ត្រនេះ ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលកំណត់ដោយព្រះរាជក្រឹត្យ និង គ្រប់គ្រងដោយអង្គការយូនីស្កូ ទៀតផង ។

លោកថា ក្នុងរយៈពេលនេះ ស្នើសុំបងប្អូនរក្សានូវភាពស្ងៀមស្ងាត់ មិនត្រូវធ្វើការសាងសង់ដោយគ្មានច្បាប់ទន្លាប់ឡើយ ដែលធ្វើឲ្យមានផលប៉ះពាល់ខូចខាតទ្រព្យសម្បត្តិបងប្អូន នៅពេលដែលក្រុមសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរាចុះធ្វើការរុះរើសំណង់ខុសច្បាប់ ។ ម៉្យាងទៀត មុនពេលបងប្អូនធ្វើការសាងសង់ សូមបងប្អូនត្រូវធ្វើការដាក់ពាក្យច្បាប់អនុញ្ញាតសាងសង់ ដោយត្រូវរងចាំដល់មានច្បាប់ថ្មីចេញជាស្ថាបពរ ។

ក្នុងនោះលោកក៏បានលើកផងដែរ អំពីអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីនីតិវិធីដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់អប្សរាផងដែរ ។ លោកនាយករងរដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ថា រាល់សំណើរបស់ បងប្អូនដាក់ជូនគណៈអភិបាលខេត្ត ត្រូវបានគណៈអភិបាលខេត្តបានទទួលហើយ និង រងចាំយកទៅធ្វើការត្រួតពិនិត្យ ពិភាក្សា នៅក្នុងអង្គវេទិការអន្តរក្រសួងនៅខែខាងមុខនេះ ក្នុងការដោះស្រាយជូនបងប្អូន ។ លោកឌុចគឹមដនស្នើថា នៅពេលក្រោយ បើមានបញ្ហាអ្វីសូមបងប្អូនរៀបចំចាត់តំណាងរបស់ខ្លួន ដើមី្បដោះស្រាយទៅតាមសន្តិវិធី ដើមី្បជៀសវាងនូវការប្រមូលផ្តុំគ្នា ធ្វើឲ្យប៉ះពាល់ពេលវេលាការងារបងប្អូន និង សណ្តាប់ធ្នាប់សាធារណៈ ។a peolpe absara