» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1047 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120723 នាក់

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​គាំទ្រ​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​»​ក្នុងពេល​ស្រុក​ខ្មែរ​មិនទាន់​មានច្បាប់​


​ភ្នំពេញ​៖​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ដឹកនាំ​ដោយ​លោក​ហ៊ុយ​វណ្ណ​: នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​សេចក្តីថ្លែងការណ៍​មួយ អបអរសាទរ​ដល់​ទិវា​អន្តរជាតិ​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​ត្រូវបាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៤ ប្រកាស​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​បង្កើត​ឱកាស​ចូលរួម ដើម្បី​ពិភពលោក​សម្រេច​ឲ្យ​បាន​នូវ គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​។​a acess ifo 

​ឆ្នាំ​២០២០​នេះ ទិវា​អន្តរជាតិ​ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ប្រារព្ធ​ឡើង​ក្រោម​ពាក្យស្លោក «​សិទ្ធិ​ទទួល​ព័ត៌មាន​៖ សង្គ្រោះ​ជីវិត ការកសាង​ទំនុកចិត្ត និង​បង្កើត​នូវ​ក្តីសង្ឃឹម​»​។​ទោះជា​យ៉ាងណា​នៅ​ស្រុក​ខ្មែរ​យើង​ច្បាប់​ដើម្បី​ធានា​សិទ្ធ​មួយ​នេះ​សម្រាប់​ប្រជាពលរដ្ឋ​ហាក់ដូចជា​នៅ​ឆ្ងាយ​នៅឡើយ​ដែល​ធ្វើ​ឲ្យ​គេ​គិតថា​តម្លាភាព​និង​គណនេយ្យភាព​ក្នុងសង្គម​ក៏​នៅ​ឆ្ងាយ​ផងដែរ​។

​ក្នុង​សេចក្តីថ្លែងការណ៍​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​)​បានប្រកាស​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ក្រសួង​ព័ត៌មាន នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​រួមគ្នា​ខិតខំ​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី «​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​គ្រោង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំនេះ​(​មិន​ប្រាកដថា​អាចដាក់​ឲ្យ​ប្រើប្រាស​)​។

សេចក្តីថ្លែងការណ៍​ថា​:​យើង​មាន​ក្តី​សង្ឃឹមថា ច្បាប់​នេះ​នឹង​ក្លាយ ជា​មធ្យោបាយ​បន្ថែម​រួមចំណែក​ពង្រឹងពង្រីក​នូវ​ឥរិយាបទ ផ្នត់គំនិត និង​វប្បធម៌ «​ប្រជាធិបតេយ្យ​ចូលរួម​» ពី​សំណាក់​ប្រជាពលរដ្ឋ ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុង​សកម្មភាព​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​

​ស​.​ស​.​ស​.​ក បានផ្តល់​ការចាប់អារម្មណ៍​ថា :​ទិវា «​សិទ្ធិ​ទទួល​ព័ត៌មាន​» ក៏​រំលឹក​យើង​ជាប្រចាំ​ថា យើង​អាច​ប្រើប្រាស់​សិទ្ធិ​នេះ ដើម្បី​ស្វែងយល់​ព័ត៌មាន​គ្រប់​ទិដ្ឋភាព មិន​ត្រឹមតែ​អំពី​វឌ្ឍនភាព​នៃ​ប្រទេសជាតិ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​យើង​ក៏ត្រូវ​តាមដាន​ជាប្រចាំ អំពី​សភាពការណ៍​វិវត្តន៍​ប្រែប្រួល​ឥតឈប់ឈរ​នៃ​បញ្ហា​តំបន់​និង​ពិភពលោក​ផងដែរ​។ ខណៈដែល​មាតុភូមិ​កម្ពុជា​យើង​កំពុង​រីករាយ​ជាមួយ​សុខសន្តិភាព ឥឡូវនេះ មហាអំណាច​កំពុង​ប្រជែង​គ្នា​យក​ប្រៀប​ខាង ភូមិសាស្ត្រ​នយោបាយ យោធា និង​សេដ្ឋកិច្ច ដែល​តោង​តែ​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ​។

ប្រវត្តិសាស្ត្រ​បង្ហាញថា ក្នុង​បរិបទ​នៃ​ការ​រះ​ឡើង​នៃ​មហាអំណាច​ថ្មី និង​ការធ្លាក់ចុះ​ឥទ្ធិពល​នៃ​មហាអំណាច​មួយ គឺ​បង្កើត​បញ្ហា​ប្រឈម​ចាក់ស្រេះ និង​ពិបាក​ប៉ាន់ស្មាន​។ ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ជាមួយ​បន្ទាត់នយោបាយ​ដ៏​ត្រឹមត្រូវ​ក្នុង «​ការបន្ត​កសាង​មិត្ត​គ្រប់ទិសទី​ក្រោម​ស្មារតី​ឯករាជ្យ​» អធិបតេយ្យ ដោយ​គោរព​គ្នា​ទៅវិញទៅមក ស្មើភាព​និង​ស្មើ​សិទ្ធិ ហើយ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។​
​ស​.​ស​.​ស​.​ក ក៏បាន​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់ បណ្តាញ​សង្គម ឲ្យ​បន្ត​ប្រើប្រាស់​សិទ្ធិ​ទទួល​ព័ត៌មាន ក្នុង​ឧ​ត្ត​ម​គតិ​ដើម្បី​ពង្រឹងសមត្ថភាព​ជាតិ ដើម្បី បណ្តុះ «​ស្មារតី​កម្ពុជា​និយម​»​។​a acess ifo1 a acess ifo2 

​