» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11811 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118093 នាក់

កញ្ញា​ល្អ​ហួរ​កូនស្រី​ដេ​នី​ខ្វាន់​ធ្វើ​ឲ្យ​អតីត​តារាចម្រៀង​ទូច​ស៊ុន​និ​ច​រំភើបចិត្ត​

​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង ទូច ស៊ុន​និ​ច បាន​សម្តែង​អារម្មណ៍​រំភើប​និង​សម្តែង​ការ​អរគុណ បន្ទាប់ពី​បានឃើញ​យុវតី ល្អ​ហួស គ្រង​ឈុត​សម្លៀកបំពាក់​ដោយ​យកតាម​ស្ទា​យ​តាម​នាង​កាលពី​ជាង​២០​ឆ្នាំមុន​។
​ការលើកឡើង​ពី​នាង ទូច ស៊ុន​និ​ច​តាម​បណ្តាញ​សង្គម នាពេល​ថ្មីៗ​នេះ បន្ទាប់ពី​នាង​បានឃើញ​រូបភាព​២​សន្លឹក​ដែល​ត្រូវបាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ពី​លោក គីម សាន ដែលជា​ពូ​របស់ កញ្ញា​ល្អ​ហួស ដោយបាន​ដាក់​ការប្រៀបធៀប​ឈុត​សម្លៀកបំពាក់​របស់ ល្អ​ហួស ដូច​ទៅនឹង​ឈុត​របស់​នាង ទូច ស៊ុន​និ​ច កាលពី​ជាង​២០​ឆ្នាំមុន​។a laor huos

លោក គីម សាន​ប្អូនប្រុស​អ្នកនាង ដេ​នី ក្វាន់ ដែលជា​ម្តាយ​របស់ ល្អ​ហួស ក៏បាន​ភ្ជាប់​ជាមួយនឹង​សំណេរ​ថា «​កូន ល្អ​ហួស ស្រឡាញ់​បងស្រី ទូច ស៊ុន​និ​ច ខ្លាំងណាស់ Idol ក្នុង​បេះដូង​»​។​​តាមរយៈ​រូបភាព​២​សន្លឹក និង​សំណេរ​ខាងលើនេះ នាង ទូច ស៊ុន​និ​ច សម្តែង​ក្តីរំភើប និង​អរគុណ ល្អ​ហួស ដែលមាន​ចិត្ត​ស្រឡាញ់​ដល់​រូបនាង​។ ជាការ​ឆ្លើយតប ទូច ស៊ុន​និ​ច ក៏បាន​រំលេច​នូវ​សំណេរ​អម​ជាមួយនឹង​រូបភាព​២​សន្លឹក បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​អ្នក​មីង​អរគុណ​ដែល​ក្មួយ​ស្រី ល្អ​ហួស ស្រលាញ់​អ្នក​មីង​ជា idol ស្រស់ស្អាត​ណាស់​ក្មួយ​ស្រី មីង​ជូនពរ​ក្មួយ​អោយបាន​សំរេច​ជោគជ័យ​គ្រប់​ការងារ​»​។​

​នាង​បញ្ជាក់ថា «​នាង​ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​ស្នាដៃ​របស់ខ្ញុំ​មាន​កុលបុត្រ​កុលធីតា​ជំនាន់​ក្រោយ​យក​គំរូ​តាម ហើយ​នាង​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​អ៊ំស្រី​ច័ន្ទ និង​បងស្រី​សោភា នៅ​ប្រទេស​កាណាដា ដែល​បាន​កាត់​ច្នៃ​រចនា​ម៉ូដ​ដ៏​ស្រស់ស្អាត​មួយ​នេះ​ជា​កាដូ ពេលដែល​នាង​ខ្ញុំ​ទៅ​សម្ដែង​នៅ​ប្រទេស​កាណាដា ឆ្នាំ​១៩៩៨​។ ស្រលាញ់​ក្មួយ​ស្រី និង​អរគុណ​ដល់​បងប្អូន​អ្នកគាំទ្រ​ទាំងអស់គ្នា​»​។​

​សូមបញ្ជាក់ថា​បច្ចុប្បន្ន​នាង ទូច ស៊ុន​និ​ចដែលរងគ្រោះដោយការបាញ់ប្រហារកាលពីជិត២០ឆ្នាំមុនតែសមត្តកិច្ចរកមុខឃាតករមិនឃើញ កំពុង​សម្រាក​ព្យាបាល និង​ផ្ញើ​វាសនា​ថ្មី​លើ​ទឹកដី​ក្រៅប្រទេស​ក៏ដោយ ប៉ុន្តែ​នាង​តែងតែ​សម្តែង​ក្តី​នឹករលឹក​មកដល់​ទស្សនិកជន​ខ្មែរ​គ្រប់ពេលវេលា​។ នាង​ទូច​ស៊ុន​និ​ច​ក៏បាន​បង្កើតជា Chanel Youtube ផ្ទាល់ខ្លួន​មួយ សម្រាប់​បង្ហោះ​បទ​ចម្រៀង​របស់​នាង ព្រមទាំង​សកម្មភាព​ចាស់ៗ​នៃ​ការសម្តែង​របស់​នាង​ទាំង​ក្រៅប្រទេស និង​ក្នុងប្រទេស​ជា​បន្តបន្ទាប់ សម្រាប់​ទស្សនិកជន ជាពិសេស​បណ្តា​អ្នកគាំទ្រ​រូបនាង​បាន​ទស្សនា ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​៕a laor huos1 a laor huos2 a laor huos3 

​