» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12072 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118354 នាក់

នគរ​បាន​ប្រឆាំង​បទល្មើស​សេ​ដ្ខ​កិច្ច​ចេញមុខ​ធើ​ការបង្ក្រាប​វ៉ាក់សាំង​ឆ្កែឆ្កួត​អត់​ចុះបញ្ជិកា

​ភ្នំពេញ​៖​ថ្មីៗ​នេះ​សមត្ថកិច្ច​ជំនាញ​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​សុខាភិបាល​នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​បាន វ៉ាក់សាំង​ការពា​ជំងឺ​ឆ្កែឆ្កួត Abhayarab ខុសច្បាប់​ចំនួន​៣៥១​ប្រអប់ នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​a dog vacine1 

​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ទ​ល្មើស​កម្មសិទ្ធិបញ្ញា​នៃ​នាយក​រដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយមាន​ការសម្របសម្រួល​នីតិវិធី​ផ្ទាល់​របស់លោក សេង ម៉េង​ស្រ៊ុន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​ឱសថស្ថាន​ពន្លឺ​បឹងត្របែក ស្ថិតនៅ​ផ្ទះ​លេខ ២២-២៣ ផ្លូវ​លេខ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ឌី​ភី​ហ្វា​ម៉ា​ខូ​អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ចែកចាយ​ស្របច្បាប់ នូវ​ប្រភេទ​វ៉ាក់សាំង Abhayarab នេះ​នៅ​កម្ពុជា​តែមួយគត់​។​

​ក្រោយ​ការត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​បាន​រកឃើញ និង​ដកហូត​នូវ​វ៉ាក់សាំង​ម៉ាក Abhayarab ខុសច្បាប់​និង​បាន​នាំខ្លួន​ម្ចាស់​ទីតាំង​យកមក​សារ​សួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី​។ សមត្ថកិច្ច​ជំនាញ ក៏បាន​អំពាវនាវ​ដល់​ឱសថស្ថាន គ្លីនិក ក៏ដូចជា​ទីតាំង​ចែកចាយ ឫ​ផ្តល់​សេវា​សុខាភិបាល​ទាំងអស់​ត្រូវ​បញ្ឈប់​ការទិញ លក់ ឫ​ប្រើប្រាស់​នូវ​ប្រភេទ​វ៉ាក់សាំង Abhayarab ខុស​ច្បាស់​ពុំមាន​ចុះ​បញ្ជិកា និង​រក្សាទុក​ពុំបាន​ត្រឹមត្រូវ​តាម​កម្រិតស្ដង់ដារ​ជាបន្ទាន់ ព្រោះ​វា​អាច​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕a dog vacine 

​