» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12085 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118367 នាក់

សាលា​ខ​ណ្ឌ័​សែន​សុខ​ជួសជុល​ផ្លូវ​ដែល​ខូច​ដោយសារ​ទឹកភ្លៀង​

 

​ភ្នំពេញ​៖​ថ្ងៃទី ៤ ខែ កញ្ញា ២០១៨ ផ្លូវដី​ក្រាល​គ្រួស​ក្រហម​៤​ខ្សែ​ដែល​ខូចខាត​ដោយសារ​ទឹក​លិច​ក្នង​មូលដ្ឋាន​ត្រូវបាន​អា​ជ្ធា​ធរ​ខណ្ឌ​សែន​សុខ​ធ្វើការ​ជួសជុល ដើម្បី​សំរួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​។​a sen sok3 

​ក្នុង​រយៈ ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​ភ្លៀង​ធ្លាក់​ជោគជាំ​ជា​ញឹកញាប់​ស្ទើរតែ​ទូទាំងប្រទេស​បណ្តាលអោយ​មាន​ជំនន់​ទឹកភ្លៀង និង​ទន្លេ​តាម​បណ្តា​ខេត្ត​នានា​បង្កអោយមាន​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​គមនាគមន៍ ។

ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ​សម្រាប់ ខណ្ឌ​សែន សុខ ក៏​ទទួលរង​គ្រោះ​ខូចខាត​ផ្លូវថ្នល់​ក្នុង​មូលដ្ឋាន​ដោយ សារ​ទឹកភ្លៀង​ធ្លាក់​ជោគជាំ បណ្តាល​ឲ្យ​ផ្លូវដី​នៅតាម​បណ្តា​ភូមិ​មួយចំនួន នៃ​សង្កាត់​ក្រាំងធ្នង់ រង​នូវ​ការខូចខាត​យ៉ាង​ឆាប់ យ៉ាងខ្លាំង​ផងដែរ ។

ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​បង ប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា ក៏​ដូច​ជួយ​សម្រួល​ដល់​ការធ្វើដំណើ​ទៅមក ប្រកបការងារ មុខរបរ​រក​ទទួល​ទាន​ប្រចាំថ្ងៃ ជូន​ដល់​ប្រជាពលរដ្ឋ​តំបន់​នោះ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដើមខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បានដាក់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ ចាក់ដី​បំពេញ​តួរ​ផ្លូវ និង​ក្រាល​ថ្ម​មិច ផ្លូវ​ចំនួន​០៤​ខ្សែ ស្ថិត​ក្នង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ផ្លូវ​ខ្សែ​ទី​១ នៅ​ផ្លូវ​ចូល​សហគមន៍​កិន្នរ ភូមិ​វិមាន​ទ្រង់ ។​ផ្លូវ​ខ្សែ​ទី​២ ស្ថិតនៅ​ភូមិ​សំរោង​ទាវ ។​ផ្លូវ​ខ្សែ​ទី​៣ និង​ទី​៤ ស្ថិតក្នុង​ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ។​
​ប្រជាពលរដ្ឋ​មាន​សេចក្តី​រីករាយ​ត្រេកអរ​យ៉ាងខ្លាំង​ពេល​ឃើញ​អាជ្ញាធរ​យកចិត្តទុកដាក់​ជួយ​សំរួល​ដល់​ការលំបាក ក្នុងការ​ធ្វើដំណើរ​និង​ការរក​ទទួលទាន​ប្រចាំថ្ងៃ ៕ ដោយ​: សុផល​a sen sok a sen sok1 a sen sok4 


​