» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1421 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121097 នាក់

ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​មកវិញហើយ​តែ​ជំនួយការ​ជា​អ្នកគ្រប់គ្រង​

​ភ្នំពេញ ៖ តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ នា​ថ្ងៃ​២០ កក្កដា នេះ បាន​គូសបញ្ជាក់ថា «​នៅតែ ៣​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ សង្ឃឹមថា​បងប្អូន​បាន​ត្រៀម​ខ្លួ​ច​រួចជាស្រេច ដើម្បី​ចូលរួម​បោះឆ្នោត​ជូន​បក្ស​ទេវតា​លេខ​រៀង​ទី​១៨»​។​ការ​បង្ហោះ​សេចក្តីអំពាវនាវ​នេះ​គឺ​ដកស្រង់​ចេញ ពី​ក្នុង Twitter ផ្លូវការ​សម្តេច​តេ​ជោ ហ៊ុន សែន @hunsencambodia នៅ​ថ្ងៃទី 19 ខែកក្កដា 2023 សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពាវនាវ លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​នៅ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០២៣ ដើម្បី​ជ្រើសរើស​តំណាង គណបក្ស​ដែល​ខ្លួន​ពេញចិត្ត​ដែលជា​កាតព្វកិច្ច និង​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ​ដែល​នេះ​ជា​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​a fb hun 

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ជំនឿ​មុតមាំ​ថា នៅក្នុង​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ គឺ​នឹងមាន​ចំនួន​ពលរដ្ឋ​ច្រើន​កុះករ ទៅ​បោះឆ្នោត​មិនខានឡើយ “​។​ការ​បង្ហោះ​នេះ​បាន​បង្ហាញថា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន​ឈ្មោះថា​«Samdach Hun Sen, Cambodian Prime Minister» បានចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​សម្តេច​ប្រកា​សបិទ​ឈប់​ប្រើ​កាលពី​ចុងខែ​មិថុនា​កន្លងទៅ​និង​បន្ទាប់មក​ប្រកាស​ដេញ​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុម​ហ៊ុ​នេ​តា​មិន​ឲ្យ​នៅ​និង​ចូល​ស្រុក​ខ្មែរ​ផងដែរ​។ តែ​ការ​ដំណើរការ​ឡើងវិញ​នៃ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលមាន​មនុស្ស ១៤​លាន​នាក់ ចូល​តាមដាន​ពេលនេះ គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​កម្មសិទ្ធិ​របស់លោក ដួង តារា ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន ទៅវិញ​ទេ​។

​លោក ដួង តារា ជំនួយការ​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលមាន​ឈ្មោះថា​«Samdach Hun Sen, Cambodian Prime Minister» កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១០ លោក​បាន​បង្កើត​ផេ​ក «Samdach Hun Sen, Cambodian Prime Minister» នេះ ដើម្បី​ទុក​ប្រគល់ជូន​លោកនាយក​រដ្ឋមន្ត្រី សម្រាប់​ប្រើប្រាស់​ក្នុងការ​ទំនាក់​ទំនងជា​មួយ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​ដើម្បី​បានដឹង​អំពី​សុខទុក្ខ​ពលរដ្ឋ​ដោយផ្ទាល់​តាមរយៈ​សំណូមពរ និង​មតិយោបល់​តាមរយៈ​ផេ​ក​នេះ​។​​លោក ដួង តារា បញ្ជាក់ថា​ដោយសារតែ​លោក​បានឃើញ​អំពី​សារៈសំខាន់​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ទើប​លោក​សម្រេច​បង្កើត​ផេ​ក​នេះ​ឡើង​ទុក​ជូន​លោក ហ៊ុន សែន យកទៅ​ប្រើ​ជា​ប្រយោជន៍​ប្រទេសជាតិ​។ តាម​លោក ដួង តារា លោក​មិន​ចង់​បាត់បង់​ផេ​ក​ដ៏​សំខាន់ ដែល​លោក​ប្រើពេល​១៣​ឆ្នាំកន្លងមក​នោះឡើយ​។ លោក តារា ថា​លោក​បាន​សម្រេចចិត្ត​យកមកប្រើ​ឡើងវិញ និង​សូម​ស្នើសុំ​រក្សា​ផេ​ក​នេះ​ទុក​បន្ត​ប្រើ​ជា​ប្រយោជន៍​សង្គមជាតិ ទោះបី​សម្តេច ហ៊ុន សែន មិន​ប្រើ​ក៏ដោយ​។​ទោះជាយ៉ាងណាបើគ្មានការឯកភាពពីសម្តេចតេជោទេទោះថ្លើមធមប៉ុនណាក៏លោកដួងតារាមិនហ៊ានដែរ!៕

​ ហ្វេ​ស​ប៊ុ​ក «Samdach Hun Sen, Cambodian Prime Minister» បានចាប់ផ្តើម​ផុស​ព័ត៌មាន​ឡើងវិញ​ជា​លើកដំបូង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ ដោយ​លើកឡើង​ពី​Twitter លោក ហ៊ុន សែន ក្នុងការ​ស្វាគមន៍​រប​ស់លោក​ដល់​មន្ត្រី​សង្កេតការណ៍​បរទេស​ស​ម្រា​ប់​ការបោះឆ្នោត​ឆ្នាំ​២០២៣​នេះ ជាង​៣០០​នាក់ មកពី​៦៥​ប្រទេស​។​​កាលពី​ចុងខែ​មិថុនា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​សម្រេច​ឈប់​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​អ្នក​ចុច​ចូលចិត្ត​(Likes) រហូត​ជាង​១៤​លាន​នាក់ ហើយ​ងាក​ទៅប្រើ​ប្រាស់​បណ្តាញ​សង្គម​របស់​ចិន និង​រុស្ស៊ី​វិញ គឺ​Tik Tok និង​តេ​ឡេ​ក្រាម​។

ការសម្រេច​បោះបង់ចោល​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន ពេលនោះ គឺធ្វើឡើង​បន្ទាប់ពី ក្រុម​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​ក្រុមហ៊ុន Meta បាន​អំពាវនាវ​ឲ្យ​ព្យួរ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន រយៈពេល​៦​ខែ ក្រោម​ហេតុផល​មាន​វីដេអូ​មួយ ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក បាន​រំលោភ​លើ​វិធាន​របស់​ក្រុមហ៊ុន Meta ស្តីពី​ការគំរាមកំហែង និង​ហិង្សា​។​​ក្រោយមក​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក៏បាន​ប្រកាស​បិទ​ការិយាល័យ​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា ប្រកាស​ហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta ចំនួន​២២​រូប មិន​ឲ្យ​ចូល ឬ​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ចាត់ទុកជា PERSONA NON GRATA​។ ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​ហៅ​អនុសាសន៍​របស់​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​លក្ខណៈ​នយោបាយ​។

​មិនទាន់មាន​ប្រតិកម្ម​យ៉ាងណាដែរ​ចំពោះ​ការប្រកាស​មិន​ស្វាគមន៍​ដល់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​របស់​ក្រុមហ៊ុន Meta​គ្រាន់តែ​ហ្វេ​ស​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ប្រកាសថា​គេ​មិនបាន​បិទ​ហ្វេ​ស​ប៊ុ​ក​ទេ​គឺ​សម្តេច​ជា​អ្នក​បិទ​ខ្លួនឯង​។​ក្រោយពី​លោក ដួង តារា ជំនួយការ​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា យក​ហ្វេ​ស​ប៊ុ​ក​សម្តេច​មក​ប្រើ​វិញ​នោះ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​បានបង្ហាញ​ក្តីសង្ឃឹម​ថា ប្រជាពលរដ្ឋ​នឹង​ត្រៀម​ខ្លួ​ច​រួចជាស្រេច ដើម្បី​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​កម្ពុជា មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ស្ថិតនៅ​លេខ​រៀង​ទី​១៨​។​a fb hun1 a hun fb1 

 


​