» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1302 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120978 នាក់

ក្រសួង​រៀបចំ​ដែនដី​ជម្រុញ​ការចុះបញ្ជីរ​ដីធ្លី​ក្នុង​ខេត្តកំពង់ឆ្នាំង​ឲ្យ​ហើយ​ក្នុង​ឆ្នាំ​២០២៣

​កំពង់ឆ្នាំង​៖ លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​នៅតាម​មន្ទីរ អង្គភាព និង​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការគ្នា​ឲ្យ​បានល្អ ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ព​ន្លឿ​ន​ក្នុង​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​រដ្ឋ​ឲ្យ​អស់ នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ​។a chnang land1 

នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនាំ និង​ជំរុញ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​រដ្ឋ​នៅ​សាលាខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២​លោក សរ សុវណ្ណ បាន​ណែនាំ​ដល់​មន្ត្រី​នៅតាម​មន្ទីរ អង្គភាព​រដ្ឋ និង​មន្ត្រី​អាជ្ញាធរ​ក្រុង ស្រុក​ឃុំ សង្កាត់ ត្រូវ​ត្រៀមលក្ខណៈ និង​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា​ប្រវត្តិ​ដី ទំហំ​ដី ចំនួន​ក្បាលដី ប្រភេទ​ដី និង​ព្រំដី ឲ្យ​បានច្បាស់លាស់​ងាយស្រួល​ក្នុងការ​វាស់វែង​ចុះបញ្ជី​ដី​រដ្ឋ​។ ជាមួយគ្នានេះ​លោក ក៏បាន​ជំរុញ​ដល់​មន្ត្រី​ក្រុមការងារ​ចុះបញ្ជី​ដី​រដ្ឋ ត្រូវខិតខំ​បំពេញភារកិច្ច​ឲ្យ​បានល្អ​ត្រឹមត្រូវ និង​ឆាប់រហ័ស​ស្របទៅតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។

លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ផងដែរ​ទៅកាន់​មន្ត្រី​ដែល​តំណាង​ឲ្យ​មន្ទីរ អង្គភាព និង​អាជ្ញាធរ​ដែល​បាន​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវខិតខំ​ការពារ គ្រប់គ្រង និង​ថែរក្សា​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់នោះ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាមរយៈ​ការចុះបញ្ជី​ដី រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​បែបបទ នៃ​បញ្ជី​សារពើ​ភណ្ឌ និង ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​មាន​ប្រសិទ្ធិភាព​៕a chnang land3 
​