» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 781 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120457 នាក់

ឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់ចេញ​អនុសាសន៍​៥​ចំណុច ក្នុងនោះ​ឲ្យ​ពិចារណារ​បញ្ចុះតម្លៃ​ធ្វើលិខិត​ឆ្លងដែន​

​ភ្នំពេញ​៖ ក្នុង​ថ​ពិធី​ជួប​សំណេះសំណាល​លោក​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​បាន​ដាក់ចេញ​នូវ​អនុសាសន៍​សំខាន់ៗ ចំនួន​៥​ចំណុច ជូន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ដ​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ទៅតាម​តួនាទី ភារកិច្ច​របស់ខ្លួន​រួមមាន​៖a sar passport 

*​ទី​១៖ បន្ដដំណើរ​ការងារ​រ​បស់​ខ្លួន​ប្រកបដោយ​និរន្ដរ៍ភាព ជាមួយ​ការបន្ដ​ពង្រឹង​ការទទួលខុសត្រូវ សមត្ថភាព គុណភាព និង​ភាពជា​ប្រចាំ​ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​ដែល​បានគ្រោង​ទុក​.*​ទី​២៖ បន្ដ​ទំនាក់ទំនង​ល្អ​.ដោយ​បរិ​យា​ប័ន្ន និង​ស័​ក្ដ​សិទ្ធ​ភាព ក្នុងការ​បម្រើ​ការងារ​ទាំង​ក្នុង​អង្គភាព និង​ក្រៅ​អង្គភាព ប្រកបដោយ​តម្លាភាព ចីរភាព និង​គុណភាព ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ ពិសេស​អភិបាលកិច្ច​ល្អ ក៏ដូចជា​បន្ដ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង ស្ថាប័ន ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ដើម្បី​ចូលរួមចំណែក​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​យុទ្ធសាស្ដ្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្នុង​នីតិកាល​ទី​៧.។

*​ទី​៣៖ ថ្នាក់ដឹកនាំ​ក្រសួង មន្ដ្រីរាជការ​ស៉ី​វិល មន្ដ្រី​នគរបាលជាតិ និង​មន្ដ្រី​ពន្ធនាគារ បន្ដ​ពង្រឹង​ក្រមសីលធម៌ គោរ​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន «​កុំ​ពើងទ្រូង កុំ​ក្រ​អើត​ក្រ​ទម​» និង​ជំរុញ​ក្រុមការងារ​ទាំងអស់​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង​ថែមទៀត និង​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដើម្បី​ការអនុវត្ត​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។*​ទី​៤៖ សូម​ថ្នាក់ដឹកនាំ​តាម​ផ្នែក​អង្គភាព​ទាំងអស់ នៃ​ក្រសួងមហាផ្ទៃ បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់​ដោះស្រាយ​បញ្ហា សំណូមពរ ដែលជា​ការ​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ផ្ញើមក​ដោយផ្ទាល់ ឬ​តាមរយៈ​ការ​ខំ​មិន តាម​បណ្ដាញ​សង្គម​ផ្សេងៗ​ពាក់ព័ន្ធ​អង្គភាព​របស់ខ្លួន កុំ​ចាត់ទុកថា​រឿង​តូច​មិន​ចាត់ការ រឿង​ធំ​បាន​ចាត់ការ​។ សូម​កុំភ្លេចថា កន្ទុយបារី​មួយ​តូច អាច​ដុត​ផ្ទះថ្ម​ដ៏​ស្កឹមស្កៃ​ឲ្យ​រលាយ​បាន​ដូច្នេះ​យើង​ជា​សមត្ថកិច្ច ត្រូវតែ​បន្ដ​បំពេញ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​។

*​ទី​៥៖ បន្ដ​ពិនិត្យឡើងវិញ​នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន ជាពិសេស​ពិនិត្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដូចជា ភូមា វៀតណាម ដែលមាន​តម្លៃ​មួយ​ទាប ប្រទេស​ថៃ និង​សិង្ហ​បុរី​ជាដើម ដែលមាន​តម្លៃ​មធ្យម ប៉ុន្ដែ​កម្ពុជា​តម្លៃ​ហាក់​ខ្ពស់ សូម​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ ពិចារណា​។​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​មើលឃើញថា តម្លៃ​សេវា​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន​របស់​កម្ពុជា ហាក់​មានតម្លៃ​ខ្ពស់ជាង​បណ្ដា​ប្រទេសជិតខាង​មួយចំនួន ដូច្នេះហើយ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវ​ការចាំបាច់​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​គួរ​សិក្សា​លើ​ការងារ​នេះ ដើម្បី​អាច​បញ្ចុះតម្លៃ​កម្រិត​ណាមួយ​ជូន​ប្រជាពលរដ្ឋ​។​

​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចំពោះ​លិខិតឆ្លងដែន ខ្ញុំ​គិតថា យើង​គួរ​សិក្សា​ដើម្បី​ទម្លាក់​តម្លៃ​ជាង​នេះ​បន្ដិច ខណៈ​បច្ចុប្បន្ន​តម្លៃ​ជាង​១០០​ដុល្លារ​»​។​​គួរ​ជម្រាប​ថា លិខិតឆ្លងដែន គឺជា​ឯកសារ​ដ៏​ចាំបាច់​មួយ​សម្រាប់​ប្រជាពលរដ្ឋ ដែល​មានបំណង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​។ បច្ចុប្បន្ន​សេវា​ក្នុងការ​ធ្វើលិខិត​ឆ្លងដែន មានតម្លៃ​១១៥​ដុល្លារ ដោយ​ប្រើប្រាស់​ពេល​១​ខែ ក្នុងនោះ​ក៏មាន​តម្លៃ​ផ្សេងទៀត ទៅតាម​ប្រភេទ​លឿន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ លិខិតឆ្លងដែន​ទាំងអស់ មាន​សុពលភាព​១០​ឆ្នាំ នៃ​ការប្រើប្រាស់​៕a sar passport1 a passport2 


​